ជំងឺ
ក្បួនរស់បែបជប៉ុន ធ្វើឱ្យអ្នកសុខភាពល្អ មិនងាយឈឺ និងមានអាយុវែងជាង៩០ឆ្នាំ កម្លាំងនៅតែខ្លាំង
Tror Sopheap
July 4 2024
3.1 K views

អ្នកមួយចំនួននិយាយថា សុខភាពមិនសូវសំខាន់ប៉ុន្មានទេ ការមានគំនិតគិតបែបនេះ ធ្វើឱ្យផឹកស្រា ហូបអាហារមិនត្រឹមត្រូវតាមចិត្តចង់ មិនត្រឹមតែ ១០ឆ្នាំក្រោយមក ពួកគេបានរង្វាន់ជំងឺធាត់ ទឹកនោមផ្អែម និងមហារីកជាដើម។ ថ្ងៃនេះ ខ្ញុំសូមលើកពីប្រទេសជប៉ុនដែលមានសុខភាពល្អនិងអាយុវែងជាងគេបំផុត បើគិតជាមធ្យម 84,7ឆ្នាំ ដែលត្រូវបានគេកំណត់ថាគេប្រទេសដែលមានអាយុវែងជាងគេបំផុតក្នុងលោក។ 

មូលហេតុដែលធ្វើឲប្រជាជនជប៉ុន មានសុខភាពល្អនិងអាយុវែងជាងគេគឺអាស្រ័យទៅលើរបបអាហារប្រពៃណីរបស់ប្រទេសនេះផ្ទាល់ ដែលមានដូចជា អង្ករ ត្រី បន្លែ សារ៉ាយសមុទ្រ និងតែបៃតងជាដើម។ អង្កររបស់ជប៉ុនត្រូវបានគេទទួលស្គាល់ថាជាអង្ករល្អផ្តាច់គេនៅលើពិភពលោក បន្លែដែលសម្រាប់បរិភោគភាគច្រើនជាបន្លែសុខភាពក្នុងស្រុក គ្មានជាតិគីមី ប្រជាជនជប៉ុនមិនសូវចូលចិត្តបរិភោគសាច់ដែលប៉ះពាល់នោះទេ ពួកគេចូលចិត្តប្រភេទត្រីដែលមានវីតាមីន និងប្រូតេអ៊ីន ដូចជាត្រីសាលម៉ុន និងត្រីធូណាជាដើម។ និយាយទៅ បើខ្មែរហូបអាហារវិញក៏មានបន្លែនិងផ្លែឈើច្រើនគួរហូបដើម្បីសុខភាពដូចគ្នាដែររួមមានគឺ ត្រីធម្មតា ផ្លែប៉រ ផ្លែប៉ោម និងការរ៉ុត...។

បើក្រឡេកមកមើលពីយុវវ័យក្នុងប្រទេសកម្ពុជា ហាក់ពុំសូវសកម្ម ឬរហ័សរហួនក្នុងការប្រកបកិច្ចការផ្សេងៗទេ ដោយពួកគេចំណាយពេលភាគច្រើននៅពីមុខកញ្ចក់ទូរស័ព្ទ ហើយពេលទៅណាម្តងៗ ទោះជានៅជិតក៏ដោយក៏ប្រើយានជិះទៅដែរ។ យោងតាមប្រភពចេញរបស់ទស្សនាវដ្តី CNBC ចុះផ្សាយពីទម្លាប់ជប៉ុនថា ជនជាតិជប៉ុនវិញ ពួកគេតែងបង្រៀនកូនៗ ឬក្មេងទម្លាប់សកម្មតាំងពី និងទម្លាប់ដើរច្រើន និងនៅឆ្ងាយពីប្រភេទគ្រឿងអេឡិចត្រូវនិច។ អ្វីដែលកាន់តែសំខាន់នោះ ជប៉ុនទម្លាប់ពិសេសមួយ គឺដើរប្រចាំថ្ងៃ​។ ដូចនេះហើយ យើងធ្លាប់ឃើញថា មានប្រជាជនជប៉ុនច្រើនធ្វើដំណើរតាមរថភ្លើងទៅសាលា និងកន្លែងធ្វើការ។ លើសពីនេះទៅទៀតពួកគេចូលចិត្តជិះកង់ ៣ ទៅ ៤ គីឡូម៉ែត វាជារឿងធម្មតានៅក្នុងក្រុមគ្រួសារជនជាតិជប៉ុន។​ នៅតាមទីក្រុងធំៗ សម្បូរមនុស្សជាច្រើនបានសម្រេចចិត្តដើរទៅធ្វើការងារជារៀងរាល់ថ្ងៃ។​

នេះជាទម្លាប់សាមញ្ញាៗ ដែលធ្វើឱ្យពួកគេមានអាយុវែង គ្មានស្រ្តេស គ្មានភាពតានតឹង និងឡើងគីឡូនោះទេ។ ចឹងហើយវាអ្វីគ្មានចម្លើយនោះទេ ដែលប្រជាជនប៉ុនរស់នៅមានសុខភាពល្អ មានលោកយាយលោកតាមានអាយុ ១០០ឆ្នាំជាង ពួកគាត់នៅមានសុខភាពរឹងមាំដែរ។ ព្រោះតែគាត់មានទម្លាប់អាហារស្អាត និងចំណាយហាត់ប្រាណដើម្បីការពារឡើងគីឡូ។ ខ្ញុំជឿថា ពេលអ្នកមានទម្លាប់សាមញ្ញបែបនេះ មិនងាយឈឺហើយមានអាយុវែងជាង៩០ឆ្នាំ មិនត្រឹមតែណ្ណោះទេគឺអ្នកនៅតែមានកម្លាំងខ្លាំងក្លាដដែលផងដែរ៕ អត្ថបទដោយ៖ ​ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2445

អត្ថបទទាក់ទង

#ជំងឺ

អ្នកជំនាញថា ផឹកកាហ្វេមុនម៉ោងនេះ កុំឱ្យអ្នកផ្ទុះដាច់សរសៃឈា.មបេះដូងអាយុ.ខ្លី
Tror Sopheap
March 18 2025
7 views

#ជំងឺ

វេជ្ជបណ្ឌិតថា៖ ផ្លែឈើអស្ចារ្យ ១នេះបញ្ចុះជាតិស្ករការពារអ្នកពីជំងឺទឹកនោមផ្អែមល្អបំផុត
Tror Sopheap
March 18 2025
5 K views

#ជំងឺ

ហានិភ័យ! មនុស្សពេញវ័យ ១នាក់ក្នុងចំណោម ៥នាក់ប្រឈមជំងឺដាច់សរសៃឈាមខួរក្បាល ព្រោះតែ?
Tror Sopheap
March 18 2025
1.2 K views

#ជំងឺ

កុំអស់សង្ឃឹម! ៦ទម្លាប់ជួយដាស់មេជីវិតបុរសៗ ឱ្យមានកូនឡើងវិញ
Tror Sopheap
March 17 2025
912 views

#ជំងឺ

បុរសៗ តិចគ្មានកូនប្រើ! នេះជាឃាត.ករសម្ងាត់ធ្វើឱ្យបុរសមិនអាចក្លាយជាឪពុក
Tror Sopheap
March 15 2025
6.2 K views

#ជំងឺ

តិចនិក ៤យ៉ាងពេលព្រឹកជួយលាងជាតិពុលចេញពីថ្លើម ពង្រឹងតម្រងនោមកុំឱ្យខូច
Tror Sopheap
March 12 2025
6.6 K views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ប្រយ័ត្នតិច! បុរសៗ សម្រេចកាមដោយខ្លួនឯងច្រើនដង អាចគ្រោះថ្នាក់ដល់ខូចក្រលៀនទេ?
Tror Sopheap
March 3 2025
13.2 K views

#ជំងឺ

តិចនិក ៤យ៉ាងពេលព្រឹកជួយលាងជាតិពុលចេញពីថ្លើម ពង្រឹងតម្រងនោមកុំឱ្យខូច
Tror Sopheap
March 12 2025
6.6 K views

#ជំងឺ

បុរសៗ តិចគ្មានកូនប្រើ! នេះជាឃាត.ករសម្ងាត់ធ្វើឱ្យបុរសមិនអាចក្លាយជាឪពុក
Tror Sopheap
March 15 2025
6.2 K views

#ព័ត៌មាន

អ្នកមាន ប.ស.ស មានឆ្កែខាំកុំទុកយូរ ឆាប់ទៅចាក់វ៉ាក់សាំងឥតថ្លៃ នៅទីតាំង ១នេះ
Tror Sopheap
March 2 2025
5.8 K views

#ជំងឺ

វេជ្ជបណ្ឌិតថា៖ ផ្លែឈើអស្ចារ្យ ១នេះបញ្ចុះជាតិស្ករការពារអ្នកពីជំងឺទឹកនោមផ្អែមល្អបំផុត
Tror Sopheap
March 18 2025
5 K views

#អាហារ

មិនស្រកគីឡូ! នេះជាកំហុសធំ៤ ពេលព្រឹកអ្នកមិនគួរញ៉ាំអាហារបែបនេះទេ
Tror Sopheap
March 11 2025
4.9 K views
អត្ថបទថ្មីៗ
#ជំងឺMarch 18 2025
អ្នកជំនាញថា ផឹកកាហ្វេមុនម៉ោងនេះ កុំឱ្យអ្នកផ្ទុះដាច់សរសៃឈា.មបេះដូងអាយុ.ខ្លី
#ជំងឺMarch 18 2025
វេជ្ជបណ្ឌិតថា៖ ផ្លែឈើអស្ចារ្យ ១នេះបញ្ចុះជាតិស្ករការពារអ្នកពីជំងឺទឹកនោមផ្អែមល្អបំផុត
#ព័ត៌មានMarch 18 2025
មន្ទីរពេទ្យ រ៉ូយ៉ាល់ អង្គរ ពង្រីកសាខាថ្មី នៅក្រុងប៉ោយប៉ែត ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកសេវាសុខាភិបាលឱ្យកាន់តែទូលំទូលាយ
#ជំងឺMarch 18 2025
ហានិភ័យ! មនុស្សពេញវ័យ ១នាក់ក្នុងចំណោម ៥នាក់ប្រឈមជំងឺដាច់សរសៃឈាមខួរក្បាល ព្រោះតែ?
#អាហារMarch 17 2025
មនុស្សស្រីញ៉ាំគ្រាប់ធញ្ញជាតិ ១នេះ ការពារកើតជំងឺមហារីកសុដន់
#ជំងឺMarch 17 2025
កុំអស់សង្ឃឹម! ៦ទម្លាប់ជួយដាស់មេជីវិតបុរសៗ ឱ្យមានកូនឡើងវិញ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia