ជំងឺ
របៀបគេងចំនួន២ អ្នកមានផ្ទៃពោះគួរចៀស បើមិនចង់ឱ្យពិបាកដកដង្ហើម ម៉ាក់ៗមានបញ្ហាចុកចង្កេះ ចុកឆ្អឹងខ្លាំង 

អ្នកមានផ្ទៃពោះ កាន់តែច្រើនខែ កាន់តែពិបាកក្នុងការធ្វើសកម្មភាពផ្សេងៗ ជាពិសេសគឺការគេងហ្នឹងតែម្តង។ ហើយចំពោះទាក់ទងជាមួយការគេងនេះផងដែរ គ្រូពេទ្យបានណែនាំកាន់តែច្បាស់ថា ម៉ាក់ៗគួរគេងបែបណា មិនគួរគេងបែបណា។

ខាងក្រោមនេះ ជារបៀបគេងចំនួន២ដែលមិនល្អចំពោះម៉ាក់ ហើយអាចប៉ះពាល់ដល់កូន៖

ទី១ ការគេងត្រង់ខ្លួ​ន ប្រសិនជាម៉ាក់ៗពពោះ៣ខែដំបូងការគេងត្រង់ខ្លួននេះមិនសូវមានបញ្ហាទេ ប៉ុន្តែបើម៉ាក់ៗពពោះចាប់ពីត្រីមាសទី២ឡើងទៅ ពោះរបស់យើងកាន់តែធំ កាន់តែតឹង ប្រសិនបើម៉ាក់ៗមានទម្លាប់ក្នុងការគេងត្រង់ខ្លួននេះ គឺវាធ្វើឱ្យកូនក្នុងផ្ទៃ ថប់ៗពិបាកដកដង្ហើម មួយទៀត វាធ្វើឱ្យប៉ះពាល់ខ្លាំងទៅដល់ឆ្អឹងខ្នង និងឆ្អឹងចង្កេះរបស់ម៉ាក់ៗ អាចធ្វើឱ្យម៉ាក់ៗមានបញ្ហាចុករោយឆ្អឹងខ្លាំងនៅមុនពេលសម្រាល និងក្រោយពេលសម្រាល។

របៀបគេគ្រោះថ្នាក់ទី២ គឺការគេងបែបអង្គុយ៖ ធម្មតាពេលពោះយើងកាន់តែធំ វាធ្វើឱ្យម៉ាក់ៗកាន់តែពិបាកក្នុងការគេង ប៉ុន្តែទោះជាយ៉ាងណាម៉ាក់ៗមិនគួរមានទម្លាប់គេងបែបអង្គុយ ឬផ្អែកនេះទេ ព្រោះវាអាចធ្វើឱ្យទល់ពោះទៅខាងក្រោយ កូនពិបាកក្នុងការធ្វើចលនា កូនខ្វះខ្យល់អ៊ុកស៊ីសែន ហើយម៉ាក់ៗវិញក៏ងាយក្នុងការមានបញ្ហាឆ្អឹងផងដែរ។

ដូច្នេះ ទម្លាប់គេងទាំង២នេះ ម៉ាក់ៗគួរតែចៀស ហើយនៅពេលគេងម៉ាក់ៗគួរតែគេងបែបចំហៀងទើបល្អចំពោះសុខភាពម៉ាក់ៗ និងកូនក្នុងផ្ទៃ។

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 893

អត្ថបទទាក់ទង

#ជំងឺ

រោគសញ្ញាបង្ហាញថាអ្នក អាចប្រឈមកើតជំងឺ​ឫសដូងបាត មិនដឹងខ្លួនទាំងវ័យក្មេង
Thida Pet
July 5 2024
166 views

#ជំងឺ

ក្បួនរស់បែបជប៉ុន ធ្វើឱ្យអ្នកសុខភាពល្អ មិនងាយឈឺ និងមានអាយុវែងជាង៩០ឆ្នាំ កម្លាំងនៅតែខ្លាំង
Tror Sopheap
July 4 2024
572 views

#ជំងឺ

៣មុខ ស្រូបជំងឺមហារីក ស្រីៗចង់ការពារ​ឧស្សាហ៍ញុំាផង
Thida Pet
July 4 2024
2.2 K views

#ជំងឺ

របៀបគេងចំនួន២ អ្នកមានផ្ទៃពោះគួរចៀស បើមិនចង់ឱ្យពិបាកដកដង្ហើម ម៉ាក់ៗមានបញ្ហាចុកចង្កេះ ចុកឆ្អឹងខ្លាំង 
Mourn Kunthea
July 4 2024
573 views

#ជំងឺ

ទម្លាប់អាក្រក់៣ បង្កគ្រោះថ្នាក់ដល់ទ្វារមាស មានបញ្ហាឆ្លងមេរោគ ធ្លាក់សរ៉ាំរ៉ៃ រមាស់ ក្លិនមិនល្អតាំងពីក្មេង
Mourn Kunthea
July 3 2024
1.1 K views

#ជំងឺ

ចៀសវាងឈឺចុកខ្លាំងពេលមករដូវ! ស្រីៗគួរមានទម្លាប់៣នេះ តាំងពីមុនថ្ងៃត្រូវមករដូវ
Thida Pet
July 3 2024
599 views
អត្ថបទថ្មីៗ
#អាហារJuly 6 2024
ពេលវេលា និងបរិមាណដ៏ល្អបំផុត ដើម្បីញុំាទឹកដោះគោស្រស់ ទឹកDetox និងទឹកក្រូចច្របាច់ ជំនួយដល់រាងកាយ
#ព័ត៌មានJuly 5 2024
មន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ប្រកាសដាក់សម្ពោធឳ្យប្រើប្រាស់ម៉ាស៊ីនស្កែន​ដ៏ទំនើប MRI 3 Tesla និងកាតសមាជិក​ថ្មី(Prime&Prime+)
#អាហារJuly 5 2024
ផ្លែប៊ឺរមិនត្រឹមតែមានប្រយោជន៍ជួយសម្រកទម្ងន់ទេ ថែមទាំងពង្រឹងប្រព័ន្ធភាពសុំា និងថែស្បែកបានទៀត
#ចិត្តសាស្ត្រJuly 5 2024
ផលអវិជ្ជមាន ៣យ៉ាងធ្វើឱ្យបាត់ខ្លួនឯង ព្រោះតែរងឥទ្ធិពលពីសម្តីអ្នកជិតខាងនេះឯង
#អាហារJuly 5 2024
ញុំាល្មមៗបានហើយ! ញុំាសាច់ច្រើនងាយប្រឈមជំងឺ២នេះខ្លាំងបំផុត គ្រោះថ្នាក់ដល់ជីវិត
#អាហារJuly 5 2024
មិនហាត់ប្រាណក៏ជួយឱ្យអ្នកសម្រកគីឡូបានដែរ ពេលអ្នកញ៉ាំអាហារតាមរបៀបនេះ
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia