ចិត្តសាស្ត្រ
ចង់រស់បានយូរ! ៣វិធីនេះជួយអ្នករស់នៅមានអាយុវែង និងបន្ធូរអារម្មណ៍ពីស្ត្រេស
Tror Sopheap
January 7 2026
1.4 K views

ប្រជាជននៅកោះអូគីណាវ៉ាត្រូវបានគេស្គាល់ថា ជាមធ្យមបុរសមានអាយុ ៨១ឆ្នាំ និងស្រ្តី ៨៧ឆ្នាំ។ ហើយក៏សម្បូរមនុស្សមានអាយុវែងគេដែរ ហេតុអ្វីទៅ? នេះ​អាថ៌កំបាំង​អាយុ​វែង​របស់​ជនជាតិ​ជប៉ុន​មានដួចជា ហ្សែន របបអាហារ របៀបរស់នៅ ខាងវិញ្ញាណ។ តាមការចុះផ្សាយគេហទំព័រ japan-avenue.com នៅក្នុងអត្ថបទនេះ បានលាតត្រដាងអាថ៌កំបាំងទាំង ៣នេះ អំពីរបៀបរស់នៅឱ្យបានយូរ សុខភាពល្អ និងអារម្មណ៍រីករាយ៖

អាថ៌កំបាំងទី ១៖ អាហារជប៉ុន៖ អាហារ​បែប​ប្រពៃណីជប៉ុន ​ច្រើន​តែ​មាន​បាយ​មួយ​ចាន​បូក​ទាំង ​៣​ម្ហូបមុខ និង​ស៊ុប​មីសូ។ នៅក្នុង​ចំណោម​គ្រឿង​ផ្សំ​សំខាន់ៗ ​​ម្ហូប​ជប៉ុន​មាន ​បន្លែ ត្រី (ត្រី​សាល​ម៉ុ​ន) ស៊ុត សណ្តែកសៀង សា រ៉ាយ​សមុទ្រ ខ្ញី និងអាហារមានជាតិ​ fermented ។ ជនជាតិជប៉ុនបរិភោគសាច់ និងផលិតផលទឹកដោះគោតិចតួចណាស់។ ព្រោះរបបអាហារពួកគេ សម្បូរទៅដោយសារធាតុរ៉ែ វីតាមីន ជាតិសរសៃ អូមេហ្គា៣ និងខ្លាញ់អាក្រក់តិច និងជាតិស្ករទាប។ ព្រោះអាហារល្អនាំឱ្យបំប៉ន់សុខភាព និងបន្តអាយុពួកគេឱ្យវែង។

អាថ៌កំបាំងទី ២: ច្បាប់ ៨០%៖ ការទទួលទានអាហារមានសុខភាពល្អ ប្រជាជនជប៉ុនផ្តល់អាទិភាពលើគុណភាពសំខាន់ជាងបរិមាណ។ ពួកគេគិតថា ការញ៉ាំអាហារចាំបាច់ជួយបំប៉នសុខភាព វាល្អជាងហូបអាហារតាមអារម្មណ៍នាំឱ្យធាត់ មិនស្រួលខ្លួន និងមានជំងឺ។ ពួកគេបានអនុវត្តច្បាប់មួយ Hara hachi bu បកប្រែថា ហូបអាហារ៨០% នៃក្រពះដែលមានអារម្មណ៍ថា ឆ្អែតល្មម។ ការគោរពគោលការណ៍នេះ នាំឱ្យពួកគេជៀសវាងការលើសគីឡួ និងជំងឺលើសឈាមផងដែរ។

អាថ៌កំបាំងទី ៣៖ របៀបរស់នៅបែបជប៉ុន៖ពិភពលោកជាកម្មសិទ្ធិអ្នកក្រោកពីព្រលឹម!" ពាក្យ​នេះមួយរបស់អ្នកកោះអូគីណាវ៉ា។ នៅពេលព្រឹករបស់ពួកគេ ជារឿងសំខាន់ក្នុងការរស់នៅឱ្យមានអាយុវែង និងអារម្មណ៍រីករាយ គឺពួកគេចូលចិត្តភាពស្ងប់ស្ងាត់ និងហាត់ប្រាណ ដើម្បីជៀសវាងភាពតានតឹងនឹងការងារ និងជីវិតប្រចាំថ្ងៃ។ ហើយប្រជាជនជប៉ុន ក៏វិធីសម្រាកលំហែរកាយ និងលំហែរចិត្ត ដូចជា សមាធិ ការសរសេរអក្សរផ្ចង់ ikebana (សិល្បៈផ្កា) ឬ Kodo (សិល្បៈនៃគ្រឿងក្រអូបជប៉ុន)។ ជាចុងក្រោយ ការសម្រាកនៅក្នុងអាងងូតទឹកកម្ដៅ ឬអាងហែលទឹកជាដើម។ ការសម្រាកលំហែរកាយនេះ ជួយបន្ទូរអារម្មណ៍ស្រ្តេស និងប្រយុទ្ធប្រឆាំងនឹងអារម្មណ៍រងសម្ពាធពីសង្គមផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3332

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
268 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
928 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
612 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
313 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
768 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិត Schuler ថា៖ ពេលអ្នកគិតបែបនេះ គ្មានការបាក់ទឹកចិត្ត មានតែការខំប្រឹងទៅអនាគត
Tror Sopheap
July 2 2026
183 views
អត្ថបទថ្មីៗ
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia