ជំងឺ
ប្រយ័ត្នតិច! នេះជារោគសញ្ញាជំងឺវិបត្តិចង្វាក់បេះដូង មានហានិភ័យដល់ជីវិតណាស់
Tror Sopheap
January 20 2026
542 views

បេះដូង ជាសរីរាង្គដ៏សំខាន់មួយរបស់មនុស្ស ដែលលោតកន្ត្រាក់ដោយស្វ័យប្រវត្តិ ដោយសារខាងក្នុងបេះដូងមានខ្សែចរន្តអគ្គិសនីធម្មជាតិពិសេសម៉្យាង ដែលបញ្ជារបេះដូងឱ្យដំណើរការដោយខ្លួនឯងតាំងពីកើតរហូតដល់ចាស់ឈឺស្លាប់។ ជំងឺវិបត្តិចង្វាក់បេះដូង ជាជំងឺបេះដូងមួយប្រភេទ ដែលបណ្តាលមកពីភាពចុះខ្សោយ និងភាពមិនប្រក្រតីរបស់ខ្សែចរន្តអគ្គិសនីធម្មជាតិនៃបេះដូង។ ហើយជំងឺវិបត្តិចង្វាក់បេះដូងនេះ ចែកចេញជាពីរធំៗ គឺ៖
ក) ជំងឺវិបត្តិចង្វាក់បេះដូងដើរយឺត (Bradyarrhythmia)
ខ) និង ជំងឺវិបត្តិចង្វាក់បេះដូងដើរលឿន (Tachyarrhythmia)

តើជំងឺវិបត្តិចង្វាក់បេះដូង មានរោគសញ្ញានិងវិធីព្យាបាលដូចម្តេចខ្លះ?
ក) ជំងឺវិបត្តិចង្វាក់បេះដូងដើរយឺត៖ ច្រើនជួបលើអ្នកជំងឺវ័យចំណាស់ តែក៏អាចមានពីកំណើតលើអ្នកជំងឺវ័យក្មេងនិងទារកផងដែរ ជំងឺនេះមានដូចជាប្រភេទ Sinus Sick Syndrome, High Grade and Complete Heart Block, etc. រីឯរោគសញ្ញាមានដូចជា អស់កម្លាំង ធ្វើការឆាប់ហត់ វិលមុខ សន្លប់ បើធ្ងន់រហូតដល់គាំងបេះដូង -ល-។ ចំនែកឯវិធីព្យាបាលវិញ តម្រូវឱ្យធ្វើការវះដាក់ថ្មបេះដូងសិប្បនិម្មិត (Permanent Pacemaker Implantation) (បើសិនមិនមានមូលហេតុផ្សេងទៀត) ដើម្បីភ្ញោចបេះដូងឱ្យបន្តដើរទៅមុខទៀតក្នុងករណីបេះដូងដើរយឺតរឺគាំង។

ខ) ជំងឺវិបត្តិចង្វាក់បេះដូងដើរលឿន (Tachyarrhythmia): កើតមានលើមនុស្សគ្រប់វ័យ ជំងឺនេះមានដូចជាប្រភេទ.... រីឯរោគសញ្ញាមានដូចជា ថប់ទ្រូង, ញ័រទ្រូង, វិលមុខ, ខ្លះដល់សន្លប់ -ល- ។ ចំនែកឯវិធីព្យាបាលវិញ ព្យាបាលដោយថ្នាំ (Antiarrhymic drugs) រួចឈានទៅដល់ការព្យាបាលវេជ្ជសាស្ត្រទំនើបបែបអាប្លាស្យង់ (Catheter Ablation by Radiofrequency) ពេលខ្លះតម្រូវប្រើវិធីព្យាបាលទាំងពីរបញ្ចូលគ្នា (ទៅតាមប្រភេទនៃជំងឺ) ករណីដែលអ្នកជម្ងឺមានជម្ងឺបេះដូងដើរលឿនហើយគាំង ដោយសារបេះដូងរីកហើយខ្សោយ ឫ ស្ទះសរសៃឈាមបេះដូង (ទោះពង្រីកសរសៃឈាមដោយរឺស័រហើយក៏ដោយ) (ទៅតាមប្រភេទនៃជម្ងឺ) តម្រូវធ្វើការព្យាបាលដោយការវះដាក់ ថ្មបេះដូងសម្រាប់ឆក់ ប្រភេទ Implantable Cardioverter Defibrillator (ICD) បន្ថែមពីលើការព្យាបាលដោយថ្នាំ (Antiarrhythmic drugs) ដើម្បីការពារអាយុជីវិត.

«បើសិនលោកអ្នកមានអាការៈដូចបានរៀបរាប់ខាងលើ សូមប្រញាប់មកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ជៀសវាងទុកឲ្យជំងឺនេះវិវត្តន៍ទៅធ្ងន់ធ្ងរ ដែលអាចគម្រាមកំហែងដល់អាយុជីវិតលោកអ្នក។ នេះជាយោងតាមមន្ទីរពេទ្យកាល់ម៉ែត

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3129

អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
3.9 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
3.5 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
3 K views

#ព័ត៌មាន

ហាមលក់ខុសតម្លៃនេះ! ក្រសួងពាណិជ្ជកម្មបង្ហាញតម្លៃប្រេងសាំងថ្មី ត្រូវលក់ចាប់ពីថ្ងៃទី១១-១៣ខែមីនា
Tror Sopheap
March 10 2026
2.3 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះ មាន ប.ស.ស ត្រូវដាក់ឯកសាទាំងនេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល
Tror Sopheap
March 4 2026
2.2 K views

#ជំងឺ

នេះជារោគសញ្ញាអ្នកផឹកស្រារាល់ថ្ងៃ នាំឱ្យខូចសរសៃខួរក្បាល សរសៃដៃ សរសៃជើង និងសាច់ដុំ
Tror Sopheap
March 3 2026
2.1 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 11 2026
ដាច់ភ្លើងអត់ដឹង! EDCបញ្ជាក់ថា នៅថ្ងៃស្អែកខណ្ឌនៅភ្នំពេញ ខេត្តកណ្ដាល និងកំពង់ស្ពឺ ដាច់ភ្លើងតាមពេលវេលានេះ
#ជំងឺMarch 11 2026
នេះជារបបអាហារអ្នកជំងឺតម្រងនោម ចាំបាច់ត្រូវប្រុងប្រយ័ត្នបំផុត
#ព័ត៌មានMarch 10 2026
ហាមលក់ខុសតម្លៃនេះ! ក្រសួងពាណិជ្ជកម្មបង្ហាញតម្លៃប្រេងសាំងថ្មី ត្រូវលក់ចាប់ពីថ្ងៃទី១១-១៣ខែមីនា
#អត្ថបទ PRMarch 10 2026
តារាសម្តែង សិទ្ធី នីកា បង្ហាញអាថ៌កំបាំងក្នុងការបំពេញការងារផង និងថែរក្សាគ្រួសារផង
#អាហារMarch 10 2026
ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
#អាហារMarch 10 2026
ញ៉ាំអាហារទាំង ៥នេះ ការពារជំងឺកាចមហារីក នាំឱ្យអ្នកមានអាយុវែង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia