ចិត្តសាស្ត្រ
អ្នកមានទម្លាប់ខ្លាំងបែបនេះ ជាវេទមន្តជប់ផ្លូវចិត្តរបស់អ្នកឱ្យចេះរីករាយហើយអាយុវែង

ការរស់នៅមានអាយុវែងជារឿងសំខាន់ណាស់ អ្នកត្រូវតែមានទម្លាប់ខ្លាំង ដើម្បីពង្រឹងសុខភាពទាំងរាងកាយនិងផ្លូវចិត្ត។ ខ្ញុំមានគំនិតមួយថា មុនដំបូងអ្នកបង្កើតទម្លាប់ ក្រោយមកទម្លាប់ក៏ចូលខ្លួនមកដឹកនាំជីវិតអ្នកវិញ។ ខ្ញុំចង់មាន័យថា ពេលអ្នកមានទម្លាប់ល្អ អ្នករស់នៅលែងស្រ្តេស លែងតានតឹង និងបាក់ទឹកចិត្តទៀតហើយ។ ខាងក្រោមនេះជាទម្លាប់ខ្លាំងឱ្យអ្នករស់នៅមានអាយុវែង។

តាមលោក García បានឱ្យដឹងថា ចូរអ្នកឈប់អង្គុយសោកស្ដាយចំពោះអតីតកាល ហើយកុំ​បារម្ភអំពីអនាគតច្រើនពេក ចូរនៅរស់ក្នុងថ្ងៃនេះ ហ៊ានចាប់ផ្តើមពីអ្វីមួយ ហើយប្រឹងធ្វើវាឱ្យអស់ពីលទ្ធភាពបានហើយ។ តម្លៃពេលវេលាមានតែក្នុងថ្ងៃនេះ ក្នុងពេលនេះតែប៉ុណ្ណោះ បើអ្នកមិនរីករាយជាមួយវា ពេលវេលាដ៏មានតម្លៃក៏អត់មានន័យអ្វីដែរ។ ចូរអ្នករស់នៅក្នុងថ្ងៃនេះ ជាមួយការចង់ចាំដ៏មានតម្លៃផងចុះ។ លោក Ken Mogi ជាអ្នកចិត្តវិទ្យាបានលើកឡើងថា ការប្រឹងប្រែងជាដំណើរការឆ្ពោះទៅរកសុភមង្គល ដើម្បីជម្នះលើបញ្ហាប្រឈមនៃជីវិតរបស់អ្នកក្នុងថ្ងៃនេះ។ ការប្រឹងប្រែតាមគោលដៅ ដឹកនាំអារម្មណ៍យើងកាន់តែមានក្តីសុខផងដែរ។

ការរស់នៅលែងមានស្រ្តេស និងភាពតានតឹងនោះ ចូរអ្នករស់ក្នុងវង្វង់សមាគមន៍ ព្រោះការជួបជុំគ្នាជួយដុតអារម្មណ៍អ្នកឱ្យរីករាយ។ អ្នកកោះអូគីណាវ៉ាបានដាំបញ្ចូលចិត្តគំនិតជាគោលការណ៍នាំឱ្យអ្នកដទៃមកលេងកោះអាយុវែងមានអារម្មណ៍កក់ក្តៅ និងក្តីស្រឡាញ់ថា យើងប្រព្រឹត្តល្អចំពោះមនុស្សគ្រប់គ្នាដូចជាបងប្អូនរបស់យើងដែរ ទោះបីយើងមិនធ្លាប់ស្គាល់គ្នាពីមុនក៏ដោយ។ អ្នកកោះអូគីណាវ៉ាមានគំនិតចងក្រងគ្នាជាសហគមន៍ ដើម្បីជួយគ្នាទៅវិញទៅមក រហូតម្នាក់ៗ មានអារម្មណ៍ស្រឡាញ់គ្នាដូចជាបងប្អូនបង្កើតនឹងគ្នា ហើយគេក៏យកអារម្មណ៍នេះ ទទួលស្វាគមន៍ភ្ញៀវមកលេងនៅទីនេះដោយការប្រព្រឹត្តក្តីស្រឡាញ់ដូចគ្នាតែមួយ។

តាមវេជ្ជបណ្ឌិតលោក Donald Dengelជានាយកមន្ទីរពិសោធន៍នៃសរីរវិទ្យានៃសាកលវិទ្យាល័យ Minnesota មានប្រសាសន៍ថា ការធ្វើលំហាត់ប្រាណ ធ្វើឱ្យប្រព័ន្ធឈាមដំណើរពេញរាងកាយ និងកាត់បន្ថយជាតិខ្លាញ់ក្នុងសរសៃឈាមបានល្អបំផុតឱ្យស្បែកសុខភាពល្អ ក្មេងជាងវ័យ ព្រោះតែវាជួយប្រព័ន្ធឈាមដំណើរការកាន់តែមាំ មានភាពបត់បែន និងជួយជួសជុលសរសៃឈាមខូចៗ ឱ្យល្អឡើងវិញ។ ដូចសុភាសិតជប៉ុននិយាយថា ឱ្យតែមានភាពសកម្មរាងកាយជាប្រចាំ ធ្វើឱ្យយើងអាចរស់នៅបាន ១០០ឆ្នាំ។ ពួកគេក្នុងមនុស្សម្នាក់អន់ណាស់ ហាត់ប្រាណ១៥ ទៅ៣០នាទីក្នុងមួយថ្ងៃដែរ។ ការហាត់ប្រាណ ជាថ្នាំមួយប្រភេទពូកែព្យាបាលជំងឺដោយមិនចំណាយលុយអ្វីសោះ៕ អត្ថបទដោយ៖ ទ្រ សុភាព

អ្នកអាចតាមដានផេកថ្មី គឺផេកកម្មវិធី លំហូរចិត្ត 

អ្នកអាចទិញសៀវភៅ លំហូរចិត្ត តាមនេះ https://t.me/BusinessCambodiaBook

404625260 885552729603027 4715310593762381148 N

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2045

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

៤ទម្លាប់ធ្វើឱ្យជប៉ុនចេះតស៊ូ ហើយមានជំងឺតិចជាងគេថែមទៀត
Tror Sopheap
July 3 2024
176 views

#ចិត្តសាស្ត្រ

អ្នកខូចចិត្ត មានទុក្ខលំបាកច្រើន មកតាមក្បួននេះ ពង្រឹងចិត្តឱ្យរឹងមាំ ឱ្យមានក្តីសុខ
Tror Sopheap
July 3 2024
600 views

#ចិត្តសាស្ត្រ

អ្នកមានទម្លាប់ខ្លាំងបែបនេះ ជាវេទមន្តជប់ផ្លូវចិត្តរបស់អ្នកឱ្យចេះរីករាយហើយអាយុវែង
Tror Sopheap
July 2 2024
620 views

#ចិត្តសាស្ត្រ

ចង់បានសុភមង្គល និងក្តីសុខក្នុងគ្រួសារ ប្តីប្រពន្ធត្រូវតែចៀសឲ្យឆ្ងាយនៅរឿង ៤ចំណុចនេះ
Tror Sopheap
July 1 2024
94 views

#ចិត្តសាស្ត្រ

ព្រះពុទ្ធបញ្ជាក់ថា ឱសថ ២ ជួយបណ្តេញក្តីទុក្ខ ឱ្យជីវិតអ្នករស់នៅរីករាយ មានក្តីសុខ
Tror Sopheap
June 28 2024
868 views

#ចិត្តសាស្ត្រ

ធ្វើរឿង ៤នេះជួយផ្លូវចិត្តរបស់អ្នករស់នៅឆ្ងាយពីបញ្ហាបាក់ទឹកចិត្ត និងភាពតានតឹង
Tror Sopheap
June 28 2024
932 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ជំងឺJuly 4 2024
ក្បួនរស់បែបជប៉ុន ធ្វើឱ្យអ្នកសុខភាពល្អ មិនងាយឈឺ និងមានអាយុវែងជាង៩០ឆ្នាំ កម្លាំងនៅតែខ្លាំង
#សម្រស់July 4 2024
នៅខ្មែរ គួរប្រើផលិតផលថែសម្រស់របស់ប្រភេទណាទើបល្អនិងធ្វើឱ្យស្បែកស្អាត?
#អាហារJuly 4 2024
ហេតុផល៥យ៉ាង ដែលគួរតែកាត់បន្ថយការញុំាអាហារខ្លោចឱ្យបាន បង្ការកុំឱ្យសុខភាពប្រឈមនឹងការកើតជំងឺ
#អាហារJuly 4 2024
ញុំា៣មុខនេះទៅ បើចង់កាត់គីឡូ​កាត់ខ្លាញ់ កុំឱ្យឡើងខ្លាំង
#ជំងឺJuly 4 2024
៣មុខ ស្រូបជំងឺមហារីក ស្រីៗចង់ការពារ​ឧស្សាហ៍ញុំាផង
#ជំងឺJuly 4 2024
របៀបគេងចំនួន២ អ្នកមានផ្ទៃពោះគួរចៀស បើមិនចង់ឱ្យពិបាកដកដង្ហើម ម៉ាក់ៗមានបញ្ហាចុកចង្កេះ ចុកឆ្អឹងខ្លាំង 
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia