អាហារ
ទឹក២មុខ ផឹកពេលព្រឹក ដាស់ខួរឱ្យស្រឡះល្អ បណ្ដេញជាតិពុលចេញពីថ្លើម
Thida Pet
July 8 2024
6.8 K views

ទឹក២មុខ ផឹកពេលព្រឹក ដាស់ខួរឱ្យស្រឡះល្អ បណ្ដេញជាតិពុលចេញពីថ្លើម

រៀងរាល់ព្រឹក តើបងប្អូនផឹកភេសជ្ជៈអ្វីៗដែរ? ហើយមានដឹងអត់ថាគួរផឹកអ្វីល្អនៅអំឡុងពេលព្រឹ? ឥឡូវនេះក្នុងវីដេអូនេះយើងនឹងមកចែករំលែកភេសជ្ជៈ៣មុខគួរផឹកពេលព្រឹក ព្រោះអាចជួយដាស់ខួរក្បាលអ្នកឱ្យស្រឡះល្អ ជួយបណ្ដេញជាតិពុលអាក្រក់ៗចេញពីថ្លើម ហើយល្អសម្រាប់ជួយរក្សាស្បែកឱ្យភ្លឺថ្លា។

នេះបើយោងតាមរយៈគេហទំព័រ healthline ភេសជ្ជៈទាំង៣នេះមានដូចខាងក្រោម៖

១.ទឹកធម្មតា ៖ជាការពិតណាស់ នៅពេលព្រឹកជាពិសេសគឺពេលភ្ញាក់ពីគេងភ្លាមៗ បងប្អូនគួរតែរកទឹក១កែវដើម្បីផឹកមុនគេបង្អស់ព្រោះរាងកាយរបស់យើងអត់មានទឹកយូរម៉ោងណាស់មកហើយ​តាំងពីល្ងាចម្សិលមិញ។ ដូច្នេះពេលយើងផឹកទឹកចូលទៅ ដូចទៅដាស់ប្រព័ន្ធរាងកាយរបស់យើងឱ្យដំណើរការមកវិញ។ បន្ថែមលើសពីនេះទឹកពេលព្រឹកក៏ជួយឱ្យអ្នកមានសុខភាពល្អ ល្អសម្រាប់គ្រឿងក្នុង​ផឹកហើយជួយដាស់ខួរក្បាលឱ្យស្រឡះល្អ ស្បែកមានសំណើមស្រស់ថ្លា។

២.កាហ្វេ ឬក៏តែបៃតង៖ នេះបើយោងតាមរយៈ ការចែករំលែករបស់វេជ្ជបណ្ឌិត ហៀង បុប្ជារត្នន៍ ឯកទេសផ្នែកអាហាររូបត្ថម្ភនិងរបបអាហារ គាត់បានបកស្រាយថាសម្រាប់អ្នកចង់ការពារថ្លើម ជួយពង្រឹងមុខងារបស់ថ្លើម បងប្អូនគួរពិសាភេសជ្ជៈ ដូចជាកាហ្វេឬក៏តែ ព្រោះគេរកឃើញថាមានសមត្ថភាពខ្ពស់ក្នុងការជួយការពារកោសិកាថ្លើមរបស់អ្នកឱ្យមានសុខភាពល្អ។

បន្ថែមលើសពីនេះកាហ្វេឬក៏តែក៏មានប្រយោជន៍ជួយសុខភាពរបស់អ្នកដូចគ្នា ជាពិសេសបើផឹកពេលព្រឹកដាស់ខួរក្បាលឱ្យស្រឡះល្អ ប្រឆាំងជំងឺមហារីក ជាពិសេសជួយឱ្យអ្នកស្វាងងងុយគេងទៀតផង។

សរុបមកភេសជ្ជៈ២ខាងលើនេះផឹកពេលព្រឹកមានប្រយោជន៍ដាស់ខួរក្បាលឱ្យស្រឡះល្អជំនួយថ្លើម ហើយជាប្រភេទភេសជ្ជៈល្អបំផុតសម្រាប់ផឹកពេលព្រឹក ៕

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1278

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 4 2026
គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
#ព័ត៌មានOctober 26 2026
From Surplus to Something Special: A fund-raising event
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia