ជំងឺ
ប្រយ័ត្ន! ចេះតែងងុយគេងនេះជាសញ្ញាជំងឺធ្ងន់១ នាំឱ្យអ្នកឈានដល់ថ្នាក់ដេកពេទ្យ
Tror Sopheap
January 20 2026
3.3 K views

ពេលខ្លះនៅក្នុងខ្លួនមានសញ្ញាតិចតួច ហើយអ្នកមិនចាប់អារម្មណ៍ធ្វើឱ្យដួលដាច់សរសៃឈាម និងសន្លាប់ដេកពេទ្យក៏មានដែរ។ ពេលអ្នកមានអារម្មណ៍នឿយហត់ អស់កម្លាំង ឧស្សាហ៍ងងុយដេកញឹកញាប់ នេះគេហៅថា ភាពស្លេកស្លាំងហើយបញ្ហានេះព្រោះតែខ្វះគ្រាប់ឈាមក្រហម ឬកោសិកាគ្រាប់ឈាមក្រហមធ្លាក់ចុះដែលបណ្ដាលមកពីកង្វះជាតិដែក។ ហើយជំងឺខ្វះគ្រាប់ឈាមក្រហមអាចបង្កឱ្យអ្នកដេកពេទ្យដើម្បីព្យាបាល ហើយប្រភេទខ្លះណាអាចតម្រូវឱ្យអ្នកព្យាបាលជាមួយថ្នាំ។ ប្រសិនបើនៅក្នុងករណីធ្ងន់ធ្ងរអាចឈានដល់ការបញ្ចូលឈាម ឬវះកាត់។

នៅពេលដែលចំនួនកោសិកាគ្រាប់ឈាមក្រហមរបស់អ្នកធ្លាក់ចុះទាបពេក នោះរាងកាយរបស់អ្នកមិនអាចស្រូបយកអុកស៊ីសែនតាមតម្រូវការបាននោះទេ ហើយវាអាចធ្វើឱ្យអ្នកមានអារម្មណ៍ថា អស់កម្លាំងខ្លាំង នឿយហត់ និងងងុយដេកញឹកញាប់។ នៅក្នុងករីណខ្វះកោសិកាគ្រាប់ឈាមក្រហម ដែលអាចធ្វើឱ្យអ្នកមានរោគសញ្ញាមួយចំនួនដូចជា ដកដង្ហើមខ្លីៗ វិលមុខ ឈឺក្បាល ស្បែកស្លេកស្លាំង ឬត្រជាក់ចុងដៃចុងជើង។ នេះបើយោងតាមការចុះផ្សាយរបស់ NIH News in Health

ដើម្បីការពារពីភាពស្លេកស្លាំង និងការខ្វះកោសិកាគ្រាប់ឈាមក្រហម អ្នកត្រូវញុំាអាហារណាដែលសម្បូរជាតិដែក។ ប្រភពជាតិដែកភាគច្រើនសម្បូរនៅលើសាច់គោ សាច់​ចៀម​ អ័យស្ទ័រ ថ្លើមគោ សាច់មាន់ សាច់ត្រី និងសំបកខ្យង(ស៊ុបខ្យង)។ មួយទៀតជាតិដែកក៏មានសម្បូរនៅក្នុង សណ្ដែកសៀង សណ្ដែកខៀវ គ្រាប់​អាល់ម៉ុន ​គ្រាប់​ស្វាយ​ចន្ទី​ ​គ្រាប់​ល្ពៅ​ គ្រាប់​ផ្កា​ឈូក​រ័ត្ន គ្រាប់​ជី តៅហ៊ូ បន្លែបៃតងស្លឹងខៀវចាស់ផងដែរ។

ដូច្នេះនៅក្នុងករណីអ្នកដឹងថា ខ្លួនកំពុងតែស្ថិតក្នុងករណីខាងលើខុសប្លែកពីធម្មតា ចូលអ្នកស្វែងរកវេជ្ជបណ្ឌិតដែលមានជំនាញច្បាស់លាស់ ដើម្បីធ្វើការពិគ្រោះ និងពិនិត្យរកមើលជំងឺទៅតាមអាការរបស់ខ្លួនយើងផ្ទាល់៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3044

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia