អាហារ
អនាគតអត់លាងឈា/មទេ! ៤ទម្លាប់ពេលព្រឹកបន្សាបជាតិពុលក្នុងតម្រងនោម
Tror Sopheap
October 15 2025
105.1 K views

តម្រងនោម និងថ្លើមធ្វើការឥតឈប់ឈរនោះទេ វាមានតួនាទីចម្រោះ និងដកជាតិពុល ឱ្យរាងកាយយើងរឹងមាំ ទៅថ្ងៃអនាគតកុំឱ្យឈឺច្រើន។ បើតម្រងនោម និងថ្លើមគ្មានសមត្ថភាពបន្សាបជាតិពុលទេ ថ្ងៃអនាគតរបស់អ្នកច្បាស់ជាលាងឈាមរាល់សប្តាហ៍ រាល់ខែមិនខានទេ លាងឈាមម្តងៗ អស់លុយច្រើនណាស់។ ខាងក្រោម​នេះ​ជា ៤​ទម្លាប់​​បន្សាប​ជាតិពុល​ក្នុង​តម្រងនោម និង​ថ្លើម​។​

១. ផឹកទឹកក្រូចឆ្មាក្តៅ​៖ បើអ្នកមានបញ្ហាក្រពះ កុំផឹកទឹកក្រូចឆ្មាពេលព្រឹក អ្នកគួរហូបទឹកធម្មតាក៏ល្អដល់តម្រងនោមដែរ។ នៅពេលព្រឹកអ្នកផឹកទឹកក្រូចឆ្មាក្តៅតិចៗ ជួយបន្សាបជាតិពុលចេញពីតម្រងនោមបានល្អបំផុត។ ព្រោះក្រូចឆ្មាសម្បូរវីតាមីនC មានសារធាតុប្រឆាំងអុកស៊ីតកម្ម កម្ចាត់ជាតិពុល និងបង្រឹងមុខងារតម្រងនោមមាំណាស់។

២. ទម្លាប់ងូតពេលព្រឹក៖ ការងូតទឹកពេលព្រឹកមិនត្រឹមតែដាស់ស្មារតីឱ្យអ្នកស្វាងពីងងុយគេងនោះទេ គឺជួយរាងកាយរបស់អ្នកកម្ចាត់ជាតិពុលថែមទៀត។ ការងូតទឹកអាចជម្រុញប្រព័ន្ធឡាំហ្វាទិចដែលមានសារៈសំខាន់សម្រាប់ការដកជាតិពុលចេញពីរាងកាយ។ ហើយវាជួយជម្រុះកោសិកាស្បែកដែលងាប់ ធ្វើឱ្យចរន្តឈាមដើរល្អពេញរាងកាយទៅកាន់ខួរក្បាល និងបន្សាបជាតិពុលតាមធម្មជាតិរបស់រាងកាយយ៉ាងអស្ចារ្យផងដែរ។

៣. ប្រើកាយពង្រឹងតម្រងនោម៖ អ្នកហាត់ប្រាណមួយថ្ងៃហាត់ ៣០នាទី មុខជាតម្រងនោមគ្មានជំងឺដាច់ខាត។ តាមលោកគ្រូ ត្រឹង ចាន់ ជាគ្រូហាត់ប្រាណច្រើនឆ្នាំបាននិយាយថា សុខភាពតម្រងនោមយើងមានសុខភាពល្អ ពេលយើងព្យាយាមក្រោកពេលព្រឹកហាត់ប្រាណ ជាពេលដុតជាតិខ្លាញ់ កម្ចាត់ជាតិពុលចេញតម្រងនោមបានល្អបំផុត។ កុំឱ្យថ្ងៃអនាគតតម្រងនោមរបស់អ្នកឈឺ សល់លុយច្រើនមិនទៅលាងឈាម។ ហាត់ប្រាណល្អដល់តម្រងនោម។

៤. កាត់ទម្លាប់ញ៉ាំអាហារកែច្នៃ៖ វេជ្ជបណ្ឌិត Dr. Shri Ram Kabra ឯកទេសផ្នែកប្តូរតម្រងនោមបានណែនាំថាអាហារកែច្នៃដូចជា មីកញ្ចប់ មីកំប៉ុង សាច់កែច្នៃ សាច់ក្រក អាហារស្រាប់ៗ... ផ្ទុកដោយសូដ្យូម និងផូស្វ័ ការទទួលទានអាហារដែលមានជាតិផូស្វ័រខ្ពស់ អាហារកែច្នៃគ្រោះថ្នាក់ធំដល់តម្រងនោមខ្លាំង។ ពេលអ្នកហូបអាហារបន្លែស្រស់ៗ ការរ៉ុត បន្លែពណ៍ខៀវ និងផ្លែឈើដូចជាផ្លែប័រ ផ្លែប៉ុនប៉ោម...នេះជាអាហារមានជាតិស្ករតិចឱ្យតម្រងមានសុវត្ថិភាព៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia