កុមារ
ឪពុកម្តាយកុំធ្វើរឿងៗ ២នេះដាច់ខាត ទើបកូនមិនចេះចាញ់ច្រាបគេ មិនបាក់ស្មារតី
Tror Sopheap
December 25 2025
4.2 K views

ការចិញ្ចឹមកូនពីតូចបានល្អ មិនងាយចាញ់សម្លុតគេទេ។ តាមសុភាសិតខ្មែរយើងបានពោលថា “ពត់ឈើទាន់នៅក្តៅ ប្រដៅកូនចៅទាន់នៅក្មេង” បើចិញ្ចឹមកូនធ្វេសប្រហែស ប្រលែងតាមតែអំពើចិត្ត ថ្ងៃក្រោយអាចនឹងក្លាយជាក្មេងរឹងរូស អនាគតលំបាកជាមិនខានទេ។ ហើយជាពិសេសឪពុកម្តាយធ្វើរឿង ២នេះដាក់កូនងាយចាញ់ច្រាបគេ៖

១. ធ្វើការប្រៀបធៀបកូនខ្លួនជាមួយកូនគេ។ ការវិធីសាស្ត្រមួយដែលឪពុកម្ដាយ ឬអាណាព្យាបាលភាគច្រើនក្នុងប្រទេសកម្ពុជាតែងជ្រើសយកមកប្រដៅកូន ដោយពុំបានគិតពីផលវិបាកនៃការប៉ះទង្គិចខ្លាំងលើផ្លូវអារម្មណ៍ដែលធ្វើឱ្យក្មេងងាយនឹងកើតជំងឺបាក់ទឹកចិត្តលឿនបំផុត។ តាមអ្នកឧកញ៉ាបណ្ឌិត គួច ម៉េងលី បានលើកឡើងថា មានឪពុកម្ដាយមួយចំនួនចូលចិត្តនិយាយថា កូនខ្លួនមិនលល្អដូចកូនគេ ឬប្រើពាក្យបំបាក់មុខកូននៅចំពោះមុខអ្នកដទៃតែម្តង ដែលធ្វើឲ្យក្មេងឆាប់ចាញ់ច្រាប។ ក្នុងនោះ លោកវេជ្ជបណ្ឌិតបានបង្ហើបនូវគន្លឹះប្រើចិត្តសាស្ត្រផ្ទុយ ដោយប្រើពាក្យពេចន៍លើកសរសើរ ផ្តល់ជាកម្លាំងចិត្តវិញ និងញញឹមដាក់កូនជាសញ្ញាផ្តល់ភាពកក់ក្តៅផ្នែកអារម្មណ៍... ទោះបីវាគ្មានប្រសិទ្ធភាព១០០%មែនក៏ដោយ វាជាផ្នែកមួយជួយឱ្យក្មេងកែប្រែទម្លាប់អាក្រក់របស់គេបន្តិចៗដែរ។

២. កុំរពឹងលើកូនពូកែគ្រប់យ៉ាង នាំឱ្យឪពុកម្តាយខកចិត្ត។ នេះជាផ្នត់គំនិតមួយរបស់ឪពុកម្តាយសម័យថ្មី ឱ្យកូនធ្វើអ្វីត្រូវតែពូកែគ្រប់យ៉ាងនិងល្អតាមការចង់បានរបស់ខ្លួនដូចជាស្តាប់បង្គប់ រៀនពូកែគ្រប់មុខវិជ្ជា... នេះជាការដាក់សម្ពាធធ្វើឱ្យកូនមិនអាចស្វែងរកចំណុចពិសេសខ្លាំងបំផុតរបស់ខ្លួនឯងឃើញនោះឡើយ។ តាមអ្នកជំនាញចិត្តសាស្រ្ត Amy Morin បានលើកឡើងថា កុំគ្រប់គ្រងពួកគេរហូតមិនឱ្យកូនធ្វើអ្វីសោះ ជាឪពុកម្តាយថ្វីត្បិតតែមានការព្រួយបារម្ភអំពីសុវត្ថិភាពកូនៗ ប៉ុន្តែគួរតែអនុញ្ញាតឱ្យពួកគេកម្សាន្តជាមួយសកម្មភាពខាងក្រៅខ្លះតាមបែបធម្មជាតិរបស់ក្មេង  ក្រៅពីកម្មវិធីសិក្សានិងដំណើរកម្សាន្តរបស់សាលា ដើម្បីឱ្យពួកគេស្វែងរកភាពជាខ្លួនឯង។ ការធ្វើបែបនេះ កូនអ្នកមានស្មារតីរឹងមាំមិនងាយចាញ់ច្រាបគេ មានគំនិតថ្មីៗ ដើម្បីបង្កើមសមត្ថភាពរៀនសូត្រល្អជាងមុន និងមានភាពកក់ក្តៅជាមួយឪពុកម្តាយថែមទៀត។

ដូច្នេះហើយ សូមឪពុកម្តាយកុំធ្វើរឿងទាំងពីរនេះអី នាំឱ្យកូនបានស្មារតី ឆាប់ចាញ់ច្រាបគេណាស់។ និយាយទៅ! អស់ភាពក្លាហានតតាំងជាមួយគេពេលធំឡើង។ ឪពុកម្តាយគួរលើកទឹកចិត្តធ្វើរឿងថ្មីៗ ទោះបីខុសក៏ដោយ កុំសម្លុតខ្លាំងៗ ដាក់កូន គួរតែណែនាំកូនបន្ថែម និងលើកទឹកចិត្តកូនឱ្យរឿងហ្នឹង ឱ្យសម្រេច ទើបកូនមានផ្លូវចិត្តរឹងមាំ ចេះតស៊ូក្នុងជីវិត៕ អត្ថបទដោយ៖ ទ្រ សុភាព 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3054

អត្ថបទទាក់ទង

#កុមារ

ឪពុកម្តាយមានផ្នត់គំនិតបែបនេះ ចិញ្ចឹមកូននាំឱ្យរឹងមាំ ដឹងគុណ មានក្តីស្រឡាញ់
Tror Sopheap
January 20 2026
132 views

#កុមារ

ខួរក្បាលកូនឆ្លាតវៃ ព្រោះកូនញ៉ាំអាហារទាំង ៣នេះ
Tror Sopheap
January 19 2026
892 views

#កុមារ

កុំឱ្យកូនលេងទូរស័ព្ទ! ប្រយ័ត្នកូនដុះដុំសាច់ខួរក្បាល ដាច់ទំនាក់ទំនងជាមួយឪពុកម្តាយ
Tror Sopheap
January 19 2026
1.1 K views

#កុមារ

កុំឱ្យកូនធ្វើលើផ្លូវខុស រមិលគុណនោះ ឪពុកម្តាយចាំចាប់ធ្វើរឿង ១នេះ
Tror Sopheap
January 13 2026
323 views

#កុមារ

វេជ្ជបណ្ឌិតប្រាប់ថាគូស្វាមីភរិយាគ្រោងយកបុត្រធីតា គួរញ៉ាំអាហារល្អបែបនេះ
Tror Sopheap
January 12 2026
1.1 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
6.5 K views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
11.3 K views

#ជំងឺ

ប្រយ័ត្ន! ចេះតែងងុយគេងនេះជាសញ្ញាជំងឺធ្ងន់១ នាំឱ្យអ្នកឈានដល់ថ្នាក់ដេកពេទ្យ
Tror Sopheap
January 20 2026
6.8 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
6.5 K views

#អាហារ

ល្ងាចៗ បុរសធ្វើទម្លាប់ ១នេះ ស្វិតអាប្អូនតូច លើគ្រែខ្សោយ
Tror Sopheap
January 19 2026
5.9 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.2 K views

#ជំងឺ

ទម្លាប់គេងបើកភ្លើង អ្នកកំពុងហៅជំងឺធ្ងន់ទាំង ២នេះចូលខ្លួនហើយ
Tror Sopheap
January 20 2026
4.6 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia