តម្រងនោមមានតួនាទីច្រោះជាតិពុលចេញពីរាងកាយ។ ហើយការផលិតទឹកនោមដែលមានពណ៌លឿងស្លេកទៅជាពណ៌លឿងលឿងទុំ ហើយបន្តលឿនចាស់ខ្លាំងជាបញ្ហាតម្រងនោមហើយ។ វាកំពុងប្រាប់ថា តម្រងនោមអ្នកកំពុងស្ថិតនៅក្រោមភាពតានតឹង។ បើអ្នកខូចតម្រងនោម ដើម្បីបន្តជីវិតរស់បានយូរ មានតែលាងឈាម ហើយក៏លុយច្រើនដែរ។ យោងតាមគេហទំព័រ Times of India បញ្ជាក់ថា ៥ពណ៍ទឹកនោមបញ្ជាក់បញ្ហាតម្រងនោមរបស់អ្នក។
១. លឿងស្លេក ឬលឿងស្រាល៖ ពេលអ្នកមានពណ៌ទឹកនោមបែបនេះ មានន័យថា រាងកាយរបស់អ្នកបានរក្សានូវកម្រិតជាតិទឹកត្រឹមត្រូវគ្រប់គ្រាន់ហើយគឺសុខភាពតម្រងនោមរបស់អ្នកមានសុខភាពល្អ។
២. ទឹកនោមពណ៌ត្នោតខ្មៅ ឬពណ៌តែ៖ ពណ៌នេះអាចបង្ហាញពីការកកកុញនៃកាកសំណល់មានជាតិពុលក្នុងតម្រងនោមមិនទានច្រោះចេញ។ ទឹកនោមរបស់អ្នកមានពណ៌ត្នោខ្មៅមានន័យថា រាងកាយអ្នកខ្វះជាតិទឹកហើយបើមានអាការៈអស់កម្លាំង ឬហើមពោះ អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់។
៣. ទឹកនោមក្រហម ឬផ្កាឈូក៖ ពណ៌នេះច្រើនតែជាសញ្ញាប្រាប់ថា ឈាមនៅក្នុងទឹកនោម។ បើពណ៌នេះមានរយៈពេលលើសពី ១ថ្ងៃទៅ២ថ្ងៃ តម្រងនោមខ្វះជាតិ៦០%ហើយ។ វានឹងមានសញ្ញាអាការៈឈឺខ្នង ឈឺត្រគាក គ្រុនក្តៅ និងនោមញឹកញាប់ អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់។
៤. ទឹកនោមមានពពុះ ឬពពក៖ បើអ្នកសម្គាល់ឃើញទឹកនោមពណ៍បែបនេះ បញ្ជាក់ថា អាហារដែលអ្នកហូបភាគច្រើនមានជាតិអំបិល អាចជាសញ្ញានៃប្រូតេអ៊ីនក្នុងទឹកនោមដោយសារលេចធ្លាយចូលទៅក្នុងទឹកនោមមកពីតម្រងតម្រងនោមចុះខ្សោយ ហើយជារឿយៗវាជាសញ្ញាដំបូងនៃជំងឺតម្រងនោមរ៉ាំរ៉ៃទៅអនាគត។
៥. ទឹកនោមពណ៌លឿងចាស់នៅតែបន្ត៖ ពេលទឹកនោមអ្នកបន្តមានពណ៍បែបនេះ បញ្ជាក់ថា រាងកាយអ្នកខ្សោះជាតិខ្លាំងទឹកខ្លាំងណាស់។ បើស្ថានភាពរាងកាយមិនប្រសើរឡើងបន្ទាប់ពីអ្នកផឹកទឹកច្រើនទេ វាប្រាប់ថាតម្រងនោមកំពុងមានការបញ្ហាធ្ងន់ ហើយបង្កើនហានិភ័យនាំឱ្យកើតគ្រួសក្នុងតម្រងនោម ឬបន្តខូចតម្រងនោមរយៈពេលខ្លីថែមទៀត។ អ្នកគួរកែទម្លាប់មកហាត់ប្រាណ របរអាហារល្អ ផឹកទឹកឱ្យបានគ្រប់គ្រាន់ និងគេងឱ្យបានគ្រប់គ្រាន់ ដើម្បីថែតម្រងនោមមានសុខភាពល្អឡើងវិញ៕ អត្ថបទដោយ៖ ទ្រ សុភាព
