អ្នកចង់ផឹកទឹកដូង មិនខុសពីបំណងនោះទេ វាមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាព និងបង្កើតអាយុវែង។ សូម្បីលោក Barack Obama ក៏ចូលចិត្តទឹកដូងដែរ វាជួយសុខភាពការពារប្រព័ន្ធភាពសុំារាងកាយកាន់តែរឹងមាំ ការពារភាពចាស់ និងជួយដល់ខួរក្បាលផងដែរ។ ថ្ងៃនេះ Healthy Cambodia សុំលើកពី ពេលអ្នកផឹកទឹកដូចពេលព្រឹកមានអត្ថប្រយោជន៍ការពារទាំង ១១នេះមានដូចជា៖
១. ទឹកដូងមានផ្ទុកទៅដោយអរម៉ូនអ៊ឹស្ត្រូសែន ដែលជួយធ្វើឱ្យស្បែករបស់អ្នកភ្លឺថ្លា និងស្បែកសុខភាពល្អ។ ការពារបញ្ហាស្បែកចេញពីជាតិពុលបានយ៉ាងល្អ។
២. ទឹកដូងនេះ មានចំណែកសំខាន់ជួយដល់ការបង្កើតកូឡាជែន និងអេឡាស្ទីន(Elastin) ដែលមានលក្ខណៈសម្បត្តិជួយឱ្យស្បែកមានភាពបត់បែន តឹងណែន និងពន្យាដំណើរការចាស់របស់អ្នក។ នេះជាអំណាចរបស់ទឹកដូងផឹកពេលព្រឹកជួយការបញ្ហាសម្រស់កុំឱ្យចាស់ជាងវ័យ។
៣. ទឹកដូងសម្បូរទៅដោយវីតាមីន មានសារធាតុរ៉ែ មានប៉ូតាស្យូម មានផូស្វ័រ មានម៉ាញេស្យូម មានកាល់ស្យូម មានអាស៊ីតអាមីណូ សារធាតុទាំងអស់នេះជួយបំប៉ន់រាងកាយ កុំឱ្យចុះខ្សោយតាមវ័យ និងធ្វើឱ្យមានថាមពលពេលធ្វើការថែមទៀត។ ហើយសារធាតុទាំងអស់នេះ ជួយឱ្យអ្នកមានភាពអាយុវែងថែមទៀត។
៤. ទឹកដូងជួយធ្វើឱ្យរាងកាយមានអារម្មណ៍ស្រស់ស្រាយ បាត់ស្រ្តេស ហើយវាក៏ជាភេសជ្ជៈមានផលប្រយោជន៍ ធ្វើឱ្យរាងកាយអាចស្រូបយកជាតិប្រូតេអ៊ីនក្នុងរយៈពេលត្រឹមតែ ៥នាទីតែប៉ុណ្ណោះ។
៥. ទឹកដូងមានឥទ្ធិពលជាធាតុត្រជាក់ច្រើន ដើម្បីកាត់បន្ថយកម្តៅនៅក្នុងខ្លួន កុំឱ្យអ្នកឡើងមុនលើផ្ទៃមុខដែរ។
៦. ទឹកដូង អាចជួយបន្សាបជាតិពុលចេញពីតម្រងនោមផងដែរ។ ការបន្សាបជាតិពុលក្នុងរាងកាយនេះ ធ្វើឱ្យរស់នៅបានយូរ និងសុខភាពល្អក្នុងការរស់នៅជាប្រចាំ។
៧. ទឹកដូងជាភេសជ្ជៈដ៏ល្អសម្រាប់អត្តពលិក និងអ្នកហាត់ប្រាណ ដើម្បីបង្កើតថាមពល ហៅថា មានកម្លាំងជាងមុន។ ព្រោះវាជាទឹកអំបិលធម្មជាតិ និងសម្បូរប៉ូតាស្យូមផងដែរ។
៨. ទឹកដូងមានលក្ខណៈសម្បត្តិការពារ និងបន្ថយល្បឿនជំងឺខ្សោយខួរក្បាល។
៩. ទឹកដូងជួយការពារជំងឺបេះដូង និងជួយព្យាបាលជំងឺបេះដូងផងដែរ។
១០. ការទទួលទានទឹកដូងជួយបំបាត់ភាពអស់កម្លាំង បង្កើនកម្លាំងឡើងវិញ។ ជាពិសេសអ្នករោគសញ្ញាដែលបណ្តាលមកពីរាគ ទឹកដូងនេះជួយព្យាបាលជំងឺនេះបានល្អ សម្រួលដល់ពោះវៀនផងដែរ។
១១. អ្នកមានអាការៈចង់ក្អួតចង្អោរ វេជ្ជបណ្ឌិតបានណែនាំឱ្យច្របាច់ទឹកក្រូចឆ្មារ ១ផ្លែ ឬពាក់កណ្តាលចូលក្នុងទឹកដូង ហើយផឹក វានឹងជួយបន្ថយរោគសញ្ញាផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព
