កុមារ
វេជ្ជបណ្ឌិតប្រាប់ថាគូស្វាមីភរិយាគ្រោងយកបុត្រធីតា គួរញ៉ាំអាហារល្អបែបនេះ
Tror Sopheap
January 12 2026
1.6 K views

តាមការបញ្ជាក់របស់វេជ្ជបណ្ឌិត មិញ ចាន់ភក្តី ឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅ ប្រចាំការនៅ Sky Family Clinic បានលើកឡើងពីបទពិសោធន៍ និងចំណេះដឹងផ្ទាល់ឱ្យដឹងថា សម្រាប់គូស្វាមីភរិយាដែលគ្រោងនឹងយកបុត្រធីតា ក្នុងកំលុងពេលត្រៀមខ្លួនយកកូនរយៈពេលចន្លោះពី ៣ទៅ៦ខែ ការបំប៉នសុខភាពជាមួយនឹងរបបអាហារ តមចំណីអាហារមិនល្អ និងបង្កើតទម្លាប់ល្អជារឿងចាំបាច់ខ្លាំង។

សម្រាប់វេជ្ជបណ្ឌិតផ្ទាល់យកចិត្តទុកដាក់មិនត្រឹមតែសុខភាពផ្ទាល់ខ្លួនទេ សូម្បីតែភរិយាក៏ត្រូវយកចិត្តដាក់ចំពោះគាត់បន្ថែមដែរ ប្រសិនបើដឹងនូវអ្វីថ្មី ឬទទួលបានចំណេះដឹងដែលទទួលបានថ្មីពីការសិក្សា និងអានសៀវភៅ Up To Date តែងតែប្រាប់ទៅកាន់ភរិយាជានិច្ច ដើម្បីឱ្យគាត់ស្វែងយល់បន្ថែម បើទោះបីជាគាត់ក៏ជាពេទ្យដូចគ្នាក៏ដោយ មានចំណុចមួយចំនួនអាចនឹងមិនដឹងបានគ្រប់ជ្រុងជ្រោយទេ។ ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិតបានលើកឡើងពីវិធីថែទាំសុខភាព និងទម្លាប់មិនល្អដែលគួរចៀសវាង អំឡុងពេលត្រៀមខ្លួនយកកូន៖

២.១. បរិភោគអាហារប៉ូវសុខភាព៖ ក្រុមអាហារសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជាធាតុដែក (Iron), កាល់ស្យូម (Calcium), ស័ង្កសី (Zinc), វីតាមីន A C E D និងអូមេហ្គា-3 ជួយជម្រុញមេជីវិតឈ្មោលឱ្យមានកម្លាំងខ្លាំង​ មេជីវិតញីលូតលាស់ល្អ បង្កើនឱកាសនៃការមានកូនខ្ពស់ផងដែរ។ សារជាតិចិញ្ចឹមទាំងនេះសម្បូរនៅក្នុងក្រុមអាហារដូចជា អយស្ទ័រ បន្លែបៃតង ផ្លែឈើ ទឹកដោះគោ គ្រាប់ធញ្ញជាតិ ប្រេងអូលីវ ស៊ុត សាច់គោ ត្រី និងពពួកមើមយឹនស៊ឹនជាដើម។

២.១. ញុំាបន្ថែមអាស៊ីតហ្វូលិក (Folic Acid) អាស៊ីតហ្វូលិក Folic Acid ជាវីតាមីនរលាយដែលមានមុខងារជាច្រើននៅក្នុងរាងកាយ។ សម្រាប់សុខភាពមេជីវិតឈ្មោល អាចធ្វើឱ្យប្រសើរឡើងនូវចលនារបស់មេជីវិតឈ្មោល ការសំយោគ និងជួសជុល DNA ដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍមេជីវិតឈ្មោលដែលមានគុណភាព និងសុខភាពល្អ។ ចំណែកមេជីវិតញីវិញ អាស៊ីតហ្វូលិក អាចជួយដល់ការបញ្ចេញអូវុល បង្កើនគុណភាពមេជីវិតញី និងបើតាមការសិក្សាជាច្រើនបានរកឃើញ ៤០% នៃស្ត្រីដែលទទួលបាននូវអាស៊ីតហ្វូលិកគ្រប់គ្រាន់ មានឱកាសក្នុងការមានកូនខ្ពស់ ជាកូនកើតមកមានសុខភាពល្អ រឹងមាំ និងឆ្លាត។

សូម្បីតែអំឡុងពេលពពោះ ពេទ្យក៏ណែនាំឱ្យម្តាយញុំាបន្ថែមជាមួយនឹងអាស៊ីតហ្វូលីកដែរ ព្រោះអាចជួយលើកកម្ពស់ការលូតលាស់របស់កូន កាត់បន្ថយហានិភ័យពិការភាពពីកំណើត ជម្រុញដល់ការលូតលាស់ខួរក្បាល និងខួរឆ្អឹងកូនក្នុងផ្ទៃម្តាយ។​

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3117

អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
2.6 K views

#ជំងឺ

នេះជារោគសញ្ញាអ្នកផឹកស្រារាល់ថ្ងៃ នាំឱ្យខូចសរសៃខួរក្បាល សរសៃដៃ សរសៃជើង និងសាច់ដុំ
Tror Sopheap
March 3 2026
1.4 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះ មាន ប.ស.ស ត្រូវដាក់ឯកសាទាំងនេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល
Tror Sopheap
March 4 2026
630 views

#កុមារ

ឪពុកម្តាយហ៊ានធ្វើរឿងទាំង ២នេះ នាំឱ្យខ្វះភាពកក់ក្តៅ និងខ្លាចច្រើន
Tror Sopheap
March 4 2026
321 views

#ព័ត៌មាន

មន្ទីរពេទ្យខ្មែរ ១នេះ ព្យាបាលកកស្ទះទឹកប្រមាត់ដោយចោះបង្ហូរចេញមកក្រៅដោយមានស្នាមរបួសតូច
Tror Sopheap
March 3 2026
187 views

#ចិត្តសាស្ត្រ

ចង់ឱ្យជីវិតរីករាយ មានក្តីសុខ អ្នកត្រូវដឹងពីរបៀបដំណើរជីវិតបែបនេះ
Tror Sopheap
March 2 2026
112 views
អត្ថបទថ្មីៗ
#កុមារMarch 4 2026
ឪពុកម្តាយហ៊ានធ្វើរឿងទាំង ២នេះ នាំឱ្យខ្វះភាពកក់ក្តៅ និងខ្លាចច្រើន
#ព័ត៌មានMarch 4 2026
ស្រ្តីមានផ្ទៃពោះ មាន ប.ស.ស ត្រូវដាក់ឯកសាទាំងនេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល
#ព័ត៌មានMarch 3 2026
មន្ទីរពេទ្យខ្មែរ ១នេះ ព្យាបាលកកស្ទះទឹកប្រមាត់ដោយចោះបង្ហូរចេញមកក្រៅដោយមានស្នាមរបួសតូច
#ជំងឺMarch 3 2026
នេះជារោគសញ្ញាអ្នកផឹកស្រារាល់ថ្ងៃ នាំឱ្យខូចសរសៃខួរក្បាល សរសៃដៃ សរសៃជើង និងសាច់ដុំ
#ចិត្តសាស្ត្រMarch 2 2026
ចង់ឱ្យជីវិតរីករាយ មានក្តីសុខ អ្នកត្រូវដឹងពីរបៀបដំណើរជីវិតបែបនេះ
#អាហារMarch 2 2026
ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia