អាហារ
មិនហាត់ប្រាណក៏ជួយឱ្យអ្នកសម្រកគីឡូបានដែរ ពេលអ្នកញ៉ាំអាហារតាមរបៀបនេះ

ការសម្រកគីឡូមិនមែនជារឿងងាយស្រួលនោះទេ វាតម្រូវឱ្យអ្នកហាត់ប្រាណនិងតមអាហារផងដែរ។ បើអ្នកគ្មានពេលសម្រាប់ហាត់ប្រាណទេ អ្នកនៅតែអាចសម្រកគីឡីបានដែរ។ តាមគ្រូហាត់ប្រាណភាគច្រើនបានលើកឡើងថា ការសម្រកគីឡូ ការហាត់ប្រាណជួយត្រឹមតែ២០ឬ៣០% តែប៉ុណ្ណោះ ចំពោះរបបអាហារមានរហូតដល់៧០ឬ៨០% ជួយឱ្យអ្នកសម្រកគីឡូ។ ការហូបអាហារបែបនេះជួយឱ្យអ្នកសម្រកគីឡីបានលឿនគ្មានការហាត់ប្រាណ។

១. ចង់ស្រកគីឡូហូបអាហារ ៨០%បានហើយ៖ តាមលោក Makoto Suzk ជាវេជ្ជបណ្ឌិតជប៉ុនជាអ្នកជំនាញខាងចំណីអាហារ​បាននិយាយថាច្បាប់ ៨០% នៃក្រពះ។ ប្រជាជនជប៉ុនភាគច្រើនមានរាងស្លីម កម្រធាត់ណាស់ ព្រោះតែគេតែងបរិភោគអាហារមានលក្ខណៈឆ្អែត ៨០% មកពីពួកគេយល់ថា ការហូបអាហារឆ្អែតពេក១០០% វាធ្វើឱ្យក្រពះពិបាករំលាយអាហារ ដែលប្រើរយៈពេលយូរ ហើយងាយធាត់ព្រោះតែឡើងកាឡូរីច្រើន។ ពេលពួកគេហូបអាហារ ៨០% នេះ ជាអារម្មណ៍បញ្ជាក់ថា ខ្លួនឆ្អែតហើយ គេឈប់ហូប...ជាហេតុធ្វើពួកគេមានរាងស្អាត។

២. បរិភោគអាហារគ្មានកាឡូរី បានខ្លាញ់ក្បាលពោះស្រក៖ បើហូបអាហារមានខ្លាញ់ ផ្អែម និងប្រៃ អ្នកប្រញាប់ប្តូរទម្លាប់បែបនេះចេញទើបល្អជាង(ស្រកគីឡូលឿន)។ អ្នកគួរតែផ្លាស់ប្ដូររបបអាហារ មកហូបអាហារគ្មានកាឡូរី ទើបអ្នកសម្រកគីឡូបានលឿន ហើយវាមិនអាចផ្ដល់ផលប៉ះពាល់ដល់សុខភាពទេ។ អាហារទាំងអស់នោះមានដូចជា ផ្លែប៉ោម ត្រសក់ ប៉េងប៉ោះ ការ៉ុត ស្ត្រប័ររី ស្ពៃក្ដោប ក្រូចឆ្មារ មានត្រី សាច់គោ មាន់ និងផ្លែប័រ... ជាដើម។

៣. តែក្ដៅៗ បញ្ចុះជាតិខ្លាញ់៖ ការញុំាទឹកតែក្ដៅៗមានប្រសិទ្ធខ្លាំងចំពោះការកម្ចាត់ជាតិខ្លាញ់ក្បាលពោះ ព្រោះវាមានផ្ទុកcatechin ដែលជួយរំលាយអាហារនិងដុតបំផ្លាញ់បានយ៉ាងឆាប់រហ័ស។ ដើម្បីទទួលបានប្រសិទ្ធលឿនសូមញុំាវារៀងរាល់ថ្ងៃ ៤កែវក្នុងមួយថ្ងៃ។​

៤. គ្រប់គ្រងអារម្មណ៍តានតឹង ដើម្បីគ្រប់គ្រងគីឡូ៖ នៅពេលដែលយើងស្ត្រេស រាងកាយរបស់យើងផលិតអរម៉ូន cortisol កាន់តែច្រើន ការកើនឡើងនៃសារធាតុ cortisol អាចជះឥទ្ធិពលដល់ការស្រេកឃ្លាន និងចំណង់អាហារមិនល្អដូចជាប្រហុត ចេកចៀន ភីហ្សា និងបុកហ្ហុង...។ ជាលទ្ធផលការហូបបែបនេះនាំឱ្យអ្នកឡើងគីឡូ។ ដូច្នេះហើយអ្នក​អាច​កាត់បន្ថយឡើងគីឡូពេលអ្នកគ្រប់គ្រងស្រ្តេសដោយដើរលេង ហាត់ប្រាណ និងសមាធិ ដើម្បីកាត់បន្ថយ​ភាព​តានតឹងចេញ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2052

អត្ថបទទាក់ទង

#អាហារ

អត្ថប្រយោជន៍ខ្លឹមៗដែលយើងនឹងទទួលបាន បន្ទាប់ពីញុំាផ្លែល្ហុងទុំ ក្រោយអាហាររយៈពេល២ម៉ោង
Pheakdey Pao
July 8 2024
112 views

#អាហារ

បើអ្នកកំពុងស្រ្តេស ចង់បំបាត់ស្រ្តេស ផឹកភេសជ្ជៈ ៤នេះផឹកជួយឱ្យអារម្មណ៍រីករាយឡើងវិញ
Tror Sopheap
July 8 2024
236 views

#អាហារ

ផ្លែឈើ២ប្រភេទ ញុំារាល់ថ្ងៃ សង្រ្គោះស្រ្តីពីជំងឺមហារីក២នេះ
Thida Pet
July 8 2024
1.5 K views

#អាហារ

ទឹក២មុខ ផឹកពេលព្រឹក ដាស់ខួរឱ្យស្រឡះល្អ បណ្ដេញជាតិពុលចេញពីថ្លើម
Thida Pet
July 8 2024
1.3 K views

#អាហារ

ភេសជ្ជៈ១មុខ ស្រីៗឧស្សាហ៍ស្លេកស្លាំង អស់កម្លាំង ព្រោះខ្វះជាតិដែកគួរផឹក១សប្ដាហ៍២ទៅ៣កែវ
Thida Pet
July 7 2024
570 views

#អាហារ

ពេលវេលា និងបរិមាណដ៏ល្អបំផុត ដើម្បីញុំាទឹកដោះគោស្រស់ ទឹកDetox និងទឹកក្រូចច្របាច់ ជំនួយដល់រាងកាយ
Pheakdey Pao
July 6 2024
866 views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

៣មុខ ស្រូបជំងឺមហារីក ស្រីៗចង់ការពារ​ឧស្សាហ៍ញុំាផង
Thida Pet
July 4 2024
5.3 K views

#ជំងឺ

ប្រយ័ត្នប្រយែង នេះជារោគសញ្ញាបង្ហាញថា ស្រ្តី-កុមារ កំពុងប្រឈមខ្វះគ្រាប់ឈា.មក្រហម
Thida Pet
July 2 2024
3.4 K views

#សម្រស់

កត្តា៣ធ្វើឱ្យលាបឡេការពារកម្ដៅថ្ងៃរួចស្ទះរន្ធរោមឡើងមុនកប់
Senghong Kong
July 2 2024
3.3 K views

#ជំងឺ

សមាគមបេះដូងអាមេរិកប្រាប់ថា មនុស្ស២ប្រភេទនេះមិនគួរហាត់ប្រាណ២ពេលនេះ អាចនឹងអាយុខ្លី
Daddy_Rath (ប៉ាប៉ារតន៍)
July 1 2024
3.1 K views

#ជំងឺ

អាហារ៣ពេញនិយម៣ ស្រ្តីពពោះគួរចៀស កុំញ៉ាំតាមគ្នាប្រយ័ត្នប៉ះពាល់ទាំងម៉ាក់និងកូន
Mourn Kunthea
July 2 2024
2.3 K views

#អាហារ

វេជ្ជបណ្ដិតបញ្ជាក់ថា ចង់រក្សាខួរក្បាលកុំឱ្យកើតជំងឺវង្វេង គ្រាន់តែញ៉ាំអាហារ ៣នេះ
Tror Sopheap
July 5 2024
2.3 K views
អត្ថបទថ្មីៗ
#អាហារJuly 8 2024
អត្ថប្រយោជន៍ខ្លឹមៗដែលយើងនឹងទទួលបាន បន្ទាប់ពីញុំាផ្លែល្ហុងទុំ ក្រោយអាហាររយៈពេល២ម៉ោង
#អាហារJuly 8 2024
បើអ្នកកំពុងស្រ្តេស ចង់បំបាត់ស្រ្តេស ផឹកភេសជ្ជៈ ៤នេះផឹកជួយឱ្យអារម្មណ៍រីករាយឡើងវិញ
#កុមារJuly 8 2024
លោក Ronaldo ចេះច្នៃខ្លួនឱ្យល្បីល្បាញ និងប្រើចំណុចសាមញ្ញទាំង៥នេះចងចិត្តបណ្ដុះកូនទាំង៤របស់ខ្លួន
#ចិត្តសាស្ត្រJuly 8 2024
ធ្វើការស្រ្តេសមែនទេ! នេះជាវិធីជួយឱ្យអ្នកបាត់ស្រ្តេសមានគំនិតថ្មីៗ
#អាហារJuly 8 2024
ផ្លែឈើ២ប្រភេទ ញុំារាល់ថ្ងៃ សង្រ្គោះស្រ្តីពីជំងឺមហារីក២នេះ
#អាហារJuly 8 2024
ទឹក២មុខ ផឹកពេលព្រឹក ដាស់ខួរឱ្យស្រឡះល្អ បណ្ដេញជាតិពុលចេញពីថ្លើម
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia