សេចក្តីជូនដំណឹង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានកិត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអ្នកនាង កញ្ញាទាំងអស់ឱ្យបាន ជ្រាបថា ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយ ក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្តល់ជូន ការពិនិត្យ និងព្យាបាល ជំងឺត្របកភ្នែក ជំងឺប្រព័ន្ធទឹកភ្នែក និងបញ្ហាឆ្អឹងប្រឡង់ភ្នែក ចាប់ពី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។
អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអ្នកនាង កញ្ញាទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង លេខទូរស័ព្ទ : 092 986 532

