កុមារ
ចិញ្ចឹមកូនបែបមហាសេដ្ឋី ២រូបនេះ នាំឱ្យកូនឆ្លាត មានសមត្ថភាពធំឡើង
Tror Sopheap
December 25 2025
1.4 K views

ការចិញ្ចឹមកូនបានល្អ ឪពុកម្តាយគួរមានក្បួនធម៌ត្រជាក់ និងធម៌ក្តៅខ្លះដែរ។ មានន័យថា បើកូនចង់បានរបស់អ្វីមួយ មិនមែនបណ្តោយតាមកូនរហូតនោះទេ ឪពុកម្តាយត្រូវចេះបដិសោធ និងលើកហេតុផលពន្យល់កូនផងដែរ។ មានមហាសេដ្ឋីធំចិញ្ចឹមកូនបានល្អណាស់គឺឪខ្លា កូនខ្លា។ ដូច្នេះបើចង់ឱ្យកូនធំឡើងមានអនាគតល្អ ខាងក្រោមនេះជាក្បួនចិញ្ចឹមកូន ណែនាំដោយកំពូលមហាសេដ្ឋីទាំង ២រូប៖

ការចិញ្ចឹមកូនគឺត្រូវមានវិន័យលើបច្ចេកវិទ្យា។ លោកBill Gates ជាមហាសេដ្ឋីបានឱ្យដឹងថាការដែលឱ្យក្មេងៗប្រើប្រាស់ស្មាតហ្វូនច្រើនពេករហូតដល់ញៀន នឹងធ្វើឱ្យគ្រោះថ្នាក់ដល់ខួរក្បាល ការសិក្សាធ្លាក់ចុះអាចប្រពឹត្តិរឿងខុស ជាពិសេសក្មេងនឹងមិនមានទំនាក់ទំនងល្អមនុស្សមា្ននោះឡើយសូម្បីតែឪពុកម្តាយខ្លួនឯង។ ដូច្នេះឪពុកម្តាយចង់ឱ្យកូនមានអនាគតល្អត្រូវតែដាក់វិន័យជាក់លាក់និងហ្មត់ចត់ជាមួយកូនលើរបៀបប្រើប្រាស់បច្ចេកវិទ្យារបស់ពួកគេ។ ជាក់ស្តែងសម្រាប់កូនៗទាំង៣នាក់របស់មហាសេដ្ឋី Bill Gates ផ្ទាល់ក៏ លោកមិនអនុញ្ញាតឱ្យកូនៗប្រើទូរស័ព្ទស្មាតហ្វូតឡើយ រហូតដល់ពួកគេមានវ័យចាប់ពី ១៤ឆ្នាំឡើងទៅ ទើបអាចមានសិទ្ធប្រើបាន។

លោក Mukesh Ambani ត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីលេខមួយរបស់ឥណ្ឌាមានទ្រព្យសម្បត្តិ ១១៦.៤ ពាន់លានដុល្លារ បានបង្រៀនកូនទាំង៣ ឲ្យចេះដាក់ខ្លួន សន្សំសំចៃ រួមទាំងគោរពស្រលាញ់មនុស្សជុំវិញខ្លួនដោយមិនប្រកាន់ឋានៈផងដែរ។ ជាក់ស្តែងជំនួសឲ្យការជិះរថយន្តសេរីទំនើប Mercedes-Benz របស់ឪពុក កូនៗត្រូវជិះរថយន្តក្រុងសាធារណៈទៅសាលារៀន និងមានលុយតិចតួចក្នុងហៅប៉ៅ ដោយចំណាយត្រឹម ៧សេនអាមេរិកប៉ុណ្ណោះសម្រាប់អាហារថ្ងៃត្រង់។ ងាកមកមើលទំនួលខុសត្រូវក្នុងនាមជាឪពុកវិញ លោក Mukesh Ambani ធ្លាប់លុបចោលការប្រជុំក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Reliance Industries ដើម្បីជួយកូនៗធ្វើកិច្ចការផ្ទះក្នុងថ្ងៃចុងសប្តាហ៍ ហើយលោកត្រូវប្រាកដថា កូនៗទទួលបានភាពកក់ក្តៅពេញលេញ និងមានកុមារភាពសាមញ្ញដូចក្មេងទូទៅដែរ ទោះបីពួកគេជាកូនមហាសេដ្ឋីក្តី។ កុំឱ្យកូនធំឡើងអាងខ្លួនជាអ្នកមាន មិនចេះធ្វើអ្វីសោះ វាមិនសមទេ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3271

អត្ថបទទាក់ទង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia