កីឡា
ហាត់ប្រាណពេលល្ងាច មានគុណសម្បត្តិ៤ លើសពីការសម្រកគីឡូ
Tror Sopheap
January 10 2025
1.7 K views

អ្នកខ្វះលំហាត់ប្រាណជួបបញ្ហាមួយធំគឺបញ្ហាធាត់ជាដើមហេតុបង្កបញ្ហាលើសឈាម ទឹកនោមផ្អែម និងអារម្មណ៍ខ្មាស់អៀន។ ជាពិសេសការធ្វើលំហាត់ប្រាណជួយកាត់ស្រ្តេសចេញពីខួរក្បាលការពារជំងឺបាក់ទឹកចិត្ត។ ពេលល្ងាចៗ អ្នកគួរធ្វើលំហាត់ប្រាណមានអត្ថប្រយោជន៍ទាំង ៤នេះ៖

១. កាត់ស្រ្តេសចេញពីខួរក្បាល៖ អ្នកស្រ្តេសភាគច្រើននៅពេលល្ងាចដោយសារអ្នកអស់ថាមពល ព្រោះតែអ្នកបញ្ចេញកម្លាំងធ្វើការពេញមួយថ្ងៃហើយ។ តាមវេជ្ជបណ្ឌិត Andrew Miller ជាអ្នកជំនាញខួរក្បាលបានលើកពីគុណប្រយោជន៍ការធ្វើលំហាត់ប្រាណថា អ្នកព្យាយាមធ្វើលំហាត់ប្រាណពេលល្ងាចត្រឹម ២០ទៅ៣០នាទី ជួយការព្យាបាលរាងកាយនិងអារម្មណ៍ឱ្យស្រស់ថ្លាឡើងមកវិញ។ ព្រោះការធ្វើលំហាត់ប្រាណកាត់ស្រេ្តសមានប្រសិទ្ធភាព។ តាមអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បញ្ជាក់ថា ការហាត់ប្រាណនាំឱ្យមានសុខភាពបេះដូងផលិតឈាមបានល្អហើយខួរក្បាលរបស់យើងរំសាយស្រ្តេសចេញ។ គ្រាន់តែអ្នកដើរ រត់តិចៗ និងហាត់លើកទម្ងន់ពិតជាមានគុណប្រយោជន៍ដល់ខួរក្បាលណាស់។

២. ជំរុញមុខងារផ្លូវភេទ៖ យោងទៅតាមការចុះផ្សាយរបស់គេហទំព័រ mayoclinic បានលើកឡើងថាការធ្វើលំហាត់ប្រាណធ្វើឱ្យមេជីវិតផ្លូវភេទរបស់អ្នកមានភាពប្រសើរឡើងជាប្រចាំថ្ងៃ។ ព្រោះការលំហាត់ប្រាណធ្វើឱ្យផ្លូវចិត្តរបស់អ្នកមានឥទ្ធិពលទៅលើមេជីវិតផ្លូវភេទយ៉ាងមានប្រសិទ្ធភាពមានកម្លាំងរួមភេទបានយូរឱ្យដៃគូពេញចិត្ត។ ការធ្វើលំហាត់ប្រាណពិតជាជះឥទ្ធិពលដល់មុខងារផ្លូវភេទរបស់អ្នក។

៣. ហាត់ប្រាណដេកស្រួល៖ ពេលអ្នកបញ្ហាសុខភាពរាងកាយ សូម្បីតែផ្លូវចិត្តរបស់អ្នកក៏បានបញ្ហាដូចគ្នាដែរ។តាមលោកវេជ្ជបណ្ឌិត Charlene Gamaldo ជាប្រធានផ្នែកមជ្ឈមណ្ឌល Johns Hopins នៃការគេងបាននិយាយថា ការធ្វើលំហាត់ប្រាណជួយឱ្យបង្កើតគុណភាពការគេង។ តាមការសិក្សាជាច្រើនបានបញ្ជាក់ថា ព្រោះតែវាជួយកាត់បន្ថយអារម្មណ៍តានតឹង ឱ្យរាងកាយអ្នកអស់កម្លាំងមុនចូលគេងជាហេតុឱ្យអ្នកគេងលក់លឿន។

៤. ហាត់ប្រាណឲ្យបានទៀងទាត់៖ បើអ្នកចង់ស្រកគីឡូគួរតែធ្វើការហាត់ប្រាណ។ អ្នកអាចជ្រើសរើសការហាត់ប្រាណណាដែលសាកសមជាមួយនឹងអ្នក ដូចជា ការរត់តិចៗពេលព្រឹកជាប្រចាំ ឬហាត់យោហ្គាផងដែរ។ តាមលោកវេជ្ជបណ្ឌិត Eric Berg មានប្រសាសន៍បន្ថែមថា ពេលយើងហាត់ប្រាណក្នុងកម្រិតស្រាល ឬមិនរហែកសាច់ដុំឱ្យបានគ្រប់គ្រានទេ អ្នកមិនអាចកម្ចាត់ជាតិខ្លាញ់ក្បាលពោះបានទេ។ ការសម្រកក្បាលពោះ និងបង្កើនសាច់ដុំ យើងគួរហាត់កម្រិតធ្ងន់ ឬហាត់Gym ដើម្បីដុតជាតិខ្លាញ់ឱ្យលឿន៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3137

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
11.9 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.3 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
5.9 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
5.5 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
4.1 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 16 2026
មន្ទីរ​សុខាភិបាល​ប្រកាសបិទទីតាំងពេទ្យផ្តល់សេវាឯកជន ២កន្លែង គ្មានច្បាប់​អនុញ្ញាត
#ព័ត៌មានMarch 16 2026
កុំឱ្យហួស! ប័ណ្ណបើកបរផុតកំណត់ អ្នកកាន់ឯកសារ ៤មុខនេះ ធ្វើនៅទីតាំងទាំងនេះ បានគ្រប់ខេត្ត
#ព័ត៌មានMarch 16 2026
ក្រសួងសុខាភិបាលប្រកាសពីស្រ្តីអាយុ ៤៥ឆ្នាំម្នាក់បានឆ្លងវីរុស ១នេះ និងវិធីបង្ការ
#កុមារMarch 15 2026
អ្នកចិត្តសាស្រ្តបញ្ជាក់ថា សូមឪពុកម្តាយកុំរឿងនេះ ទើបកូនមិនប៉ះពាល់ខ្លាំងដល់ផ្លូវចិត្ត
#ព័ត៌មានMarch 13 2026
ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
#ព័ត៌មានMarch 13 2026
អ្នកបង់ប.ស.ស គ្មានសមត្ថភាពការងារ គ្រួសារទទួលបានប្រាក់សោធន តែត្រូវគ្រប់លក្ខខណ្ឌ ៣នេះសិន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia