កុមារ
សហគ្រិនស្រ្តី សំ យុវតី បញ្ជាក់ថា ឪពុកម្តាយធ្វើរឿង ២នេះ កូនកាន់តែរឹងមាំ មានក្តីស្រឡាញ់
Tror Sopheap
March 20 2026
107 views

កុំយកគំនិតសង្គមខាងក្រៅមកគិតជំនួយកូនថា កូនឱ្យតម្លៃសម្ភារៈនិយម ទើបមានក្តីសុខ។ ការពិត! កូនត្រូវការវត្តមានរបស់ឪពុកម្តាយជាងរបស់អ្វីៗ ទាំងអស់។ ព្រោះសម្ភារៈជួយផ្លូវចិត្តកូនមានភាពកក់ក្តៅមួយពេលតែប៉ុណ្ណោះ។ សម្រាប់វត្តឪពុកម្តាយជួយឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់អស់មួយជីវិត។ នេះជាសម្តីបងស្រី សំ យុវតី ជាម្ចាស់ Super Depo ជាភរិយារបស់លោកគ្រូ សំ កុសល ម្ចាស់ក្រុមហ៊ុនបក្សីផងដែរ។ ហើយគាត់បានលើកឡើងថា ធ្វើជារកស៊ីផង មើលកូនផង សួរថា ហត់ទេ? គឺហត់ណាស់ ប៉ុន្តែដើម្បីកូន ដើម្បីគ្រួសារ យើងត្រូវតែខំប្រឹងបន្ត។ ការប្រឹងនេះ ជាការប្រឹងហើយក្តីស្រឡាញ់ ធ្វើឱ្យខំដោយមានន័យណាស់ក្នុងជីវិតនេះ។ 

ទោះបីជាបងស្រី សំ យុវតី រវល់ការងារក៏ដោយ ក៏ត្រូវតែឆ្លៀតពេលនៅក្បែរខ្លះដែរ។ ឪពុកម្តាយខ្លះតែងនិយាយប្រាប់កូនថា ខ្លួនរវល់ការងារណាស់ ប៉ាម៉ាក់ធ្វើគ្រប់យ៉ាងដើម្បីកូន…! កូនក៏ឆ្លើយថា សូមប៉ាម៉ាក់ទៅធ្វើការចុះ! ប៉ុន្តែនៅក្នុងចិត្តកូនសួរថា ម៉ាក់ប៉ាធ្វើគ្រប់យ៉ាងដើម្បីមែន ហេតុអ្វីប៉ាម៉ាក់គ្មានពេលឱ្យត្រឹមតែ ៥នាទីនៅជាមួយកូន? ឪពុកម្តាយកុំរវល់គ្មានពេលវេលាឱ្យកូន នៅក្បែរកូនផងណា! នេះជារឿងទី១.

សម្រាប់រឿងទី២. បង្វឹកកូនឱ្យមានវិន័យ។ បងស្រី សំ យុវតី បានប្រាប់ថា ចូរបង្វឹកកូននៅតូចឱ្យមានវិន័យ កុំឱ្យកូនរស់តាមអារម្មណ៍គឺលេសច្រើនជាអ្នកដឹកនាំជីវិត។ ពេលព្រឹកឡើងភ្ញាក់ពីគេង កូនស្រីបង យុវតី បានប្រាប់ដោយសំឡេងតិចៗ ថា ថ្ងៃនេះកូនផ្តាសា កូនឈឺក កូនអត់ទៅរៀនទេ ហើយកូនក៏អត់ទៅរៀនហែលទឹកដែរ។ ដោយឃើញកូនបែបនេះ បង យុវតី បារម្ភពីកូនក៏បានឆ្លើយថា អ៊ីចឹងថ្ងៃនេះ កូននៅផ្ទះណា! បើកូនអត់ស្រួលខ្លួនទេ ចាំម៉ាក់សុំច្បាប់សាលាឱ្យឈប់សម្រាកមួយថ្ងៃ ឈប់យំទៅណាកូនស្រីម៉ាក់!

ស្អែកឡើង! ស្រាប់តែខាងសាលាសុំអញ្ចើញឪពុកម្តាយមកដល់សាលាដោយសន្ទនាជាមួយបង សំ យុវតី ថា កូនបងស្រីផ្តាសាមែនទេ? គាត់ឆ្លើយថា បាទ!...។ បងស្រីនាំកូនទៅជួបពេទ្យ ឬបានលេបថ្នាំតិចតូចដែរទេ? គាត់ឆ្លើយថា អត់បានលេបថ្នាំទេ! ហើយអ្នកគ្រូសួរបន្តថា ពេលនេះ! កូនបងជាហើយ? គាត់ឆ្លើយថា ជាហើយ…។ នេះជាមេរៀនមួយមានតម្លៃបញ្ជាក់ថា ក្តីស្រឡាញ់និងការបាម្ភរបស់ឪពុកម្តាយចំពោះសុខភាពកូនពិតជាសំខាន់ណាស់។ ការពិត! មានក្មេងច្រើន អត់ចង់ទៅរៀនតែងបង្កើតលេសឈឺក្បាល អត់ស្រួលខ្លួន និងយំ…ជាដើម។

ពេលឪពុកម្តាយគាំទ្រសកម្មភាពកូនបែបនេះ លេសនេះក៏ចូលក្នុងខួរក្បាលកូន។ ពេលណាកូនបងគ្មានអារម្មណ៍ល្អទេ អ័រម៊ូនខួរក្បាលក៏បញ្ចេញមកប្រាប់ថា ថ្ងៃនេះ គួរឈប់សម្រាក…ហើយកូនក៏បង្កើតលេសថា ឈឺ…។ ក្មេងមានបញ្ហាធំទៅថ្ងៃអនាគត មិនមែនគេគ្មានសមត្ថភាពនោះទេ មកពីគេសម្បូរលេសដើម្បីការពារខ្លួនកុំឱ្យជីវិតរុលទៅមុខ។ តើនរណាជាអ្នកបង្កើតលេសធំក្នុងជីវិតកូន? គឺឪពុកម្តាយជាអ្នកគាំទ្រកូននេះឯង។ រឿងខ្លះ ឪពុកម្តាយកុំការពារកូនច្រើនពេក ត្រូវប្រាប់កូនថា ការរៀនសូត្រជាវិន័យ ធ្វើឱ្យកូនចេះដឹងទៅថ្ងៃអនាគត។ ពេលកូនមានវិន័យ កូនក្លាយជាមនុស្សរឹងមាំ ទោះបីមានបញ្ហាក៏គ្មានបញ្ហាដែរ។ រស់ក្នុងវិន័យ ធ្វើកូនក្លាយជាធនធានមានតម្លៃសម្រាប់គ្រួសារ និងសង្គមជាតិផងដែរ៕ បងស្រី សំ យុវតី ជាម្ចាស់ Super Depo និងលេខ ០៩៩ ៤៥៦ ៤៥

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3146

អត្ថបទទាក់ទង

#កុមារ

សហគ្រិនស្រ្តី សំ យុវតី បញ្ជាក់ថា ឪពុកម្តាយធ្វើរឿង ២នេះ កូនកាន់តែរឹងមាំ មានក្តីស្រឡាញ់
Tror Sopheap
March 20 2026
107 views

#កុមារ

ឪពុកម្តាយចិញ្ចឹមកូន​តាមទម្លាប់ ៣នេះ កូនធំឡើងជាមនុស្សឆ្លាត ហើយមិនចាញ់ច្រាបគេ
Tror Sopheap
March 19 2026
1.5 K views

#កុមារ

អ្នកចិត្តសាស្រ្តបញ្ជាក់ថា សូមឪពុកម្តាយកុំរឿងនេះ ទើបកូនមិនប៉ះពាល់ខ្លាំងដល់ផ្លូវចិត្ត
Tror Sopheap
March 15 2026
1 K views

#កុមារ

ឪពុកម្តាយហ៊ានធ្វើរឿងទាំង ២នេះ នាំឱ្យខ្វះភាពកក់ក្តៅ និងខ្លាចច្រើន
Tror Sopheap
March 4 2026
947 views

#កុមារ

នេះជាក្បួនចិញ្ចឹមកូនបែបជប៉ុន ឱ្យកូនរស់នៅគ្មានជំងឺកាចទេ
Tror Sopheap
February 27 2026
978 views

#កុមារ

ចង់ឱ្យកូនរីករាយ មានក្តីស្រឡាញ់ និងកក់ក្តៅ សូមឪពុកម្តាយធ្វើរឿង ១នេះដាក់កូន
Tror Sopheap
February 23 2026
360 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
Tror Sopheap
March 16 2026
13.5 K views

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
12.1 K views

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី២០នេះ
Tror Sopheap
March 20 2026
9.7 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
8.1 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.4 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7.1 K views
អត្ថបទថ្មីៗ
#កុមារMarch 20 2026
សហគ្រិនស្រ្តី សំ យុវតី បញ្ជាក់ថា ឪពុកម្តាយធ្វើរឿង ២នេះ កូនកាន់តែរឹងមាំ មានក្តីស្រឡាញ់
#ព័ត៌មានMarch 20 2026
ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី២០នេះ
#អត្ថបទ PRMarch 20 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីវិធីសាស្រ្តដែលទឹកជួយទ្រទ្រង់ប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ
#ព័ត៌មានMarch 19 2026
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា កម្ពុជានាំចូលប្រេងសាំងពីប្រទេស ២នេះបន្ថែម
#កុមារMarch 19 2026
ឪពុកម្តាយចិញ្ចឹមកូន​តាមទម្លាប់ ៣នេះ កូនធំឡើងជាមនុស្សឆ្លាត ហើយមិនចាញ់ច្រាបគេ
#អាហារMarch 18 2026
ពេលខួរក្បាលអ្នក ខ្វះវិតាមីន ១នេះ ឆាប់ភ្លេច និងស្ទះសរសៃឈាម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia