ចិត្តសាស្ត្រ
ធ្វើរឿង ៤នេះជួយផ្លូវចិត្តរបស់អ្នករស់នៅឆ្ងាយពីបញ្ហាបាក់ទឹកចិត្ត និងភាពតានតឹង

បើអ្នករស់នៅជាប្រចាំថ្ងៃគ្មានក្តីសុខមានតែអារម្មណ៍តានតឹងពិបាកផ្លូវចិត្តនោះ អ្នករស់នៅខុសក្បួនហើយ។ បើអ្នករស់នៅតាមព្រះអង្គ Pothera Mahindasiri Thero ខ្ញុំជឿថាជីវិតរបស់អ្នកនឹងរីករាយ ផ្លូវចិត្តក៏ធូរស្រាលពីបញ្ហាដែរ។ ព្រះអង្គមាន ៤ចំណុចនាំផ្លូវចិត្តរបស់អ្នករស់នៅឆ្ងាយពីភាពតានតឹង អន់ចិត្ត និងក្តីទុក្ខព្រួយជាដើម។

១. រស់ក្នុងធាតុពិតរបស់ខ្លួន៖ មនុស្សភាគច្រើនរស់នៅចំណាយពេលមើលជីវិតរឿងអ្នកដទៃ រហូតភ្លេចរស់នៅក្នុងធាតុពិតរបស់ខ្លួន។ តាមសៀវភៅ លំហូរចិត្ត បានសរសេរថា ពេលអ្នកស្លៀកពាក់មិនដូចជាអ្នកដទៃ អ្នកមិនចាំបាច់គិតដូចអ្នកដទៃទេ។ ខ្ញុំបានរៀនរបៀបរស់នៅរបស់ខ្ញុំ តាំងពីខ្ញុំនៅក្មេង ខ្ញុំព្យាយាមធ្វើជាខ្លួនឯង ដើម្បីផ្គាប់ចិត្តខ្លួនឯង ទើបខ្ញុំរស់នៅសប្បាយចិត្តក្នុងជីវិតនេះ”។ នេះជាសម្តីលោកយាយ Iris Apfel។ សូម្បីតែព្រះអង្គ Pothera Mahindasiri Thero បានបញ្ជាក់ថា “អ្វីដែលអ្នកដទៃគិតឬវិនិច្ឆ័យមកលើជីវិតរបស់អ្នកនោះ វាមិនមែនជាការកំណត់ពីធាតុពិតរបស់អ្នកនោះទេ”។

២. កុំចំណាយពេលគ្មានប្រយោជន៍នាំខូចសេចក្តីសុខក្នុងជីវិតរបស់អ្នក៖ មនុស្សភាគច្រើនចំណាយពេលវេលាដ៏មានតម្លៃទៅចេះដឹងរឿងអ្នកដទៃគួរធ្វើនេះ ធ្វើនោះ ហើយជាអ្នកពិសេសរស់នៅធ្វើខ្លួនដូចជាគេថែមទៀត កុំឱ្យគេរិះគន់ខ្លួន។ តាមព្រះអង្គ Pothera M. Thero បានបញ្ជាក់ថា ដំណើរជីវិតរបស់មនុស្សយើងម្នាក់ៗ តែងតែមានការរស់នៅខុសគ្នា។ ចូរអ្នកធ្វើជាខ្លួនឯង កុំចំណាយពេលទៅខ្ជះខ្ជាយពេលធ្វើខ្លួនឱ្យដូចជាអ្នកដទៃឱ្យសោះណា។

៣. ចូរញញឹមមកកាន់ខ្លួនឯង៖ មានបងស្រីម្នាក់បានប្រាប់ខ្ញុំថា មានអ្នកមីងម្នាក់ គាត់ដើរទៅទិញម្ហូបអាហារជាប្រចាំថ្ងៃ ប៉ុន្តែរបស់មុខគាត់គ្មានការញញឹមទេ ព្រោះតែនៅក្នុងចិត្តរបស់គាត់មានបញ្ហាច្រើន។ បងស្រីបានបន្តថា ខ្ញុំតែងញញឹមដាក់គាត់ជានិច្ច។ រហូត់អ្នកមីងបានមកអរគុណបងស្រីព្រោះតែស្នាមញញឹមនេះឯង។ អ្នកកុំព្យាយាមរស់នៅផ្តល់ស្នាមញញឹមដើម្បីតែអ្នកដទៃ ចូរអ្នករៀនញញឹមមកកាន់ជីវិតខ្លួនឯងហើយលើកទឹកចិត្តខ្លួនឯងផង។ តាមលោក Pothera M. Thero បានសម្តែងថា “ចូរអ្នកញញឹមឱ្យបានច្រើន ព្រោះការញញឹមរបស់អ្នកឱ្យចិត្តមានក្តីសុខ ហើយចម្លងទៅកាន់អ្នកដទៃថែមទៀត”។

៤. កម្មផល៖ អ្នកដាំដូង បានផ្លែដូង។ ពេលអ្នកដាំអ្វីបានផលហ្នឹង។ នេះជាច្បាប់ធម្មជាតិ។ តាមព្រះអង្គ Pothera M. Thero បានសម្តែងថា មិនថាអ្វីក៏ដោយ ពេលអ្នកចាប់ផ្តើមធ្វើវានោះ វាតែងតែឱ្យផលមកជានិច្ច។ ដូច្នេះហើយ អ្វីដែលអ្នកបានផ្តល់ឱ្យលោកនេះ ទោះបីវាល្អក៏ដោយ អាក្រក់ក៏ដោយ វានឹងតបស្នងមកអ្នកវិញជានិច្ច។ ដូចនេះហើយ អ្នកត្រូវព្យាយាមធ្វើអំពើល្អឱ្យច្រើនណា ទើបចិត្តបានបុណ្យបានសុខ៕ អត្ថបទដោយ៖ ទ្រ សុភាព

អ្នកអាចតាមដានផេកថ្មី គឺផេកកម្មវិធី លំហូរចិត្ត 

អ្នកអាចទិញសៀវភៅ លំហូរចិត្ត តាមនេះ https://t.me/BusinessCambodiaBook



Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2042

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

អ្នកមានទម្លាប់ខ្លាំងបែបនេះ ជាវេទមន្តជប់ផ្លូវចិត្តរបស់អ្នកឱ្យចេះរីករាយហើយអាយុវែង
Tror Sopheap
July 2 2024
175 views

#ចិត្តសាស្ត្រ

ចង់បានសុភមង្គល និងក្តីសុខក្នុងគ្រួសារ ប្តីប្រពន្ធត្រូវតែចៀសឲ្យឆ្ងាយនៅរឿង ៤ចំណុចនេះ
Tror Sopheap
July 1 2024
28 views

#ចិត្តសាស្ត្រ

ព្រះពុទ្ធបញ្ជាក់ថា ឱសថ ២ ជួយបណ្តេញក្តីទុក្ខ ឱ្យជីវិតអ្នករស់នៅរីករាយ មានក្តីសុខ
Tror Sopheap
June 28 2024
861 views

#ចិត្តសាស្ត្រ

ធ្វើរឿង ៤នេះជួយផ្លូវចិត្តរបស់អ្នករស់នៅឆ្ងាយពីបញ្ហាបាក់ទឹកចិត្ត និងភាពតានតឹង
Tror Sopheap
June 28 2024
920 views

#ចិត្តសាស្ត្រ

អ្នកជំនាញសាកលវិទ្យាល័យ Keele ប្រាប់ថា អ្នកមានដៃគូអាចរួចផុតគ្រោះទាំង៦នេះ
Daddy_Rath (ប៉ាប៉ារតន៍)
June 27 2024
319 views

