សម្រស់
រយៈពេល៣ខែ ស្រកបាន 11.5kg មកព្រមជាមួយរូបរាងសាច់ដុំកង់ៗ

រយៈពេល៣ខែ ស្រកបាន 11.5kg មកព្រមជាមួយរូបរាងសាច់ដុំកង់ៗបែបនេះ Boy Bakong ប្រាប់ថាមិននឹងស្មានថាមនុស្សដែលកំពូលខ្ជិលហាត់ប្រាណ ចូលចិត្តញ៉ាំច្រើនដូចជាគាត់ អាចមានរូបរាងបែបនេះបាន ជាការផ្លាស់ប្តូរធំបំផុតក្នុងជីវិត ចឹងយើងមកដឹងថាគាត់បានធ្វើអីខ្លះអាចទើបប្ដូររូបរាងទាំងស្រុងបែបនេះក្នុងរយៈពេលខ្លីបាន។

តាមការឱ្យដឹងពីសាមីខ្លួន លោកBoy Bakong ផ្ទាល់លោកបានឱ្យដឹងថា គីឡូដំបូងរបស់លោក  71.8kg អីលូវនេះសល់ត្រឹម 60.3kg តែប៉ុណ្ណោះ បន្ទាប់ពីចំណាយពេល៣ខែបផ្លាស់ប្តូរខ្លួនឯង។ គាត់ថានិយាយថា រូបរាងសាច់សុំ 6pack ដែលគាត់ទទួលបាននេះ សម្រាប់គាត់គឺពេញចិត្តបំផុត និងឡូយបំផុត ជាលើកទី១ក្នុងជីវិតរបស់គាត់ហើយ ក្នុងវ័យ៣៩ឆ្នាំ ដែលអាចមានរូបរាងបែបនេះ ។

លោកបានលើកទឹកចិត្តថា បើគាត់ធ្វើបានហើយ គ្រប់គ្នាដឹងតែធ្វើបានដូចគ្នា ពីព្រោះគាត់ជាមនុស្សម្នាក់ដែលមិនខ្ជិលហាត់ប្រាណ មិនចូលចិត្តទេហាត់ cardio អីនឹង បើនិយាយពីរឿងញ៉ាំវិញ អាចនិយាយបានថា ញ៉ាំជាជិវីត ពីមុនសឹងតែថារស់ដើម្បីញ៉ាំតែម្ដង ជាមនុស្សម្នាក់ដែលញ៉ាំច្រើនហើយចូលចិត្តញ៉ាំណាស់។ ប៉ុន្តែដោយសារមានអាជីពជាតារាសម្ដែង ហើយអាយុក៏ច្រើនហើយដែរ ដើម្បីសុខភាព និងរក្សារូបរាងលោកក៏សម្រេចចិត្តជាលើកចុងក្រោយថានឹងតស៊ូទាល់តែបាន។

អ្វីដែលគាត់បានធ្វើ គឺកាត់ជាស្ករ កាត់ចិត្តពីនំកញ្ចប់ ដែលគាត់ធ្លាប់តែញ៉ាំរាល់យប់ កាត់ចិត្តពីពពួកគ្រឿង ញ៉ាំ ភ្លាម បុកល្ហុង និយាយទៅប្តូរចេញទាំងស្រុងតែម្ដង ទ្រាំកាត់ចិត្តឈប់ញ៉ាំអាហារដែលធ្លាប់ចូលចិត្តពីមុន មកជារបបអាហារដែលជំនួយសុខភាព និងសាច់ដុំវិញ ហើយកាត់បន្ថយការញ៉ាំមិនញ៉ាំច្រើនដូចមុន។

រឿងទី២ដែលធ្វើនោះ គឺហាត់ប្រាណដែលលោកទម្ងន់ និង cardio ១ថ្ងៃ១ម៉ោងកន្លះជាប្រចាំថ្ងៃ កន្លែងនេះគាត់និយាយថា មនុស្សខ្ជិលសឹងអី ឱ្យមកហាត់ប្រាណ ហត់ណាស់សឹងតែបោះបង់ម្ដងៗហើយ តែគាត់មានគ្រូជួយជម្រុញ ហើយក៏ព្យាយាមជម្រុញចិត្តខ្លួនឯងបន្ថែម។ បើសួគាត់ថា កំឡុងពេលនឹងពិបាកអត់ ពិតពិបាក ហត់ ហើយដំបូងមានអារម្មណ៍ថាធុញទៀត តែត្រូវតែតាំងចិត្ត ហើយជឿគាត់ទៅផ្ដល់ពេលវេលាឱ្យខ្លួនឯង ស៊ូទ្រាំធ្វើកុំបោះបង់ យើងនឹងអាចកែប្រែខ្លួនឯងបាន។ គាត់ក៏ប្រាប់ដែរ ថាអីលូវនេះគឺគាត់ពេញចិត្តនឹងរូបរាងខ្លួនឯងខ្លាំងណាស់ មានក្ដីសុខជាងមុន សំខាន់សុខភាពរបស់គាត់កាន់តែប្រសើរឡើង ល្អជាងមុនដាច់។

បន្ថែមពីនោះ គ្រូបង្វឹករបស់គាត់បានបញ្ជាក់ថា សង្ឃឹមថាលទ្ធផលមួយនេះនឹងក្លាយជាកម្លាំងចិត្តដល់បងប្អូនផ្សេងទៀត ឱ្យងាកមកមើលថែសុខភាព និងរូបរាងខ្លួន។ គោលដៅ + ការពិត + វិធីសាស្រ្ត + វិន័យ = លទ្ធផល។ 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia