អាហារ
ល្ងាចៗ បុរសធ្វើទម្លាប់ ១នេះ ស្វិតអាប្អូនតូច លើគ្រែខ្សោយ
Tror Sopheap
January 19 2026
6 K views

បុរសមានហានិភ័យណាស់ បើរស់នៅមានទម្លាប់អាក្រក់ច្រើននោះ។ ដូចជាទម្លាប់ផឹកស្រា មិនត្រឹមខូចខួរក្បាលនោះទេ នាំឱ្យស្វិតលិង្គថែមទៀត។ តាមលោកវេជ្ជបណ្ឌិត Nguyen Dinh Lien ជាប្រធាននាយកដ្ឋាននៅ Urology and Andrology បានលើកឡើងថា អ្នកផឹកស្រាជាប្រចាំថ្ងៃនាំឱ្យងាប់លិង្គ ហៅថា លិង្គខ្សោយអសមត្ថភាពរួមភេទ ហើយនាំឱ្យលិង្គរួមតូចលឿនផងដែរ។ មកពីស្រាបៀរមានផ្ទុកសារធាតុ Ethanol ដែលនៅពេលចូលទៅក្នុងរាងកាយវានឹងបំប្លែងទៅជា acetaldehyde ជាសារធាតុពុលខ្លាំង។ ពេលអ្នកបន្តផឹកស្រារហូត សារធាតុ Acetaldehyde បង្កឱ្យមានភាពតានតឹងអុកស៊ីតកម្ម បំផ្លាញភ្នាសកោសិកា ប៉ះពាល់ដល់DNA និងប៉ះពាល់ដល់មុខងារសរីរាង្គរួមទាំងប្រព័ន្ធបន្តពូជបុរសឱ្យតូចឬស្វិត។ នេះជាទម្លាប់មួយ នាំបញ្ហាដល់បុរសអាយុច្រើន ចុះកម្លាំងខ្សោយលឿនផងដែរ។

យោងតាមរយៈគេហទំព័រ www.ncbi.nlm.nih បានបញ្ជាក់ឱ្យដឹងថា ការផឹកស្រាច្រើនមិនល្អសម្រាប់សុខភាពរបស់អ្នកនោះទេ បុរសៗគឺងាយនឹងប្រឈមគ្រោះថ្នាក់កើតជំងឺបំផ្លាញជីវិតច្រើនណាស់។ ជាក់ស្ដែងប្រភពដដែលបានបន្តថា បុរសៗដែលផឹកស្រាច្រើនបរិមាណជាប្រចាំថ្ងៃរាប់ខែរាប់ឆ្នាំ អាចនឹងប្រឈមខ្សោយផ្លូវភេទ ពិបាកក្នុងការឡើងរឹងនៃលិង្គ(ងាប់លិង្គ) បុរសៗនឹងពិបាកឈានដល់ចំណុចកំពូលពេលរួមភេទ ដោយសារជាតិអាល់កុលបានទៅរំញោចប៉ះពាល់ដល់អារម្មណ៍ផ្លូវភេទ។ មួយវិញទៀតបុរសផឹកស្រាច្រើនអាចនឹងពិបាកក្នុងការបាញ់ទឹកកាមចេញមកក្រៅពេលរួមភេទឬមួយក៏ឆាប់ចេញទឹកកាមលឿនខ្លាំងជាងធម្មតា។​ កាន់តែហានិភ័យជាងនេះ គេបានឱ្យដឹងថា ការផឹកស្រាច្រើន គឹធ្វើឱ្យលិង្គបុរសរួមតូច(ស្វិត) បង្កជាផលប៉ះពាល់ដល់ការផលិតមេជីវិតឈ្មោល។

ដូច្នេះហើយ! បុរសគួរកាត់បន្ថយផឹកស្រា កែខ្លួនមកហាត់ប្រាណ ហូបអាហារល្អៗ និងគេងឱ្យបានគ្រប់គ្រាន់ នាំឱ្យអ្នករួមភេទបានយូរ និងកម្លាំងកាន់តែខ្លាំងផងដែរ។ សំខាន់តិចទិចក្នុងការរួមភេទជាមួយដៃគូ និងការយល់ចិត្តគ្នាផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3127

អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
3.9 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
3.4 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះ មាន ប.ស.ស ត្រូវដាក់ឯកសាទាំងនេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល
Tror Sopheap
March 4 2026
2.2 K views

#ជំងឺ

នេះជារោគសញ្ញាអ្នកផឹកស្រារាល់ថ្ងៃ នាំឱ្យខូចសរសៃខួរក្បាល សរសៃដៃ សរសៃជើង និងសាច់ដុំ
Tror Sopheap
March 3 2026
2.1 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
2 K views

#ជំងឺ

ស្រ្តីប្រយ័ត្នផង! នេះជារោគសញ្ញា និងវិធីបង្ការពីជំងឺមហារីកសុដន់
Tror Sopheap
March 5 2026
1.8 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia