ជំងឺ
វេជ្ជបណ្ឌិតប្រាប់ថា ៣ទម្លាប់ដើរចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
January 15 2026
342 views

សព្វថ្ងៃនេះ អ្នកកើតជំងឺទឹកនោមផ្អែមមានកើនឡើងព្រោះភេសជ្ជៈផ្អែមៗ មានស្រា និងមានអាហារលើសកម្រិតស្ករយូរឆ្នាំមកហើយ។ នៅឆ្នាំ២០២៥ តាមលោក ឈាង រ៉ា ជារដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឱ្យដឹងថា អ្នកប្រើសេវាព្យាបាលជំងឺទឹកនោមផ្អែមក្នុងឆ្នាំ២០២៤ បានកើនឡើង៥៩,១៨% នេះបើធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះអ្នកជំងឺថ្មីមានចំនួនជាង២៣ ម៉ឺននាក់ ខណៈអ្នកជំងឺទឹកនោមផ្អែមសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួនជាង១ម៉ឺន៧ពាន់នាក់ ពោលគឺកើនឡើង៤៣,២៥%”។ នេះជាហានិភ័យធំមួយ អ្នកគួរមានទម្លាប់នេះការពារជំងឺទឹកនោមផ្អែម។

១. ប្រើកាយដេញជំងឺទឹកនោមផ្អែម រស់នៅសុខសប្បាយ។ តាមលោកវេជ្ជបណ្ឌិត John Scharffenberg មានវ័យ ១០០ឆ្នាំដែលរស់នៅគ្មានជំងឺទឹកនោមផ្អែមនិងជំងឺលើសឈាម ព្រោះតែគាត់មានទម្លាប់ធ្វើលំហាត់ប្រាណបញ្ចុះជាតិស្ករនិងជាតិខ្លាញ់អាក្រក់ចេញពីរាងកាយ។ ពេលអ្នកហាត់ប្រាណរួច សរសៃឈាមរបស់អ្នកដើរស្រួលព្រោះតែវាកម្ចាត់ជាតិពុលនិងបញ្ចេញអរម៉ូនអារម្មណ៍រីករាយផងដែរ។ នេះជាបច្ចេកទេសក្នុងការផ្លាស់ប្តូររបៀបរស់នៅការពារជំងឺលើសឈាមនិងទឹកនោមផ្អែម។ គ្រាន់តែចាយពេល ៣០នាទីជាប្រចាំថ្ងៃ វាសនាអ្នកគ្មានជំងឺទឹកនោមផ្អែមទេ។

២. ទម្លាប់ញ៉ាំប៉ោម ស្រូបជាតិស្ករក្នុងខ្លួន។ តាមគេហទំព័រ Healthline បានចុះផ្សាយថា ផ្លែប៉ោមជួយស្រូបយកជាតិស្ករ និងកាត់បន្ថយជាតិស្ករក្នុងចរន្តឈាម។ នៅក្នុងផ្លែប៉ោមមានសារធាតុប៉ូលីហ្វេណុល (polyphenols) ដើម្បីស្រូបជាតិស្ករក្នុងអាហារ ដើម្បីការពារជំងឺទឹកនោមផ្អែម។” សូម្បីវេជ្ជបណ្ឌិត Chris Steele បានបញ្ជាក់បន្ថែមថា “ផ្លែប៉ោមជាប្រភពជាតិសរសៃដ៏អស្ចារ្យដែលមានសារធាតុចិញ្ចឹមកាត់បន្ថយហានិភ័យជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទទី២។” ការញ៉ាំផ្លែប៉ោមជាប្រចាំថ្ងៃ គឺជាផ្លែឈើមួយប្រភេទការពារអ្នកពីជំងឺទឹកនោមផ្អែម។

៣. ចេះពិនិត្យសុខភាព ដើម្បីការពារ៖ បើយោងតាម Dr.Chaudhary Hospital បានបង្ហាញថាការពិនិត្យសុខភាពទៀងទាត់ ដើម្បីធ្វើរោគវិនិច្ឆ័យរកមើលជំងឺដំណាក់កាលដំបូងនៃជំងឺទឹកនោមផ្អែម ឬក្នុងស្ថានភាពរាងកាយណាមួយ មុនពេលវាឈានទៅដល់ដំណាក់កាលធ្ងន់ធ្ងរជាងនេះ។ វាមានន័យថា ការពិនិត្យសុខភាព មិនមែនពិនិត្យហើយធ្វើឱ្យអ្នកភ័យខ្លាចនោះទេ ផ្ទុយទៅវិញពេលអ្នកពិនិត្យឃើញជំងឺក្នុងដំណាក់កាលដំបូង អ្នកអាចព្យាបាលទាន់ពេល និងការពារការវិវត្តជំងឺចូលក្នុងកម្រិតធ្ងន់ធ្ងរ។ ដូច្នេះការពិនិត្យសុខភាពអាចជួយឱ្យអ្នកចៀសឆ្ងាយចេញពីជំងឺទឹកនោមផ្អែម និងជំងឺផ្សេងទៀត។

ដូច្នេះ! ទម្លាប់ទាំង ៣នេះសំខាន់ក៏ពិតមែន ប៉ុន្តែមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដើម្បីឱ្យអ្នកគ្មានជំងឺទឹកនោមផ្អែមនោះ សូមអ្នកកាត់បន្ថែមស្រេ្តស គេងឱ្យបានគ្រប់គ្រាន់ និងរបរអាហារល្អ។ ពេលអ្នកបញ្ចូលទម្លាប់ប្រចាំថ្ងៃនេះបន្ថែម សុខភាពរបស់អ្នកក៏រឹងមាំដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3028

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia