សម្រស់
ទម្រាំតែមានរាងបែបនេះ មានដឹងអត់ថា កញ្ញា វ៉ាន់នីឡា ចំណាយពេលហាត់ប្រាណមួយថ្ងៃប៉ុន្មានម៉ោង?

កញ្ញា​ វ៉ាន់នីឡា គឺជាតារាស្រីមួយរូបដែលក្រោយពីប្រឡូកក្នុងសិល្បៈផ្នែកចម្រៀងហើយ ក៏ទទួលបានប្រជាប្រិយភាពល្បីល្បាញខ្លាំងគួរសមដែរ ដោយសារតែទេព្យកោសល្យ និងទឹកដមសំនៀងដ៏ពីរោះ ដែលអាចច្រៀងបានទាំងបទមនោសញ្ចេតនា បទញាក់ និងកន្ត្រឹមផងដែរ។

ដោយឡែក ប្រសិនបើបងប្អូនងាកមកមើលរូបរាង តារាស្រីសម្លេងស្រទន់ម្នាក់នេះវិញ ប្រាកដជាលាន់សរសើរថាស្រស់ស្អាតជាងពីមុនជាមិនខាន។ ក្រោយផ្អាកពីការងារសិល្បៈ ប៉ុន្តែវ៉ាន់នីឡាមិនបណ្ដោយខ្លួនឱ្យឡើងគីឡូឡើយ ថែម​កែប្រែខ្លួនឯងពីមនុស្សស្រីមានគីឡូក្បែរ៦០មកសល់ត្រឹម៤៨ ជាមួយដងខ្លួនដ៏តូចច្រឡឹង។

ជាការពិតណាស់ នៅក្នុងបទសម្ភាសជាមួយក្រុមការងារ​ Healthy Cambodia ទាក់ទងនឹងការសម្រកគីឡូប្ដូរយករូបរាងថ្មី ម្ចាស់បទ “ មា​ននាងក៏ធុញ គ្មាននាងក៏ធុញ” បានប្រាប់ឱ្យដឹងថា ៖ ដើមឡើយ កញ្ញាមានគីឡូរហូតជិត៦០គីឡូឯណោះ និយាយរួមគឺគីឡូមិនដែលក្រោម៥០ឡើយ ក៏ប៉ុន្តែ រយៈពេលជាងមួយឆ្នាំនេះ កញ្ញាបានព្យាយាមផ្លាស់ប្ដូររូបរាងខ្លួនឯង ដោយចាប់ផ្ដើមពីការញ៉ាំអាហារដ៏ត្រឹមត្រូវសម្រាប់ប្រចាំថ្ងៃ​។

ក្នុងនោះសម្រាប់អាហារពេលព្រឹក កញ្ញា ញ៉ាំធម្មតា ដូចជាញ៉ាំបាយ គុយទាវ ប៉ុន្តែភាគច្រើនគឺញ៉ាំផ្លែឈើផងដែរដូចជា( ប៉ោម ចេក ការ៉ុត ) ចំណែកពេលថ្ងៃ គឺធ្វើការញ៉ាំបាយធម្មតា ជាមួយសាច់ទ្រូងមាន់ដែលមានជាតិកាល់ឡូរីតិចមិនធ្វើឱ្យឡើងគីឡូ ញ៉ាំបន្លែ  និងកាត់បន្ថយចំនួនបាយឱ្យតិចជាងពេលព្រឹក ដោយឡែកសម្រាប់ពេលល្ងាចគឺ ញ៉ាំផ្លែឈើ និងសាច់ត្រី សាច់ទ្រូងមាន់ និងបន្លែ ជំនួសវិញ។ កញ្ញាបានបន្តថា ក្នុងកំឡុងពេលនោះ គឺកញ្ញាមិនបានផ្ដាច់អាហារប្រចាំថ្ងៃទេ ប៉ុន្តែគឺផ្ដាច់អាហារមួយចំនួនដែលធ្វើឱ្យធាត់ ដូចជា អាហារចៀន មាន់បំពង ប៊ឺហ្គឺ ឬ ជាប្រភេទអាហារFastFoodផ្សេងជាដើម។

កញ្ញា វ៉ាន់នីឡា បានបញ្ជាក់ថា​ ក្រៅពីរបបអាហារបីពេលហើយកញ្ញាតែងតែព្យាយាមធ្វើលំហាត់ប្រាណជាប្រចាំ ដែលភាគច្រើនបំផុត គឺកញ្ញាជ្រើសហាត់ក្រោយពេលក្រោកពីគេង ពីព្រោះការហាត់ពេលព្រឹកធ្វើឱ្យកញ្ញាមានកម្លាំងគ្រប់គ្រាន់និងមិនសូវខ្ជិលឡើយ សម្រាប់រយៈពេលនៃការហាត់វិញ គឺកញ្ញាប្រាប់ថា ចំណាយពេលហាត់ពី ១ ទៅ១ម៉ោងកន្លះឯណោះ ហើយការហាត់នេះ គឺមួយសប្ដាហ៍ហាត់ពី៥ ទៅ៦ថ្ងៃ ​និងតិចបំផុតក៏៤ថ្ងៃដែរ។

ម្ចាស់បទ” ចូលឆ្នាំនឹកស្រុក” រូបនេះបានបន្ថែមឱ្យដឹងថា បន្ទាប់ពីការហាត់ប្រាណហើយ ក្នុងមួយថ្ងៃគឺកញ្ញា ញ៉ាំទឹកចាប់ពី៣ទៅ៥លីត្រ ដើម្បីជួយឱ្យប្រព័ន្ធរំលាយអាហារបានល្អ និងជួយជួសជុលការខ្វះខាតជាតិទឹករបស់ស្បែក ជាពិសេសធ្វើឱ្យកញ្ញា អាចញ៉ាំអាហារបានតិចជាងមុន ដូចនេះធ្វើឱ្យគីឡូឆាប់ស្រកផងដែរ។

ក្រោយពីបានផ្លាស់ប្ដូរកាយ ក្លាយជាស្រីស្អាតរាងតូចច្រឡឹងហើយ កញ្ញា​ វ៉ាន់នីឡា ប្រាប់ថា សម្រាប់អ្នកចង់សម្រកគីឡូត្រូវធ្វើការព្យាយាមបន្តិច ជាពិសេសគឺការហាត់យកសាច់ដុំពោះនេះតែម្ដង សូមអត់ធ្មត់ហើយព្យាយាម បើសិនជាចង់បានរាងស្អាតពិត និងអាចចាប់ផ្ដើមអនុវត្តតាមក្បួននេះ ចាប់ពីពេលនេះតទៅ។

អត្ថបទដោយ៖ កញ្ញា តឹក ស៊ីថា

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អាហារJanuary 20 2025
ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
#អត្ថបទ PRJanuary 19 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកអំពីអត្ថប្រយោជន៍នៃសណ្តែកសៀង និងវិទ្យាសាស្រ្តនៅពីក្រោយ Phytoestrogens
#កីឡាJanuary 17 2025
មុនទៅហាត់ប្រាណ កុំឱ្យមានបញ្ហាធំដល់ពិការ និងជីវិត អ្នកត្រូវដឹងរឿង ៣នេះ
#ចិត្តសាស្ត្រJanuary 17 2025
Elon Musk និង Bill Gates ប្រាប់គន្លឹះ១ ប្រើខួរក្បាលគ្មានភាពស្មុគស្មាញ គ្មានស្រ្តេសទេ
#ជំងឺJanuary 16 2025
ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
#ចិត្តសាស្ត្រJanuary 16 2025
ខំធ្វើរឿងសំខាន់ ៣នេះ ឱ្យអ្នកចៀសវាងជំងឺកាច និងបញ្ហាផ្លូវចិត្ត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia