អាហារ
ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
Tror Sopheap
January 20 2025
264 views

សព្វថ្ងៃនេះ មានហាងបាយជាច្រើនរាងស្ងាត់ភ្ញៀវ ព្រោះតែសេដ្ឋកិច្ចរាងពិបាក ហើយអ្នកធ្វើការ និងអ្នករកស៊ីមួយចំនួនក៏មានធ្លាក់ចំណូលធ្លាក់តាមហ្នឹងដែរ។ អ៊ីចឹងហើយការចំណាយលុយក៏មានកម្រិតក្នុងការហូបតាមហាងបាយ។ ខ្ញុំមកសៀមរាប មានហាងបាយមួយលក់ខ្លាំង មានចំណូលច្រើន គាត់បើកហាងបាយជិត ២០ឆ្នាំហើយ គឺហាងបាយហៃណាំ ហើយគាត់បាននិយាយថា ហាងអាហារខ្ញុំអាចឈរជើងបានមិនមែនត្រឹមអាហារឆ្ងាញ់ទេ គឺធ្វើឱ្យចិត្តភ្ញៀវឆ្ងាញ់ថែមទៀត បានហាងយើងមិនខ្វះភ្ញៀវទេ។ ពេលហាងយើងទាក់បេះដូងភ្ញៀវរួចហើយ ភ្ញៀវមិនងាយទៅកន្លែងផ្សេងទេ។ នៅខាងក្រោយនេះជារូបមន្តទាក់បេះដូងឱ្យនៅជាមួយហាង៖

១. ពិសេសជាងគេ៖ ម្ចាស់ហាងបាយ ហៃណាំ បាននិយាយថា ហាងខ្លាំង មិនមែនមានចំណុចពិសេសច្រើនទេ មានតែចំណុចពិសេសមួយបានហើយ។ ដូចជាយើងមានបេះដូងស្មោះត្រង់ចំពោះគ្រួសារតែមួយ ច្បាស់ណាស់គ្រួសារយើងនឹងមានក្តីសុខ។ សូម្បីតែភ្ញៀវក៏ដូចគ្នាដែរ។ ហាងបាយហៃណាំរបស់ខ្ញុំមានចំណុចពិសេសជាងគេគឺបាយរសជាតិក្លិនសាច់មាន់ និងរសជាតិស៊ុបជូតិចៗ តែឈ្ងុយ។ ពេលខ្ញុំចូលហួបបាយនៅហាងហៃណាំ អ្វីដែលខ្ញុំជាប់ចិត្តមុនដំបូងគេហើយនិយាយប្រាប់ក្រុមការងារថាឆ្ងាញ់នោះ គឺបាយហ្នឹងឯង។ បាយរសជាតិសាច់មាន់ សូម្បីតែអ្នកជាច្រើនទៀតដែលបានហូបហើយ ខ្ញុំសួរក៏មានចម្លើយដូចគ្នាដែរគឺបាយឆ្ងាញ់។ ម្ចាស់ហាងបាននិយាយដោយស្នាមញញឹមថា បាយរបស់ខ្ញុំ ហូបបាយទទេក៏ឆ្ងាញ់ក៏មានកម្លាំងដែរ។ ព្រោះវាមានរសជាតិក្នុងសាច់បាយជាមួយស៊ុបសាច់ ទោះបីភ្ញៀវហូបច្រើនក៏ទ្រលន់ដែរ។ សូម្បីតែតារាល្បីៗ ច្រើន ឱ្យតែមកកម្មវិធីសៀបរាម ដឹងតែមកហូបបាយខាងខ្ញុំហើយ។ ព្រោះបាយនិងទឹកស៊ុបហូបទៅ រសជាតិស៊ីគ្នាណាស់គឺឆ្ងាញ់។ នេះជារូបមន្តមួយ។

២. ម្ចាស់ញញឹម ចិត្តភ្ញៀវរីករាយ៖ ពេលយើងទៅហូបបាយនៅហាងណាមួយ ទោះបីម្ហូបឆ្ងាញ់ក៏ដោយ បើម្ចាស់ហាងមានផ្ទៃមុខស្អុយ ឬមួយខឹងហើយនោះ បាត់អារម្មណ៍ភ្ញៀវគឺអស់អារម្មណ៍ឆ្ងាញ់ហើយ។ ម្ចាស់ហាងបាយហៃណាំ គាត់បានលើកឡើងថា ស្នាមញញឹមរបស់ម្ចាស់ហាងជារឿងសំខាន់សម្រាប់ចិត្តភ្ញៀវ។ គេមកហូបបាយនៅហាងរបស់យើង ភ្ញៀវត្រូវការចំណុចពីរសំខាន់គឺ បាយកន្លែងយើងឆ្ងាញ់ និងទីពីរសំខាន់គឺ ឱ្យភ្ញៀវឆ្ងាញ់ចិត្តផងគឺចិត្តរីករាយហ្នឹងឯង។ ភ្លៀវត្រូវការរបស់ទាំងពីរយ៉ាងហ្នឹង ហើយយើងត្រូវការចំណូលមកវិញដែរ។ ហើយក៏គាត់បានបន្ថែមថា ខ្ញុំជឿថា ឱ្យតែម្ចាស់ហាងរីករាយ ភ្ញៀវក៏រីករាយដែរ។ ពេលខ្ញុំសួរសុខទុក្ខ ឬមួយនិយាយលេងជាមួយភ្ញៀវក៏ពួកគាត់មានអារម្មណ៍កក់ក្តៅពេលហូបបាយរួចពីហាងយយើងដែរ។ នេះជាចំណុចទាក់ចិត្តភ្ញៀវ។

៣. សេវាកម្មលឿនរហ័ស៖ ម្ចាងហាងបាយហៃណាំ បានលើកឡើងថា យើងជាលក់ មិនលក់ផ្តល់សេវាកម្មយូរឱ្យភ្ញៀវនោះទេ។ ភ្ញៀវពេលគាត់ចូលមកដល់ហាងយើងហើយគឺគាត់មានអារម្មណ៍ឃ្លាន បើយើងប្រើពេលយូរនោះ ភ្ញៀវចាប់ផ្តើមានអារម្មណ៍មួម៉ៅជាមិនខានឡើយ។ ដូច្នេះហើយ ខ្ញុំកាប់សាច់ និងរៀបចំរបស់ផ្សេងៗ ឱ្យលឿនបំផុត ឱ្យភ្ញៀវមានអារម្មណ៍ថា សេវាកម្មយើងលឿនមែន ហើយបូកជាមួយម្ហូបឆ្ងាញ់ ភ្ញៀវជាប់ចិត្តនៅហាងយើងជាមិនខានទេ។ ព្រោះពេលខ្ញុំទៅដើរលេង ហើយចូលហាងបាយណាមួយ ក៏មិនសូវជាចូលចិត្តរងចាំយូរដែរ។ អារម្មណ៍ចាំយូរមួយនេះហើយ ធ្វើឱ្យខ្ញុំគិតថា ខ្ញុំព្យាត្រូវយាមធ្វើឱ្យភ្ញៀវរបស់ខ្ញុំបានហូបអាហារឱ្យលឿនបំផុត។ ពេលខ្លះចំណុចតូចតូចៗ ទេ បើយើងជាម្ចាស់មើលរំលងហើយ ច្បាស់ជាដាច់ភ្ញៀវលែងចូលហូបជាមិនខានឡើយ។

ដូច្នេះហើយ ម្ចាស់ហាងគួរតែមានសិល្បពិសេសដូចជាហាងហៃណាំដែរដើម្បីលក់ដាច់ដូចជាគាត់។ ទោះបីពេលឥឡូវសេដ្ឋកិច្ចរាងពិបាកក៏ដោយ ក៏ហាងហៃណាំលក់ក្នុងមួយថ្ងៃ ២០០ចានជាងដែរជាថ្ងៃធម្មតា។ ពេលអ្នកពេលរៀនសូត្រទាំងបីចំណុចនេះយកទៅច្នៃចូលហាងរបស់លោកអ្នក ហាងរបស់អ្នកនឹងមានភ្ញៀវចូលច្រើនជាមិនខានឡើយ៕ អត្ថបទដោយ៖ ទ្រ សុភាព

នេះជាលេខទូរស័ព្ទម្ចាស់ហាងបាយហៃណាំ សំណាង ៖ ០៨១ ៣៨៨ ៨២៥ និង099 266 646

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2916

អត្ថបទទាក់ទង

#អាហារ

ប្រយ័ត្ន៖ ផឹកកាហ្វេចំម៉ោងទាំងនេះ ប៉ះពាល់សុខភាពខ្លាំង
Pov Saru
October 21 2025
1.6 K views

#អាហារ

ហូបបាយរួច! ញ៉ាំផ្លែឈើខ្មែរ ១នេះ ពង្រឹងសុខភាពបេះដូង សម្រកគីឡូ និងកម្ចាត់បាក់តេរីចេញពីក្រពះពោះវៀន
Tror Sopheap
October 19 2025
3.1 K views

#អាហារ

តិចប្តូរឈាមរាល់ខែ! ញ៉ាំអាហារ ៤នេះជាប្រចាំ ច្បាស់ជាប្តូរក្រលៀនឆាប់ៗ មិនខាន
Tror Sopheap
October 17 2025
2.5 K views

#អាហារ

ពេលព្រឹកនេះ! ញ៉ាំផ្លែឈើទាំង ៥នេះមិនធាត់ទេ ជួយសម្រកខ្លាញ់ក្បាលពោះ
Tror Sopheap
October 16 2025
1.9 K views

#អាហារ

ចង់ដឹងអត់! តើ ស៊ុតស្ងោរ និង ស៊ុតចៀន មួយណាល្អជាងក្នុងការសម្រកទម្ងន់?
Pov Saru
October 16 2025
192 views

#អាហារ

អនាគតអត់លាងឈា/មទេ! ៤ទម្លាប់ពេលព្រឹកបន្សាបជាតិពុលក្នុងតម្រងនោម
Tror Sopheap
October 15 2025
17.2 K views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

អនាគតអត់លាងឈា/មទេ! ៤ទម្លាប់ពេលព្រឹកបន្សាបជាតិពុលក្នុងតម្រងនោម
Tror Sopheap
October 15 2025
17.2 K views

#ចិត្តសាស្ត្រ

កុំបាក់ទឹកចិត្ត! ៣ក្បាច់នេះជាមួយដៃគូ ធានាបានយូរ ស៊ីអារម្មណ៍ឱ្យដៃគូកក់ក្តៅ និងពេញចិត្តស្ដូក
Tror Sopheap
October 13 2025
14.5 K views

#អាហារ

មិនខកបំណង! ញ៉ាំអាហារ ១មុខនេះ ដាស់អារម្មណ៍រួ/មភេ//.ទបានយូរ
Tror Sopheap
October 14 2025
9.4 K views

#អាហារ

ឈប់ទៅ! ញ៉ាំអាហារ ៤នេះ លិ//.ង្គបុរសកាន់តែខ្សោយខ្លាំង
Tror Sopheap
October 15 2025
9.1 K views

#ចិត្តសាស្ត្រ

ស្រ្តីមានប្តី កុំបណ្តោយខ្លួន ខំធ្វើរឿង ២នេះ ទើបខ្លួនកាន់តែមានតម្លៃ គេមិនហ៊ាមមើលងាយ
Tror Sopheap
October 9 2025
8.7 K views

#អាហារ

ពេលព្រឹកញ៉ាំផ្លែឈើទិព្វ ១នេះ ស្រូបខ្លាញ់ក្បាលពោះ ហើយប៉ូវសរសៃឈាមខួរក្បាល
Tror Sopheap
October 14 2025
7.6 K views
អត្ថបទថ្មីៗ
#កីឡាOctober 22 2025
ចាយលុយតិចទេ! នេះជាក្បួនរក្សាសម្រស់ ហើយកម្ចាត់ជាតិខ្លាញ់ឱ្យស្រកគីឡូ
#សម្រស់October 22 2025
មិនចង់ចាស់មុនអាយុ! ឆាប់បញ្ឍប់ភ្លាមអាហារ ៥ ប្រភេទនេះ ធ្វើឱ្យស្បែកស្ងួត មានស្នាមជ្រួញ និងឡើងមុនមិនឈប់
#សម្រស់October 22 2025
ចង់ស្អាតដូចនារីជប៉ុន មិនបាច់ប្រើផលិតផលថ្លៃ ញុំាតែអាហារ ៣ នេះស្បែកស្អាត និងមានអាយុវែង
#ចិត្តសាស្ត្រOctober 21 2025
ព្រះអង្គ គូ សុភាព សម្តែងថា អ្នកគិតបែបនេះ ផ្លូវចិត្តក៏មានក្តីស្ងប់ ហើយចិត្តក៏កើនក្តីស្រឡាញ់ថែមទៀត
#ចិត្តសាស្ត្រOctober 21 2025
មានអារម្មណ៍ភ័យៗ! មកដឹងពីគន្លឹះ ៦នេះធ្វើឱ្យអ្នកកាន់តែមានទំនុកចិត្ត
#ជំងឺOctober 21 2025
ឈឺឆ្អឹង ឬសន្លាក់មិនមែនជារឿងធម្មតាទេ អ្នកមានអាការៈ ៤ប្រភេទនេះ ជាសញ្ញាជំងឺមហារីក

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia