កុមារ
កុំឱ្យកូនធំឡើងវេទនា ឪពុកម្ដាយត្រូវធ្វើរឿង ៣នេះជាបន្ទាន់
Tror Sopheap
December 19 2025
10 views

ឪពុកម្ដាយជាគ្រួទីមួយក្នុងការគូសទិសដៅក្នុងជីវិតកូន ដើម្បីឱ្យកូនធំឡើងក្លាយជាមនុស្សឆ្លាតពូកែ មានសមត្ថភាព និងចេះពឹងលើកម្លាំងញើសឈាមខ្លួនឯងដើម្បីកសាងអនាគតបានល្អ។ បើឪពុកម្តាយមិនបានអប់រំកូនឱ្យបានល្អទេនោះ ច្បាស់ណាស់! កូនអ្នកនឹងដើរខុសប្រែទៅជាជក់ថ្នាំ និងក្លាយជាក្មេងទំនើងបាត់សង្គមជាមិនខានឡើយ។ កុំឱ្យកូនលោកអ្នកធំឡើងជួបរឿងឈឺចាប់បែបនេះ ឪពុកម្តាយចាំបាច់ត្រូវធ្វើរឿងទាំង ៣នេះជាបន្ទាន់ដូចជាបង្រៀនកូនពីការខំប្រឹង ទើបបានលុយ។ ខំធ្វើខ្លួនជាគំរូឱ្យមើល។ និងបង្រៀនកូនយកឈ្នះការភ័យខ្លាច។

១. ឪពុកម្តាយចាំបាច់បង្រៀនកូនថា ធ្វើការទើបបានលុយ។ តាមលោក Dave Rasmey ជាអ្នកផ្តល់ដំបូន្មានផ្នែកហិរញ្ញវត្ថុ និងជាអ្នកនិពន្ធបានលើកឡើងថា បើកូនអ្នកមានអាយុ១២ឆ្នាំ សូមអ្នកមិនចាំបាច់ផ្ដល់លុយឱ្យកូនចាយស្រួលៗ នោះទេ អ្នកត្រូវបង្រៀនកូនថា កូននឹងទទួលបានលុយ បើកូនព្យាយាមខំធ្វើការអ្វីមួយ”។ ក្មេងដែលមានទម្លាប់ទទួលលុយដោយគ្មានការខំប្រឹងទេភាគច្រើនក្មេងនោះមិនស្គាលពីតម្លៃលុយគឺចេះតែចាយតែប៉ុណ្ណោះ។ នៅក្នុងករណីបែបនេះ ឪពុកម្តាយកំពុងតែធ្វើបាបកូនខ្លួនឯង មិនចេះពឹងលើខ្លួនឯងទេ ដេកចាំពឹងលើកម្លាំងញើសឈាមឪពុកម្តាយចាយលុយរហូត។ ឪពុកម្តាយត្រូវដាំនៅក្នុងផ្នត់គំនិតកូនថា តម្លៃលុយមិនមែនកូនសុំដើម្បីចាយទេ គឺខំប្រឹងធ្វើការ ខំប្រឹងរកស៊ី ទើបកូនមានសមត្ថភាពចិញ្ចឹមខ្លួនឯង និងចិញ្ចឹមកូនគ្រួសារឱ្យរស់ស្រួលបានមួយជីវិត។

២. ចូរធ្វើជាគំរូ និងអនុញ្ញាតឱ្យកូនធ្វើអ្វីដែលពួកគេស្រលាញ់ ទើបកូនមានសមត្ថភាពពូកែយោងអនាគតខ្លួនរួច។ តាមលោកស្រី Maye Musk មានវ័យ៧៧ឆ្នាំជាម្តាយបង្កើតមហាសេដ្ឋីលោក អីឡុន ម៉ាស បានលើកឡើងថា​របៀបដែលខ្ញុំចិញ្ចឹមកូន Elon Musk និងកូនពីរនាក់ផ្សេងទៀតឱ្យក្លាយជាបុគ្គលជោគជ័យ ខ្ញុំតែងតែធ្វើជាម្តាយគំរូម្នាក់សម្រាប់កូនៗ ហើយឱ្យពួកគេធ្វើតាមផ្នែកណាមួយដែលកូនស្រឡាញ់។ ព្រោះកូនធ្វើអ្វីដែលខ្លួនស្រឡាញ់ ទើបកូនខំប្រឹងធ្វើ ហើយធ្វើឱ្យអស់ពីចិត្តពីថ្លើម។ ហើយខ្ញុំបានលើកទឹកចិត្តឱ្យកូនៗ ធ្វើអ្វីដែលជាចំណង់ចំណូលចិត្តរបស់ខ្លួន រួមទាំងបង្រៀនឱ្យចេះជួយមនុស្សថែមទៀតផង”។ ចំណុចនេះ ងាយយល់ណាស់! គ្រាន់តែឪពុកម្តាយខំធ្វើខ្លួនជាគំរូ ឱ្យកូនធ្វើកិច្ចការអ្វីមួយដែលខ្លួនចូលចិត្ត ហើយបន្តលើកទឹកចិត្តកូនឱ្យខំធ្វើ ធ្វើរហូតទទួលបានលទ្ធផលធំ។

៣.  បង្រៀនកូនយកឈ្នះការភ័យខ្លាច។ តាមលោកយាយ Esther Wojcicki មានវ័យ ៨៤ឆ្នាំ ជាអ្នកនិពន្ធសៀវភៅ How to Raise Successful People លក់ដាច់បំផុតមួយបានលើកឡើងថា “កុំយកផ្នត់គំនិតចាស់ហួសសម័យមកបំពាក់ឱ្យក្មេងជំនាន់ក្រោយមានអារម្មណ៍ភ័យខ្លាច”។ ប្រជាជនខ្មែរមួយភាគធំ ការចិញ្ចឹមកូនមិនទាន់បានល្អប៉ុន្មានទេ មានដូចជា ស្រែកដាក់កូន បំភ័យកូន សម្លុតកូន និងនិយាយកុហកជាដើម។ សម្រាប់លោកយាយ Esther Wojcicki បានប្រាប់បន្ថែមថា “ខ្ញុំចិញ្ចឹមកូនបានជោគជ័យបែបនេះ ព្រោះតែខ្ញុំបង្រៀនកូនៗ ឱ្យយល់ពីការបរាជ័យក្នុងវិថីជីវិត។” គាត់តែងណែនាំកូនៗ មានចិត្តក្លាហានធ្វើរឿងឱ្យច្រើន ទោះបីបរាជ័យ កុំឱ្យកូនគិតថា វាជារឿងអាក្រក់ តែជារឿងល្អទៅវិញ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3006

អត្ថបទទាក់ទង

#កុមារ

កុំឱ្យកូនធំឡើងវេទនា ឪពុកម្ដាយត្រូវធ្វើរឿង ៣នេះជាបន្ទាន់
Tror Sopheap
December 19 2025
10 views

#កុមារ

កូនញ៉ាំផ្លែឈើ ៥នេះជួយអភិវឌ្ឍខួរក្បាលកូនឆ្លាត ពូកែចងចាំ
Tror Sopheap
December 15 2025
2.4 K views

#កុមារ

គ្រួសារដែលមានគុណសម្បត្តិ 3នេះ កូនៗនឹងធំឡើងក្លាយជាមនុស្សជោគជ័យ ជាសសរទ្រូងប្រទេសជាតិ
Pov Saru
December 15 2025
437 views

#កុមារ

កូនឆ្លាត! ៥ទម្លាប់ពេលព្រឹកនេះ ល្អសម្រាប់ខួរក្បាលកុមារ រៀនឆាប់ចូល ឆាប់ចេះណាស់
Tror Sopheap
December 14 2025
2.3 K views

#កុមារ

ឪពុកម្តាយប្រយ័ត្ន! នេះជាផលវិបាកសង្រ្គា//.មធ្វើឱ្យកុមារមានរបួ./សផ្លូវចិត្ត និងសុខភាព
Tror Sopheap
December 13 2025
140 views

#កុមារ

ឪពុកម្តាយប្រយ័ត្នផង! នេះជាសញ្ញាធ្លាក់/.ទឹកចិត្តកុមារសម័យសង្រ្គា.//ម
Tror Sopheap
December 9 2025
1.2 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពេលនេះ! ប.ស.ស បញ្ចប់កិច្ចព្រមព្រៀងផ្តល់សេវាសុខាភិបាលឯកជន ២នេះ
Tror Sopheap
December 16 2025
19.4 K views

#ព័ត៌មាន

ព្រះមហាក្សត្រខ្មែរចេញព្រះរាជក្រឹត្យអនុញ្ញាតឱ្យជនថៃ ២រូបលះបង់សញ្ជាតិខ្មែរដោយគ្មានការបង្ខិតបង្ខំ ជាការស្នើសុំរបស់សាមីខ្លួន
Tror Sopheap
December 15 2025
12.4 K views

#ជំងឺ

បុរសៗ កុំនាំឱ្យស្វិតខួរក្បាល និងស្វិតអាប្អូនតូចលឿន ឈប់ធ្វើរឿង ១នេះទៅ
Tror Sopheap
December 15 2025
11.5 K views

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
10.2 K views

#កីឡា

ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ
Tror Sopheap
December 12 2025
10 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
7.1 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia