យុវជនមានតម្លៃណាស់ព្រោះវាជាវ័យមួយពេញកម្លាំងធ្វើការងារដើម្បីសាងអនាគតគេចចេញពីក្រលំបាក ហើយជាពិសេសកុំឱ្យអ្នកកើតចិត្តស្តាយខ្លួនមិនបានខំ។ បើអ្នកជាយុវជនម្នាក់ចេះតែពឹងលើបងប្អូន ឪពុកម្តាយ និងមិត្តពេក ធ្វើឱ្យអ្នកក្លាយជាពិកាគំនិតនិងខ្សោយផ្លូវចិត្តជាដើម។ អ្នកគួរតែរៀនសូត្រតាមលោក Charlie Munger និងលោក Robert Kuok ជាមហាសេដ្ឋីខ្លាចចាស់មានបទពិសោធន៍រាប់សុបឆ្នាំមកហើយ។
១. កុំដេករងចាំពីអនាគត៖ បើអ្នកជាយុវជនពេញកម្លាំងខំធ្វើការ ខំរៀនសូត្រឱ្យបានច្រើន កុំរអ៊ូច្រើន កុំមានលេសច្រើនពេក វាគ្មានបានផលចំណេញនោះទេ។ វាធ្វើឱ្យអ្នកបាត់បង់តែអនាគតប៉ុណ្ណោះគឺអាយុអ្នកដើរទៅមុខរហូត(ដល់វ័យចាស់អ្នកលែងធ្វើអ្វីកើតដូចជាវ័យក្មេងពេញកម្លាំងហើយ) អ្នកត្រូវចាំថា អ្នកសាងអនាគតចេញពីដៃរបស់អ្នក។ នៅក្នុងអំឡុងពេលកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ Berkshire Hathaway ក្នុងឆ្នាំ ២០១៧ លោកតា Munger បានថ្លែងថា យុវជនគួរតែស្វែងរកជំនាញដែលខ្លួនស្រឡាញ់ហើយមានភាពជឿជាក់លើវា។ កុំចំណាយពេលវេលាជ្រើសរើសការងារ គ្រាន់តែធ្វើលេងៗឱ្យសោះ។ ពេលអ្នកចេញទៅពិភពខាងក្រៅ អ្នកត្រូវរកឱ្យឃើញការងារដែលអ្នកស្រឡាញ់ មិនមែនធ្វើការដើម្បីលុយតែមួយមុខនោះទេ។ ពីព្រោះថា ពេលអ្នកចាស់ទៅ លុយមិនសំខាន់ទេ គឺដំណើរក្នុងជីវិតអ្នកភ្ជាប់ជាមួយការងារ ទើបជីវិតអ្នកមានតម្លៃហើយវាជារឿងសប្បាយចិត្តបំផុត។” ហើយលោកតា Munger បានបន្ថែមថា៖ «ខ្ញុំមានដំបូន្មានខ្លះសម្រាប់យុវជន។ បើអ្នកចង់មានបានរបស់អ្វីមួយ កុំចាំរហូតដល់អាយុ ៩៣ឆ្នាំដូចជារូបខ្ញុំណា!”។
២. បើអ្នស្តាយកម្លាំង អ្នកនឹងសោកស្តាយពីអនាគតមិនខានទេ៖ ខ្ញុំបានឃើញយុវជនមួយចំនួនធ្វើការខ្លាចហត់ ប៉ុន្តែចង់តែមានតម្លៃពីគេគោរពស្រឡាញ់ និងលើកសរសើរ។ អ្នកត្រូវចាំថា លទ្ធផលបញ្ជាក់ពីការខំប្រឹង ហើយវាក៏បណ្តុះអនាគតរបស់អ្នកដែរ។ តាមលោក Robert Kuok បានលើកឡើងថា “លទ្ធផលជាង ៩០% កើតចេញពីការព្យាយាមលើការងារយ៉ាងលំបាក ចំណែកសល់វិញជារឿងសំណាង។” នេះជាសម្តីចេញពីបទពិសោធលោកផ្ទាល់ ពីអ្នកក្រលំបាកក្លាយជាអ្នកមានបំផុតនៅម៉ាឡេស៊ី។ កាលលោកនៅជាយុវជន លោកខំធ្វើការ១ថ្ងៃ ១៦ម៉ោងដើម្បីរកលុយចិញ្ចឹមក្រពះនិងសន្សំបន្តិចបន្តួចដើម្បីចេញរកស៊ីតាមក្តីស្រមៃនៅថ្ងៃណាមួយ។ សម្រាប់យុវជនគួរគិតផងថា គួរតែយកពេលសប្បាយហ្នឹង មកខំធ្វើការដូចជាលោក Kuok កាលគាត់នៅជាយុវជនវិញទើបមានអនាគតល្អប្រសើរឡើង។ គាត់មិនចង់រស់នៅវេទនាមួយជីវិតនោះទេ បានគាត់ខំលះបង់ការសប្បាយពេលនៅក្មេង ដើម្បីសាងអនាគតឱ្យរុងរឿង។ ព្រោះយុវជនជាសរសេរទ្រូងនៃប្រទេសជាតិ បើយុវជនខ្សោយជាតិក៏ខ្សោយ។ ពេលយុវជនខ្លាំង ប្រទេសជាតិក៏ខ្លាំងក្លាដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព
អ្នកអាចតាមដានផេកថ្មី គឺផេកកម្មវិធី លំហូរចិត្ត
អ្នកអាចទិញសៀវភៅ លំហូរចិត្ត តាមនេះ https://t.me/hangchhengH24