ឡេការពារកម្ដៅថ្ងៃលាបដើម្បីការពារស្បែកពីUV ព្រះអាទិត្យ ធ្វើឱ្យមុខស្អាត ការពារជ្រីវជ្រួញ ស្នាមអុចខ្មៅ ជាំ អាចម៍រុយ ប៉ុន្តែហេតុអ្វីបានជាមនុស្សមួយចំនួន ប្រើឡេការពារកម្ដៅថ្ងៃ បែរជាស្ទះរន្ធរោម ឡើងមុនកប់វិញ? ដូចដែលបងប្អូនបានដឹងហើយ ថាឡេការពារកកម្ដៅថ្ងៃជាតួឯកពិសេស ដែលយើងមិនអត់បានទេ ព្រោះថាមិនថាយើងលាងមុខបានស្អាត លាបក្រែមផ្តល់សំណើមរាល់ថ្ងៃយ៉ាងម៉េចក៏ដោយ បើហ៊ានតែ មិនលាបឡេការពារកម្ដៅថ្ងៃ ស្បែករបស់យើងក៏នៅតែមិនស្អាតដែរ។
ដោយសារបើយើងបណ្តោយស្បែករបស់យើង ឱ្យរងពន្លឺព្រះអាទិត្យច្រើន ស្បែកនឹងឆាប់ខូចរនាំង ការពារស្បែក ធ្វើឱ្យស្បែកឆាប់ចាស់ ជ្រួញ ឆាប់ឡើងជាំ អាចន៍រុយលឿនណាស់។ ប៉ុន្តែឡេការពារ កម្ដៅថ្ងៃល្អចឹងម៉េចបានជាអ្នកខ្លះលាបរួមស្ទះរន្ធរោម ឡើងមុនទៅវិញ។
ប្រសិនបើលាបឡេការពារកម្ដៅថ្ងៃ ហើយមានអារម្មណ៍ថាស្ទះរន្ធរោម ឡើងមុនច្រើនជាមុន អាចមកពី កត្តាទាំងអស់នេះ៖
១ អាចមកពីអ្នកទាំងអស់គ្នា មានឡេការពារកម្ដៅថ្ងៃមួយចំនួន ដែលមានសារធាតុធ្វើឱ្យស្ទះរន្ធរោម ដោយសារសារធាតុទាំងអស់នឹង ពេលលាបរួចវាជួយទប់ជាតិញើស ជាតិប្រេងមិនឱ្យចេញក្រៅ យូរៗ វាអាចប្រមូលផ្តុំគ្នា ជាមួយជាតិប្រេង កោសិកាចាស់ ភាពកខ្វក់ផ្សេងៗទៀត នឹងធ្វើឱ្យរន្ធរោមរបស់ NGយើងកាន់តែស្ទះកាន់តែឡើងមុន។ ចឹងអ្នកទាំងអស់គ្នា គួរតែចៀសវាងការប្រើឡេការពារកម្ដៅថ្ងៃ ដែលមានសារធាតុផ្សំទាំងនេះ។
២ រើសឡេការពារកម្ដៅថ្ងៃមិនត្រូវប្រភេទស្បែកខ្លួនឯង កន្លែងនេះភាគច្រើនកើតឡើងដោយសារតែ ការប្រើតាមគ្នា ។ ឧទាករណ៍ ស្បែកអ្នកទាំងអស់គ្នាជាប្រភេទប្រេង ហើយទៅរើសឡេការពារកម្ដៅថ្ងៃសម្រាប់ ស្បែកស្ងួតមកប្រើ ច្បាស់ណាស់វានឹងកាន់តែធ្វើឱ្យស្ទះរន្ធរោមលើសដើម។
៣ ស្ទះរន្ធរោម ឡើងមុន ដោយសារតែលាងសម្អាតមុខមិនបានស្អាត។ ជាពិសេស បើអ្នកទាំងអស់គ្នា ប្រើប្រាស់ប្រភេទPhysical Suncream ឡេការពារកម្ដៅថ្ងៃដែលមានលាយ CC cream ក្នុងនឹង ដាច់ ខាតត្រូវសម្អាតមុខ២តង់ ដោយសារឡេការពារកម្ដៅប្រភេទនេះ វាតោងស្អិតជាប់រន្ធរោម សាច់ក្រាស់ បើលាងមិនស្អាត ត្រៀមទទួលមុនជាពិសេសមុនកប់នឹងតែម្តង។ ហើយលាងមុខ២តង់ មិនមែនលាង សាប៊ូ២ដងទេ អ្នកទាំងអស់គ្នា អាចប្រើជាប្រភេទ Cleansing water, Cleansing oil ឬក្រមូលលាង មុនជាមុនសិន ចាំលាងហ្វូមតាមក្រោយ។
អត្ថបទដោយ៖ សេងហុង-Senghong