#ចិត្តសាស្ត្រ

ចង់អាយុវែង មានក្តីសុខ រស់នៅគ្មានជំងឺតោងខ្លួន អ្នកត្រូវមានទម្លាប់ល្អៗ បែបនេះពីជប៉ុន
Tror Sopheap
June 27 2024
1 K views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

សមាគមបេះដូងអាមេរិកប្រាប់ថា មនុស្ស២ប្រភេទនេះមិនគួរហាត់ប្រាណ២ពេលនេះ អាចនឹងអាយុខ្លី
Daddy_Rath (ប៉ាប៉ារតន៍)
July 1 2024
1.8 K views

#សម្រស់

កត្តា៣ធ្វើឱ្យលាបឡេការពារកម្ដៅថ្ងៃរួចស្ទះរន្ធរោមឡើងមុនកប់
Senghong Kong
July 2 2024
1.2 K views

#ជំងឺ

ញុំា៥មុខនេះ ជួយស្រូបជំងឺមហារីក ថែមទាំងការពារតម្រងនោមឱ្យអ្នករីករាយបានទៀត
Thida Pet
July 1 2024
895 views

#អាហារ

អាហារទាំង ៤នេះ ជួយបណ្ដុះអារម្មណ៍អ្នកឱ្យចេះរីករាយ ស្រស់ថ្លាចេញពីស្រ្តេស
Tror Sopheap
July 1 2024
800 views

#កុមារ

បើចង់ប្រសូតបានកូនមុខស្អាត​ កែវភ្នែកមូលក្រឡង់  វេជ្ជបណ្ឌិតវៀតណាមបង្ហើបរឿងសាមញ្ញា៧យ៉ាងនេះម៉ាក់ត្រូវធ្វើ មិនត្រូវមើលរំលង
Daddy_Rath (ប៉ាប៉ារតន៍)
July 2 2024
606 views

#ជំងឺ

ប្រយ័ត្នប្រយែង នេះជារោគសញ្ញាបង្ហាញថា ស្រ្តី-កុមារ កំពុងប្រឈមខ្វះគ្រាប់ឈា.មក្រហម
Thida Pet
July 2 2024
605 views
អត្ថបទថ្មីៗ
#ជំងឺJuly 2 2024
6យ៉ាង ជួយឱ្យឆាប់គេងលក់ គេងលក់ស្រួលបានស្ងប់ស្កល់ មិនមានរវើរវាយភ្ញាក់កណ្តាលយប់
#ចិត្តសាស្ត្រJuly 2 2024
អ្នកមានទម្លាប់ខ្លាំងបែបនេះ ជាវេទមន្តជប់ផ្លូវចិត្តរបស់អ្នកឱ្យចេះរីករាយហើយអាយុវែង
#ជំងឺJuly 2 2024
ប្រយ័ត្នប្រយែង នេះជារោគសញ្ញាបង្ហាញថា ស្រ្តី-កុមារ កំពុងប្រឈមខ្វះគ្រាប់ឈា.មក្រហម
#កុមារJuly 2 2024
បើចង់ប្រសូតបានកូនមុខស្អាត​ កែវភ្នែកមូលក្រឡង់  វេជ្ជបណ្ឌិតវៀតណាមបង្ហើបរឿងសាមញ្ញា៧យ៉ាងនេះម៉ាក់ត្រូវធ្វើ មិនត្រូវមើលរំលង
#ជំងឺJuly 2 2024
អាហារ៣ពេញនិយម៣ ស្រ្តីពពោះគួរចៀស កុំញ៉ាំតាមគ្នាប្រយ័ត្នប៉ះពាល់ទាំងម៉ាក់និងកូន
#សម្រស់July 2 2024
៤ វិធីធ្វើឱ្យខ្លួនឯងស្អាតជាងមុន ក្នុងរយៈពេល២សប្តាហ៍
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

sam.businesscambodia@gmail.com

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia