ចិត្តសាស្ត្រ
ធ្វើការស្រ្តេសមែនទេ! នេះជាវិធីជួយឱ្យអ្នកបាត់ស្រ្តេសមានគំនិតថ្មីៗ

ពេលអ្នកខំធ្វើការកាន់តែខ្លាំងកាន់តែស្រ្តេស អាចមកពីកត្តាអ្នកគ្មានពេលសម្រាក គ្មានពេលហាត់ប្រាណ និងគេងមិនគ្រប់គ្រាន់ផងដែរ។ បើអ្នកចង់ធ្វើការមានប្រសិទ្ធភាព លុះត្រាអ្នកមានផ្លូវចិត្តរឹងមាំ។ បើយោងតាមគេហទំព័រ Thehartford បានលើកឡើងថា ពេលអ្នកស្រ្តេសនឹងការងារនោះ ចូរបង្កើតពេលវេលាធ្វើការឱ្យបានត្រឹមត្រូវ។ នៅក្នុងពេលដែលអ្នកជួបបញ្ហានេះ អ្នកប្រហែលត្រូវខិតខំបន្ថែមម៉ោងបន្ថែមការងារទ្វេដង តែវាអាចជាកត្តាបន្ថែមសម្ពាធផ្លូវចិត្តបន្ថែម បើយើងមិនបានសម្រាកឬទទួលបានពេលវេលាសម្រាប់ខ្លួនឯងខ្លះទេនោះ។ ហេតុនេះមួយរយៈមានសម្ពាធខ្លាំង អ្នកអាចប្រើវិធីការរៀបចំនិបងញ្ចប់ការងារក្នុងពេលវេលាជាក់លាក់ បន្ទាប់ពីនោះអ្នកអាចបិទប្រព័ន្ធទូរស័ព្ទឬភារកិច្ចមិនចាំបាច់ខ្លះ ដើម្បីអាចឱ្យខ្លួនអ្នកមានពេលវេលាសម្រាក នោះថាមពលអ្នកនឹងកើនឡើង។ នេះជាវិធីខ្លីតែមានប្រសិទ្ធភាពល្អដើម្បីឱ្យអ្នកបង្កើតគំនិតថ្មី ឱ្យអ្នកដោះស្រាយបញ្ហាការងារនិងអាជីវកម្មបានល្អ។

សម្រាប់វិធីសាស្រ្តទីពីរវិញ ខ្ញុំក៏ប្រើល្បិចនេះដែរ ពេលខ្ញុំស្រ្តេសនឹងការងារ ខ្ញុំអង្គុយស្រ្តេសមួយកន្លែងទេ ខ្ញុំដើរលេងឬនិយាយគ្នាបន្តិច ដើម្បីបន្ធូរអារម្មណ៍ បានខ្ញុំវិលត្រឡប់មកធ្វើការវិញជាមួយគំនិតថ្មី។ អ្នកត្រូវចាំថា គំនិតល្អៗ មិនមែនកើតនៅពេលអ្នកស្រ្តេសនោះទេ គឺកើតពេលអ្នកមានអារម្មណ៍រីករាយ។ ខ្ញុំបានលួចរៀនគំនិតអស្ចារ្យនេះពីជនជ្វីហ្វដែរថា អ្នកត្រូវចោលបញ្ហានេះសិន កុំគិតពីវា ហើយអ្នកត្រូវទៅធ្វើកិច្ចការអ្វីផ្សេងសិន ប៉ុន្តែអ្នកត្រូវព្យាយាមតភ្ជាប់វាដើម្បីមកដោះស្រាយបញ្ហានេះឡើងវិញ។ ខ្ញុំទុកបញ្ហាចោលមួយរយៈសិន ចិត្តខ្ញុំកាន់តែរីករាយ។ អ្នកអាចសាកកល្បងបាន ពេលអ្នកបញ្ហាណាមួយនោះ ចូរអ្នកដកខ្លួនមួយរយៈចេញពីបញ្ហា ​អ្នកនឹងលេចគំនិតថ្មីៗ ។

សម្រាប់វិធីសាស្រ្តចុងក្រោយនោះគឺការសរសេរកំណត់ត្រាប្រចាំថ្ងៃ ជួយឱ្យអ្នកអាចគ្រប់គ្រងលើពេលវេលានិងកិច្ចការរបស់ខ្លួនបានល្អបំផុតគឺឱ្យអ្នកដឹងថាពេលណាគួរធ្វើ ឬពេលណាមិនគួរធ្វើ។ ការសរសេរពីស្ថានភាពអារម្មណ៍ឬសកម្មភាពប្រចាំថ្ងៃអាចជួយអភិវឌ្ឍអារម្មណ៍និងសមត្ថភាពគិតរបស់អ្នកឱ្យធ្វើការប្រសើរឡើង កុំឱ្យស្រ្តេសវ៉ល់នឹងការងារមួយថ្ងៃៗ គ្មានការរៀបចំ។ អ្នកអាចធ្វើការសរសេរពីខ្លួនឯងជារៀងរាល់ថ្ងៃយ៉ាងតិច៥នាទី ការសរសេរបែបនេះក៏អាចជួយកាត់បន្ថយបញ្ហាថប់បារម្ភស្រ្តេស និងបញ្ហាបាក់ទឹកចិត្តយ៉ាងមានប្រសិទ្ធភាពបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3006

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

លោកគ្រូ ស៊ាង លាប បញ្ជាក់ថា ពូកែដឹកនាំចិត្តសាស្រ្តបែបនេះ កិច្ចការមានលទ្ធផលធំ
Tror Sopheap
December 13 2025
147 views

#ចិត្តសាស្ត្រ

សម្តីមាសពីសៀវភៅស្រីហិតោបទេសទាំង ៥នេះធ្វើឱ្យអ្នកចេះមើលមនុស្សល្អ និងអាក្រក់
Tror Sopheap
December 12 2025
1.5 K views

#ចិត្តសាស្ត្រ

ហេតុអ្វីជនជាតិជប៉ុនមានអាយុវែងជាងគេ? នេះជារបៀបរស់នៅគ្មានពីររបស់ជប៉ុន
Tror Sopheap
December 8 2025
615 views

#ចិត្តសាស្ត្រ

ចង់កសាងសមត្ថភាពក្លាយជាមនុស្សឆ្នើមម្នាក់ អ្នកត្រូវឆ្លងកាត់ធ្វើរឿងនេះសិន
Tror Sopheap
December 5 2025
239 views

#ចិត្តសាស្ត្រ

លោកជំទាវទី១ ពេជ ចន្ទមុន្នីបានលើកឡើងថា ស្ត្រីជាកម្លាំងចលករជួយជម្រុញសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន
Tror Sopheap
December 3 2025
22 views

#ចិត្តសាស្ត្រ

៤ ទម្លាប់ពេលព្រឹកធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ពេលមេឃត្រជាក់ បើនៅបន្តប្រយ័ត្នហានិភ័យដល់បេះដូង
Pov Saru
December 2 2025
669 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពេលនេះ! ប.ស.ស បញ្ចប់កិច្ចព្រមព្រៀងផ្តល់សេវាសុខាភិបាលឯកជន ២នេះ
Tror Sopheap
December 16 2025
19.5 K views

#ព័ត៌មាន

ព្រះមហាក្សត្រខ្មែរចេញព្រះរាជក្រឹត្យអនុញ្ញាតឱ្យជនថៃ ២រូបលះបង់សញ្ជាតិខ្មែរដោយគ្មានការបង្ខិតបង្ខំ ជាការស្នើសុំរបស់សាមីខ្លួន
Tror Sopheap
December 15 2025
12.4 K views

#ជំងឺ

បុរសៗ កុំនាំឱ្យស្វិតខួរក្បាល និងស្វិតអាប្អូនតូចលឿន ឈប់ធ្វើរឿង ១នេះទៅ
Tror Sopheap
December 15 2025
11.6 K views

#កីឡា

ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ
Tror Sopheap
December 12 2025
11.1 K views

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
10.2 K views

#អាហារ

ចង់ខ្លាំង! បុរសញ៉ាំអាហារ ៣នេះ កើនថាមពលធ្វើឱ្យដៃគូពេញចិត្ត ហើយបានយូរ
Tror Sopheap
December 1 2025
7.4 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia