ចិត្តសាស្ត្រ
ខំធ្វើរឿងសំខាន់ ៣នេះ ឱ្យអ្នកចៀសវាងជំងឺកាច និងបញ្ហាផ្លូវចិត្ត
Tror Sopheap
January 16 2025
199 views

ប្រាថ្នារស់រានមានជីវិតឱ្យបានយូរអង្វែងជាមួយមនុស្សដែលយើងស្រលាញ់ បានបំពេញកិច្ចការងារដោយក្តីរីករាយ សន្តិភាពផ្លូវចិត្តក៏នឹងនរនោះចាត់ទុកថាជារឿងសំណាងមួយទៅហើយ។ យើងមិនអាចដឹងថារឿងរ៉ាវមួយណាដែលស្ថិតនៅក្នុងសកម្មភាពប្រចាំ បានធ្វើអោយយើងរងនូវការប៉ះដល់ជីវិតនោះទេ ក៏ប៉ុន្តែយើងខ្លួនឯងនេះហើយត្រូវឧស្សាហ៍ពិនិត្យមើល សុខភាពផ្លូវកាយ ផ្លូវចិត្តជាប្រចាំ។

១.របបអាហារត្រឹមត្រូវ៖ យោងតាមប្រភព middleeastmedicalportal បានចុះផ្សាយថា ចូរអ្នកកាត់បន្ថយអាហារបំពង អាហារកែច្នៃ អាហារដែលមានផ្ទុកនូវសារធាតុរក្សាទុកបានយូរ ព្រោះអាហារបែបនេះ ញ៉ាំច្រើននាំស្រ្តេស នាំបញ្ហាផ្លូវចិត្ត។ អ្នកគួរមកញ៉ាំប្រូតេអ៊ីនបានគ្រប់គ្រាន់ដើម្បីដាស់ផ្លូវចិត្តឱ្យមានថាមពល។ ចូរញ៉ាំអាហារមានដូចជាសាច់គ្មានខ្លាញ់ ត្រី ស៊ុត ឈីស គ្រាប់ធញ្ញជាតិ និងបន្លែស្រស់ពណ៌បៃតង ព្រោះវាមានជាតិអាស៊ីដអាមីណូជាសារធាតុជួយបង្កើនសមត្ថភាពខួរក្បាលក្នុងការគ្រប់គ្រងគំនិត និងអារម្មណ៍បានស្ងប់។

២.បណ្តុះគំនិតវិជ្ជមាន៖ ការគិតបែបវិជ្ជមានជាការគិតរឿងល្អៗ ដើម្បីចិត្តដើរចេញពីអវិជ្ជមាន។ ពេលអ្នកមានទម្លាប់គិតវិជ្ជមាន ចិត្តអ្នកកាន់តែរឹងមាំកាន់តែមានវិធីដោះបញ្ហាដែរ។ តាមលោក James Clear ជាអ្នកនិពន្ធសៀវភៅ Atomic Habits បានលើកឡើងថា ស្វែងយល់យ៉ាងស៊ីជម្រៅអំពីមូលហេតុដែល អ្នកមានទម្លាប់គិតវិជ្ជមានជាបុគ្គលមានចិត្តខ្លាំងព្រមស្គាល់ការពិតជាក់ស្តែងដើម្បីធ្វើការកែប្រែស្ថានភាពឱ្យល្អប្រសើរឡើង។ អ្នកគិតវិជ្ជមានបែបនេះជាមូលដ្ឋានគ្រឹះផ្លូវចិត្តមនុស្សម្នាក់ៗ ដើម្បីលុបបំបាត់ទម្លាប់គិតអវិជ្ជមានសម្រាប់ជីវិត”។

៣. ហាត់ប្រាណដោះអារម្មណ៍ភាពតានតឹង៖ អ្នកធ្វើលំហាត់ប្រាណច្រើនតែមានសុខភាពរាងកាយនិងផ្លូវចិត្តរឹងមាំ។ មិនថាគេហាត់ប្រភេទកីឡា ការដើរ​ ការរត់ ហាត់យូហ្គា(YOGA)​ និងលើកទម្ងន់(GYM)នោះ។ តាមវេជ្ជបណ្ឌិត David Clancy នៃសកលវិទ្យាល័យ Lancaster បានពន្យល់ថា អ្នកធ្វើលំហាត់ប្រាណជួយសម្អាត Senescent ជាកោសិកាបង្កើននៃល្បឿនភាពចាស់ បង្កើតស្រ្តេស បញ្ចេញជាតិពុលតាមរយៈផ្នែកផ្សេងៗ នៃរាងកាយ។ ពេលនៅក្នុងខ្លួនអ្នកគ្មានជាតិពុលនោះ អ្នកក៏ចាប់ផ្តើមមានអារម្មណ៍ស្រស់ស្រាយដែរ។

ដូចនេះ! ជាចុងក្រោយនេះអ្នកត្រូវចាំថាគ្មានរបស់ណាដែលមានតម្លៃស្មើរនឹងជីវិតយើងទេ ចូរប្រុងប្រយ័ត្នឱ្យបានខ្ពស់នូវសុខភាពរាងកាយ ថែរក្សាឱ្យបានល្អបំផុតគឺសន្តិភាពផ្លូវចិត្ត៕ អត្ថបទដោយ៖ ជុំ សុដាឡែន

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
211 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
300 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
955 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
626 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
333 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
781 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia