តាមលោក Do Thi Thao ជាវេជ្ជបណ្ឌិតជំនាញជំងឺបេះដូងបានលើកឡើងថា ខែមានអាកាសធាតុត្រជាក់បណ្តាលឱ្យសរសៃឈាមរួមតូច ហើយបង្ខំឱ្យបេះដូងបូមឈាមបន្ថែមទៀតដើម្បីរក្សាសីតុណ្ហភាពក្នុងរាងកាយ។ រយៈពេលចាប់ពីម៉ោង ៦ព្រឹកដល់ម៉ោង ១១ព្រឹកជាពេលវេលាមានហានិភ័យខ្ពស់នៃការខ្វះឈាមទៅកាន់សាច់ដុំបេះដូង។អំឡុងពេលគេងសម្ពាធឈាមបានថយចុះ ប៉ុន្តែពេលព្រឹកដែលអ្នកភ្ញាក់ពីគេង ធ្វើឱ្យប្រព័ន្ធសរសៃប្រសាទស៊ីមផាថេទិច និងអរម៉ូនបានកើនឡើងបណ្តាលឱ្យសម្ពាធឈាមកើនឡើងយ៉ាងឆាប់រហ័ស។ ពេលសម្ពាធភ្លាមៗ វាប៉ះពាល់ដល់សរសៃបន្ទះ atherosclerotic ធ្វើឱ្យដាច់សរសៃឈាម។ ទម្លាប់ពេលព្រឹកនេះនាំឱ្យដាច់សរសៃឈាមបេះដូង។
១. ទម្លាប់ក្រោកពីគ្រែភ្លាមៗ៖ ការភ្ញាក់ពីដំណេកឆាប់រហ័សពេកនៅខែត្រេជាក់នេះអាចបណ្តាលឱ្យមានសម្ពាធឈាមទាបនាំឱ្យអ្នកមានសញ្ញាវិលមុខភ្លាមតែម្តង។ ជាពិសេសមនុស្សចាស់មានអាយុច្រើន ៥០ឆ្នាំឡើងដែលមានជំងឺសរសៃឈាមបេះដូង ជំងឺក្រិនសរសៃឈាម និងជំងឺគ្រប់គ្រងសម្ពាធឈាមនោះ ពេលភ្ញាក់ពីគេងលឿននាំឱ្យប្រតិកម្មឆ្លើយតបសរសៃឈាមអាចដាច់បង្កផលប៉ះពាល់ដល់បេះដូងលឿនបំផុតផងដែរ។
២. កុំទម្លាប់ចេញក្រៅក្នុងអាកាសធាតុត្រជាក់៖ ពេលភ្ញាក់ពីគេងហើយចេញទៅក្រៅដែលមានភាពត្រជាក់ពេកអាចបង្កឱ្យមានបញ្ហាសុខភាពពីរយ៉ាង ទី១. សរសៃឈាមរួមតូច និងទី២. សម្ពាធឈាមទាបនៅពេលក្រោកពីគេង។ នេះបណ្តាលឱ្យមានការឈឺទ្រូង ដង្ហើមខ្លី និងហានិភ័យកើនឡើងនៃជំងឺសរសៃឈាមបេះដូងយ៉ាងងាយ។
៣. ហាត់ប្រាណមេឃត្រជាក់៖ ចំពោះអ្នកមានជំងឺសរសៃឈាមបេះដូង ឬធ្លាប់មានប្រវត្តិបញ្ហាសរសៃឈាមបេះដូង ការហាត់ប្រាណខ្លាំងនៅខាងក្រៅក្នុងអាកាសធាតុត្រជាក់អាចបង្កឱ្យមានជំងឺ myocardial ischemia (លំហូរឈាម និងអុកស៊ីសែនបានកាត់បន្ថយទៅកាន់សាច់ដុំបេះដូង) បានយ៉ាងងាយស្រួល។ ការលំហាត់ប្រាណដូចជាការរត់ប្រណាំង ការឡើងភ្នំ ឬការលើករបស់ធ្ងន់ៗ បង្កហានិភ័យដល់សរសៃឈាមបេះដូងអាចដាច់។ យល់ល្អ! មុនចេញហាត់ខាងក្រៅ អ្នកគួរកម្តៅសាច់ដុំឱ្យក្តៅសិន ចាំធ្វើលំហាត់ប្រាណ ទើបល្អជាង។
៤. មិនផឹកទឹកគ្រប់គ្រាន់៖ ពេលអាកាសធាតុត្រជាក់បណ្តាលឱ្យមនុស្សជាច្រើនផឹកទឹកតិចជាងមុន ហើយរាងកាយបាត់បង់ជាតិទឹកតាមរយៈការដកដង្ហើម និងការបែកញើសលើការងារអ្វីមួយ។ ការខ្សោះជាតិទឹកធ្វើឱ្យឈាមកាន់តែក្រាស់ដែលបង្កើនភាពស្អិត ធ្វើឱ្យសរសៃឈាមកើនសម្ពាធ និងងាយមានហានិភ័យខ្ពស់នៃការកកឈាមផងដែរ។
ដូច្នេះហើយ! សូមបងប្អូនទាំងអស់គ្នា កុំធ្វើទម្លាប់ទាំង ៤នេះ វាប៉ះពាល់ដល់សុខភាពកម្រិតស្រាល និងកម្រិតធ្ងន់បានអាយុដែរ។ និយាយទៅ! ភ្ញាក់ពីគេងដង្ហើមមួយៗ ហើយផឹកទឹកមួយកែវ ទើបល្អដល់សុខភាពសរសៃឈាម៕ អត្ថបទដោយ៖ ទ្រ សុភាព
