ចិត្តសាស្ត្រ
ឡូយណាស់! ១០គំនិតមាស នាំឱ្យអ្នករកស៊ី ធ្វើការកើនថាមពលផ្លូវចិត្ត ចំណូលកើន
Tror Sopheap
January 13 2026
192 views

មានពាក្យមួយខ្ញុំគិតថាជាគំនិតសំខាន់គឺថា អ្នកដឹកនាំជាអ្នករៀនសូត្រហើយមានខួរក្បាលពូកែផលិតចំណូលបំផុត។ ការរៀនមិនអាចធ្វើឱ្យអ្នកក្លាយជាមហាសេដ្ឋី សហគ្រិនឆ្នើម និងអ្នកដឹកនាំអស្ចារ្យក៏ដោយ ប៉ុន្តែអន់ណាស់ឱ្យអ្នកមានស្មារតីចេះដឹកនាំខ្លួនឯងដែរ។ មានគេនិយាយលេងសើចបែបចំអកថា រៀនបានស៊ី... មែនហើយ! រៀនមិនអាចឱ្យយើងឆ្អែតក្រពះដូចជាការហូបបាយទេ។ តែរៀននាំឱ្យគំនិតយើងមើលឃើញពីរបៀបរកបាយហូប​បានឆ្ងាញ់ ចេះថែសុខភាពល្អ ហើយមានលុយចាយគ្រប់គ្រាន់។ នេះជាគំនិតដឹកនាំបែបកាំប្រមា។ ខាងក្រោមនេះជាគំនិតទាំងពីសៀវភៅកាំប្រមាអេឡូន ម៉ាស៖

១. មនុស្សបែបសត្វកញ្រ្ជោងនៅក្នុងសង្គមមានការចេះដឹងរឿងច្រើន ហើយព្យាយាមធ្វើកិច្ចការច្រើនមុខហើយចង់បញ្ចប់ក្នុងពេលតែមួយ វាធ្វើឱ្យគេមើលឃើញពិភពលោកក្នុងភាពស្មុគស្មាញ។ ពួកគេបំបែកថាមពលទៅធ្វើកិច្ចការជាច្រើនដោយមិនអាចផ្តោតចិត្តគំនិតតាមចក្ខុវិស័យរបស់ខ្លួនធ្វើឱ្យខួរក្បាលគេស្រ្តេស រស់គ្មានលទ្ធផល និងខ្សោយចំណូល។

២. មនុស្សរស់នៅសព្វថ្ងៃនេះ រស់ត្រឹមពាក់កណ្តាលខ្លួនព្រោះសង្គមជាអ្នកកំណត់ឱ្យរស់។ ពេលគេប្រើជីវិតតាមគោលគំនិតកាំប្រមាដោយផ្តោតលើក្តីស្រមៃពិតប្រាកដ ទើបគេអាចប្រើភាពជាមនុស្សអស់ពីសមត្ថភាព រស់ក្នុងតម្លៃជាខ្លួនឯង។

៣. សម្រាប់អាជីវកម្មរបស់អ្នកអាចដើរខុសច្រើននាំឱ្យខាតលុយច្រើនក៏ដោយ ប៉ុន្តែអ្នកត្រូវចាំថា ធ្វើត្រូវតែម្តងតាមគោលគំនិតកាំប្រមាអាជីវកម្មរបស់អ្នកនឹងរស់មួយជីវិត។

៤. ច្បាប់កាំប្រមា៖ ថ្ងៃនេះ អ្នកធ្វើរឿងសំខាន់បម្រើឱ្យក្តីស្រមៃ ទៅថ្ងៃអនាគតផលក្តីស្រមៃនឹងបម្រើអ្នកវិញ។​

៥. គោលគំនិតបែបសត្វកាំប្រមា ចូរអ្នកចេះដឹងឱ្យច្រើន តែចេះជំនាញមួយឱ្យច្បាស់ ទើបចំណូលកើន។ ចំណែកគោលគំនិតសត្វកញ្រ្ជោងគឺថា ជំនាញចេះមិនច្បាស់ តែដឹងគ្រប់រឿង ចេះបែបនេះចំណូលមិនកើនទេ។ មួយម៉ាត់យ៉ាងខ្លីគឺថា ជំនាញនាំកើតឱ្យចំណូលបន្តពូជ។

៦. សម្រាប់បញ្ហាទាំងអស់ចូលក្នុងជីវិតនេះ ចង់ប្រាប់អ្នកថា អត្តចរិតរបស់អ្នករឹងមាំក៏ព្រោះតែបញ្ហា គំនិតរបស់អ្នកចេះគិតក៏ព្រោះតែបញ្ហា សមត្ថភាពរបស់អ្នកមុតដូចជាផ្លែដាវក៏ព្រោះតែបញ្ហាដែរ។ និយាយទៅ! បញ្ហាកំពុងតែធ្វើការពិសោធលើអ្នក បើមិនអាចរៀនសូត្រពីវាបានទេ អ្នកនឹងចាញ់។

៧. នៅក្នុងព្រះគម្ពីប៊ីបមានឃ្លាមួយកត់ត្រាថា បើគ្មានចក្ខុវិស័យទេ អ្នកនឹងវិនាស។ ឃ្លាដ៏សាមញ្ញនេះចង់ប្រាប់យើងថា អាជីវកម្មខ្វះចក្ខុវិស័យ ចំណូលមិនរឹងមាំទេ។

៨. ព្រោះរាល់បញ្ហាទាំងអស់នោះ បែរជាធ្វើឱ្យគេមានសមត្ថភាពលូតលាស់ទាញចំណូលបានកាន់តែកើនឡើង។មកពីគេផ្តោតការគិតដើម្បីច្នៃបញ្ហាឱ្យក្លាយជាឪកាស។ អ្នកត្រូវចាំថា លុយលាក់ខ្លួនក្នុងបញ្ហា។ ព្យាយាមដោះបញ្ហាឱ្យចេញ លុយក៏ចេញមកដែរ។​

៩. បើអ្នកមានស្មារតីបញ្ហាជួយសំលៀងសមត្ថភាពរបស់អ្នកកាន់តែមុត ប៉ុន្តែបើអ្នកមានចិត្តខ្លាចមិនហ៊ានប្រឈមមុខជាមួយបញ្ហា ច្បាស់ណាស់សមត្ថភាពរបស់អ្នកនឹងឡើងច្រេះដូចជាដែកគេទុកចោលដែរ។​

១០. មានសំណួរមួយថា អ្វីជាវិធានការរុញក្បាលសេដ្ឋកិច្ចឱ្យក្រុមហ៊ុនឬអាជីវកម្មរបស់អ្នកទាញចំណូលកាន់តែច្រើន? លោក ម៉ាស បានដើរតាមគោលគំនិតកាំប្រមាដោយផ្តោតលើផលិតផលមានគុណភាពជាមុនសិន ឱ្យអតិថិជនមានទំនុកចិត្ត និងប្រើសេវាកម្មមានអារម្មណ៍កក់ក្តៅ ពេញចិត្តពេញថ្លើម ទើបអតិថិជនសុខចិត្តចំណាយលុយឱ្យក្រុមហ៊ុនតេសឡា។ គំនិតទាំង ១០នេះដកស្រង់ពីសៀវភៅកាំប្រមាអេឡូន ម៉ាស។ បើអ្នកចាប់អារម្មណ៍ អ្នកអាចទិញសៀវភៅ កាំប្រមា តាមនេះ👉 https://t.me/BusinessCambodiaBook

Photo 2025 09 10 09 52 43

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3127

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

នេះជាទម្លាប់សាមញ្ញៗ ជួយការពារជំងឺកាចៗ ឲ្យអ្នករស់នៅរីករាយ មានអាយុវែង
Tror Sopheap
March 8 2026
149 views

#ចិត្តសាស្ត្រ

ចង់ឱ្យជីវិតរីករាយ មានក្តីសុខ អ្នកត្រូវដឹងពីរបៀបដំណើរជីវិតបែបនេះ
Tror Sopheap
March 2 2026
295 views

#ចិត្តសាស្ត្រ

ចង់ឱ្យផ្លូវចិត្តរីករាយ មានក្តីសុខនោះ អ្នកត្រូវរស់នៅតាមច្បាប់មាសទាំង ៤នេះ គ្មានទុក្ខកង្វល់ច្រើនទេ
Tror Sopheap
February 28 2026
678 views

#ចិត្តសាស្ត្រ

អ្នកមានអត្តចរិត ១នេះ បំផ្លាញគ្រួសារ ដឹកនាំជីវិតក៏បរាជ័យ និងផ្លូវចិត្តក៏ចុះខ្សោយទៀត
Tror Sopheap
February 24 2026
4 K views

#ចិត្តសាស្ត្រ

អ្នកគ្រូ ហមុនី លើកឡើងថា វិធីនេះដុតចំណង់ឱ្យអ្នកទៅហាត់ប្រាណ ដើម្បីសម្រកគីឡូ
Tror Sopheap
February 22 2026
275 views

#ចិត្តសាស្ត្រ

ពេលព្រឹកមិនសប្បាយចិត្ត! អ្នកធ្វើរឿង ៣នេះ នាំអារម្មណ៍រីករាយឡើងវិញ
Tror Sopheap
February 19 2026
1 K views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
3.9 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
3.4 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
2.9 K views

#ព័ត៌មាន

ហាមលក់ខុសតម្លៃនេះ! ក្រសួងពាណិជ្ជកម្មបង្ហាញតម្លៃប្រេងសាំងថ្មី ត្រូវលក់ចាប់ពីថ្ងៃទី១១-១៣ខែមីនា
Tror Sopheap
March 10 2026
2.3 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះ មាន ប.ស.ស ត្រូវដាក់ឯកសាទាំងនេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល
Tror Sopheap
March 4 2026
2.2 K views

#ជំងឺ

នេះជារោគសញ្ញាអ្នកផឹកស្រារាល់ថ្ងៃ នាំឱ្យខូចសរសៃខួរក្បាល សរសៃដៃ សរសៃជើង និងសាច់ដុំ
Tror Sopheap
March 3 2026
2.1 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia