សម្រស់
​ របៀបធ្វើឱ្យស្បែកស្អាត ភ្លឺពីខាងក្នុង ក្មេងបានយូរតាមបែបធម្មជាតិ
Senghong Kong
July 25 2024
5.5 K views

ខូឡាជែនគឺជា ប្រូតេអ៊ីនសំខាន់មួយដែលមាននៅក្នុងខ្លួនរបស់យើង ដែលវាមានតួរនាទីជំនួយដល់សរីរាង្គកាយយើងទាំងមូល តែបើយើងនិយាយសម្រាប់ស្បែកខូឡាជែន គឺមានជួយពន្យារភាពចាស់ ក្មេងជាងវ័យ ធ្វើឱ្យស្បែករបស់យើងរឹងមាំ។ ប៉ុន្តែនៅពេលដែលអាយុកាន់តែច្រើន ខូឡាជែនធម្មជាតិរបស់យើងក៏នឹងចាប់ផ្ដើមបាត់បង់ បូករួមជាជាមួយការរស់នៅមិនល្អទៀតកាន់តែបំផ្លាញខូឡាជែនកាន់តែលឿន។ ដោយសារតែខូឡាជែនសំខាន់បែបនឹងហើយ ទើបពីផលិតខូឡាជែនជាច្រើនលក់នៅលើទីផ្សារ។ ប៉ុន្តែដូចដែលដឹងហើយខូឡាជែនមានតម្លៃមិនទាបទេ អ្នកមានលទ្ធភាពអាចទិញញ៉ាំបាន ប៉ុន្តែបើមិនសូវមានលទ្ធភាពអាចអនុវត្តវិធីខាងក្រោមបាន។

ហេតុនេះ បើអ្នកទាំងអស់គ្នាចង់បានវិធីធ្វើឱ្យស្បែកស្អាត រក្សាភាពក្មេងបានយូរ ដោយមិនចាំបាច់ញ៊ាំខូឡាចេន អ្វីដែលអ្នកទាំងអស់គ្នាត្រូវធ្វើ៖

១ ញ៉ាំឥន្ទូនៅពេលព្រឹក៖ មិនមែនឥន្ទូនៅលើមេឃទេណា គឺជាប្រភេទអាហារឥន្ទូ បន្លែផ្លែឈើចម្រុះពណ៌យើងនឹងនៅពេលព្រឹក។ វេជ្ជ.អាមេរិកម្នាក់នេះ គាត់បានប្រាប់ថាពណ៌ដែលមានក្នុងបន្លែ និងផ្លែឈើ វាអាចបំពេញជាមួយអុកស៊ីតកម្ម ដែលអាចប្រឆាំងជាមួយការរលោកនៃស្បែករបស់យើងបានល្អ។

២ កាត់បន្ថយជាតិស្ករ បច្ចុប្បន្ននេះ គឺកំពុងពេញនិយមណាស់ ភេសជ្ជៈផ្អែម តែគុជ តែទឹកដោះគោ ក្រែមឈីស ផ្អែម និងអាហារសម្បូរជាតិស្ករជាច្រើនផ្សេងទៀត ដែលអ្នកទាំងអស់គ្នាគួរតែកាត់បន្ថយ។ ព្រោះការសិក្សាគេរកឃើញថា ពេលដែលយើងញ៉ាំជាតិស្ករ ច្រើនជាតិស្ករដែលលើសវាភ្ជាប់ទៅនឹងប្រូតេអ៊ីននៅក្នុងចរន្តឈាម ហើយបង្កើតម៉ូលេគុលដែលបង្កគ្រោះថ្នាក់ហៅថា "AGEs" ម៉ូលេគុលទាំងនោះ វានឹងទៅបំផ្លាញ collagen និង elastin នៅក្នុងស្បែករបស់អ្នក បំផ្លាញកាន់តែច្រើន ស្នាមជ្រួញកាន់តែកើត ស្បែកយារធ្លាក់កាន់តែខ្លាំង។ កាត់បន្ថយជាតិស្ករ ហើយគួរទទួលទានទឹកឱ្យបានច្រើន។

៣ កុំផ្ដោតលើការប្រើផលិតផលច្រើនមុខ ប្រើskincare មានតែ៣មុខក៏អាចធ្វើឱ្យស្បែកយើងស្អាតបានដែរ ឱ្យតែយើងរើសត្រូវនឹងប្រភេទស្បែក និងបញ្ហាស្បែកខ្លួនឯង។ ផលិតផល៣ដែលអ្នកទាំងអស់គ្នាគួរមាន គឺផលិតផលលាងសម្អាតស្បែកឱ្យបានស្អាត ក្រែមផ្ដល់ជាតិសំណើម និងឡេការពារកម្ដៅថ្ងៃ

៤ គេងឱ្យបានគ្រប់គ្រាន់ ពេលយប់ពេលដែលយើងសម្រាកសរីរាង្គកាយរបស់យើងនឹងធ្វើការជុសជួលកោសិកាដែលខូចខាត ឱ្យប្រសើរឡើងវិញ តែបើយើងមិនគេងសរីរាង្គរបស់យើងក៏ដំណើរការមិនបានល្អ ចឹងបានជាយើងច្រើនសង្កេតឃើញថា អ្នកដែលគេងយប់ជ្រៅឬគេមិនលក់ ភ្នែកស្លក់ ដកខ្មៅ ស្បែកស្រអាប់ មុខបាកជាដើម។ បើអ្នកទាំងអស់គ្នានិយាយថា ឱ្យគេងម៉េចបើគេងមិនលក់ ជួបគ្នានៅវីដេអូក្រោយ ខ្ញុំនឹងប្រាប់រូបមន្តពិសេសជួយឱ្យគេងលក់លឿនបំផុត។

អត្ថបទដោយ៖ សេងហុង-Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#សម្រស់

រូបមន្តតារាស្រី Charmaine វ័យ ៥០ឆ្នាំសម្រស់នៅក្មេង រាងនៅស្លឹម
Tror Sopheap
November 14 2025
140 views

#សម្រស់

ស្បែកមុខទន់រលោង រុន្ធញើសតូច លទ្ធផលឃើញភ្លាមៗ ប្រើពេលត្រឹម ២ នាទីធ្វើទម្លាប់ ២ នេះរាល់ថ្ងៃ
Pov Saru
November 13 2025
1.4 K views

#សម្រស់

ស្រកគីឡូងាយមិនបាច់ហាត់ប្រាណ ឱ្យតែអ្នកអនុវត្តតាម ៦ទម្លាប់នេះរាល់ថ្ងៃ
Pov Saru
November 11 2025
1.6 K views

#សម្រស់

តារាច្នៃម៉ូដ Apfel វ័យ១០២ឆ្នាំប្រាប់ថា ធ្វើរឿងមួយនេះ រក្សាវ័យឱ្យស្រស់ស្អាតបានយូរ
Tror Sopheap
November 10 2025
169 views

#សម្រស់

អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
Tror Sopheap
November 3 2025
2.3 K views

#សម្រស់

អ្នកជំនាញចែករំលែក 5គន្លឹះធ្វើឱ្យសក់វែងស្អាត សសៃសក់រឹងមាំ
Pov Saru
November 1 2025
1 K views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
8.8 K views

#ចិត្តសាស្ត្រ

ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
Pov Saru
November 3 2025
5.5 K views

#អាហារ

ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 3 2025
2.4 K views

#សម្រស់

អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
Tror Sopheap
November 3 2025
2.3 K views

#អាហារ

ពេលព្រឹកផឹកភេសជ្ជៈ ១នេះការពារជំងឺទឹកនោមផ្អែម និងលើសឈា.មឱ្យរស់នៅសុខភាពល្អ
Tror Sopheap
November 14 2025
1.6 K views

#សម្រស់

ស្រកគីឡូងាយមិនបាច់ហាត់ប្រាណ ឱ្យតែអ្នកអនុវត្តតាម ៦ទម្លាប់នេះរាល់ថ្ងៃ
Pov Saru
November 11 2025
1.6 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia