អាហារ
ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
15.1 K views

អ្នកកើតជំងឺមហារីក និងទឹកនោមផ្អែមមានការកើនឡើង។ តាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានទទួលស្គាល់ថា កម្ពុជាមានមនុស្សម្នាក់ស្លាប់ដោយជំងឺមហារីកនៅរៀងរាល់ ៤០នាទីម្តង ឬប្រមាណ ៣៨នាក់ក្នុងមួយថ្ងៃៗ។ ការដោះស្រាយជំងឺមហារីកនៅកម្ពុជានៅមានកម្រិត និងថាជំងឺមហារីកនឹងឆក់យកជីវិតពលរដ្ឋខ្មែរក្នុងចំនួនមួយខ្ពស់ ក្នុងរយៈពេល ១៥ឆ្នាំខាងមុខ។ ចំណែកជំងឺទឹកនោមផ្អែមមានអ្នកប្រើសេវាព្យាបាលជំងឺទឹកនោមផ្អែមក្នុងឆ្នាំ២០២៤ បានកើនឡើង៥៩,១៨% នេះបើធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះអ្នកជំងឺថ្មីមានចំនួនជាង២៣ ម៉ឺននាក់ ខណៈអ្នកជំងឺទឹកនោមផ្អែមសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួនជាង១ម៉ឺន៧ពាន់នាក់ ពោលគឺកើនឡើង៤៣,២៥%”។ នេះជាហានិភ័យធំមួយ អ្នកគួរមានទម្លាប់នេះការពារជំងឺទឹកនោមផ្អែម។ ផ្លែឈើ ១នេះជួយការពារជំងឺមហារីក និងទឹកនោមផ្អែមគឺផ្លែប៉ោមនេះឯង។

ចំពោះជាតិស្ករដែលអ្នកហូបផ្អែមៗ ជាប្រចាំថ្ងៃនេះ ក៏ជាកត្តាមួយនាំឱ្យជំងឺទឹកនោមផ្អែម និងមហារីកដែរ។ គ្រាន់តែអ្នកហូបផ្លែប៉ោមនៅពេលព្រឹក វាជួយស្រូបជាតិស្ករចេញពីសរសៃឈាមបានល្អបំផុត។ យោងតាមគេហ័ទំព័រសុខភាពអន្តរជាតិ National Institutes of Health បានចុះផ្សាយថា ផ្លែប៉ោមមានសារធាតុ polyphenol phloretin មានសមត្ថភាពជួយរារាំងការលូតលាស់កោសិកាមហារីកឈានមុនគេលំដាប់ទី២។ ក្រុមសារធាតុ phloretin អាចជម្រុញឱ្យមានការចាប់ខ្លួនកោសិកាក្នុងដំណាក់កាល G0/G1 ឱ្យស្លាប់កោសិកា apoptotic ដើម្បីការពារហានិភ័យទាបចំពោះជំងឺមហារីកសុដន់។

សម្រាប់អ្នកមិនទាន់កើតជំងឺទឹកនោមផ្អែមវិញ ការញ៉ាំផ្លែប៉ោមពេលព្រឹកជួយពង្រឺងរាងកាយ ដេញជាតិស្ករចេញពីរាងកាយ។ យោងតាមគេហទំព័រ Healthline បានបញ្ជាក់ឱ្យដឹងថា នៅក្នុងផ្លែប៉ោមមួយនេះ មានសារធាតុបី ទីមួយ Quercetin អាចកាត់បន្ថយល្បឿនជាតិស្ករពីអាហារកាបូអ៊ីដ្រាត ឬស្រូបជាតិស្ករចេញពីអាហារ។ ទីពីរ Chlorogenic acid ជួយឱ្យរាងកាយប្រើប្រាស់ជាតិស្ករមានប្រសិទ្ធភាពជាងមុន។ ទីបី Phlorizin ជួយកាត់បន្ថយជាតិស្ករបែបគីមី ឬពីអាហារកែច្នៃ ហើយជួយបន្ថែមជាតិស្ករធម្មជាតិដល់ចរន្តឈាមឡើងវិញផងដែរ។

ដូច្នេះ! អ្នកត្រូវមានទម្លាប់មួយចំនួនទៀត ដើម្បីការពារជំងឺមហារីក និងការពារជំងឺទឹកនោមផ្អែម អ្នកត្រូវមានរបបអាហារបែបធម្មជាតិ ដូចជាត្រី បន្លែ និងផ្លែឈើជាច្រើន។ ហើយមានទម្លាប់ហាត់ប្រាណ និងគេងឱ្យបានគ្រប់បន្ថែម ដើម្បីពង្រឹងរាងកាយរឹងមាំ ជួយបញ្ចុះជាតិស្ករ និងប្រឆាំងជំងឺជាច្រើនមុខ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia