ជំងឺ
ភេសជ្ជៈ ១នេះពេញនិយម លក់ដាច់ខ្លាំង តែនាំឲ្យខូចថ្លើម លើសឈាមទៀត
Tror Sopheap
January 15 2025
3.8 K views

បច្ចុប្បន្ននេះយើងឃើញថា រាល់ការជួបជុំមិនថាភាពសប្បាយរីករាយ ទទួលបានដំណែងថ្មី ខូចចិត្តរឿងស្នេហា និងមានវិបត្តិផ្សេងៗ យើងបានកត់សម្គាល់ថា មនុស្សភាគច្រើនតែងតែចូលចិត្តផឹកគ្រឿងស្រវឹងមិនថាពិសារតិច រឺច្រើន។ មានអ្នកផឹកស្រាលែងស្រវឹងក៏អួតថាខ្លួនខ្លាំង ប៉ុន្តែនៅក្នុងខ្លួនមានជំងឺច្រើនមុខនៅចងចាំ។ អ្នកផឹកស្រាច្រើនប៉ះខ្លាំងគឺថ្លើម បន្តផឹកយូរៗ ទៅវិវត្តទៅជាជំងឺក្រិនថ្លើម ហើយមហារីកថ្លើមគួរឱ្យអាណួតណាស់។  

បើយោងតាមលោវេជ្ជបណ្ឌិត ហៀង បុប្ជារត្នន៍ ឯកទេសផ្នែកអាហាររូបត្ថម្ភនិងរបបអាហារបានបញ្ជាក់ថាថ្លើមរបស់យើងមានសមត្ថភាពពីធម្មជាតិអាចការព្យាបាលខ្លួនឯងក្នុងរយះពេល២សប្តាហ៍ពេលអ្នកផឹកស្រាតិចតួចឬយូរៗ ម្តង។ បើអ្នកផឹកស្រារាល់ថ្ងៃ ថ្លើមគ្មានពេលព្យាបាលខ្លួនវាទេ ព្រោះតែជាតិពុលច្រើនពេក។

លោកវេជ្ជៈបណ្ឌិតបានបន្តថា ពេលយើងញៀននឹងស្រា នោះពិបាកនឹងបញ្ឈប់ទាំងស្រុងណាស់ តែយើងអាចកាត់បន្ថយបានពីបរិមាណច្រើនមកបរិមាណតិចតាមដែលអាចធ្វើទៅបាន។ ជាទូទៅពេលយើងផឹកគ្រឿងស្រវឹង ជាតិអាកុលប្រភេទអេតាណុល វាអាចចូលទៅក្នុងខ្លួនរបស់អ្នកតាមរយៈការស្រូបរបស់ពោះវៀនតូច វាក៏ចូលទៅក្នុងកោសិកាថ្លើម រួចបម្លែងទៅជាសារធាតុមួយប្រភេទដែលគេហៅថាអាសេទិច។

ហើយអាសេទិចកើនឡើងច្រើននៅក្នុងសរសៃឈាម វាធ្វើឱ្យមានផលប៉ះពាល់ដល់ការដឹកជញ្ជូនសារធាតុស្ករ និងជាតិខ្លាញ់នៅក្នុងខ្លួន។ សូម្បីវេជ្ជបណ្ឌិត សាខន សុលីដា ឯកទេសបេះដូងបានលើកឡើងថា ជាតិស្រានាំប៉ះពាល់ដល់បេះដូង ព្រោះវាមានជាតិអាល់កុលចូលទៅក្នុងឈាមសរសៃឈាម ជាហេតុធ្វើឱ្យអ្នកផឹកស្រាច្រើនប្រឈមលើសឈាម កត្តាជំងឺលើសឈាមនេះហើយនាំឱ្យគាត់ងាយប្រឈមជំងឺបេះដូងលឿនផងដែរ

ពេលផឹកស្រាច្រើនហើយច្រើនឆ្នាំនាំឱ្យថ្លើម និងបេះដូងរបស់អ្នកសម្បូរជាតិពុលជាហេតុខូចថ្លើមមិនអាចត្រលប់មកដូចដើមទេហើយបន្សល់ទុកនៅស្លាកស្នាមត្រង់កន្លែងខូចហ្នឹងទៀត។ សូម្បីតែមុខងារថ្លើមនិងបេះដូងចុះខ្សោយអាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកលឿនផងដែរ។ នេះជាការបញ្ជាក់ថា ការផឹកស្រាជាប្រចាំថ្ងៃមួយថ្ងៃ៣ទៅ៨កំប៉ុងនាំឱ្យខូចថ្លើមនិងបញ្ហាបេះដូងយ៉ាងយូរ ៥ទៅ១០ឆ្នាំ៕ អត្ថបទដោយ៖ ជុំ សុដាឡែន​

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3218

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.5 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
2.4 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
2.3 K views

#ជំងឺ

ដំណឹងល្អ! មន្ទីរពេទ្យ ១នេះ ពិនិត្យរកជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ ចំនួន ៥ថ្ងៃ
Tror Sopheap
May 3 2026
1.1 K views

#ចិត្តសាស្ត្រ

ចង់មានក្តីសុខ! នេះជាក្បួននាំឱ្យប្រជាជនហ្វាំងឡង់មិនចេះស្រ្តេស គ្មានសម្ពាធផ្នែកផ្លូវចិត្ត
Tror Sopheap
May 1 2026
543 views

#ជំងឺ

ប្រយ័ត្នតិច! ៤រោគសញ្ញាបញ្ជាក់ថា អ្នកកំពុងតែមានជំងឺខ្សោយក្រពះពោះវៀនហើយ
Tror Sopheap
May 3 2026
338 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia