របបអាហារប្រចាំថ្ងៃគឺពិតជាសំខាន់ បើរៀបចំវាឱ្យត្រូវនឹងក្លាយជាប្រភពថាមពលសម្រាប់រាងកាយ ប៉ុន្តែបើយើងរៀបចំវាមិនបានល្អវានឹងក្លាយជាអាវុធដែលអាចបំផ្លាញខ្លួនយើងទៅវិញ។ ហើយបច្ចុប្បន្ននេះឃើញថាមនុស្សជាច្រើនចូលចិត្តអាហារណាដែលឆ្ងាញ់ៗ ងាយស្រួល និងងាយញុំា ដូចជាមីកំប៉ុង សាច់ក្រក ឬអាហារវេចខ្ចប់ផ្សេងៗ ដែលសម្បូរទៅដោយជាតិស្ករ អំបិល និងខ្លាញ់ពុល។ ប៉ុន្តែអ្នកដឹងទេថា អាហារទាំងនេះអាចបំផ្លាញក្រលៀន និងស្បូនរបស់អ្នកបន្តិចម្តងៗ ដោយមិនដឹងខ្លួន។
ដូច្នេះបើអ្នកមិនចង់ឱ្យស្បូន និងក្រលៀនខូចបន្តិចម្ដងៗទេគួរចៀសវាជាដាច់ខានចំពោះអាហារទាំងនេះ៖
១. អាហារប្រៃ៖ សម្រាប់អ្នកដែលចូលចិត្តញុំាប្រៃប្រយ័ត្នផង ព្រោះអាហារដែលមានរសជាតិប្រៃខ្លាំងត្រូវបានគេចាត់ទុកថាជាអាហារដែលមានគ្រោះថ្នាក់បំផុតដល់ក្រលៀន បើអ្នកញុំាប្រៃខ្លាំងពេកយូរទៅវាធ្វើឱ្យក្រលៀនចាប់ផ្ដើមចុះខ្សោយបន្តិចម្ដងៗ។ លើសពីនេះការញុំាប្រៃជារៀងរាល់ថ្ងៃក៏ធ្វើឱ្យជាតិទឹកក្នុងរាយមិនមានតុល្យភាព អាចធ្វើឱ្យសម្ពាធឈាមលើស ហើយក៏អាចប៉ះពាល់ដល់បេះដូងដែរ។ ដូច្នេះប្រសិនបើអ្នកចង់ឱ្យក្រលៀននៅល្អ គួរតែចៀសអាហារប្រៃ ឬកាត់បន្ថយអំបិលនៅពេលចម្អិនអាហារ។
2. អាហារកែច្នៃ៖ អាហារវេចខ្ចប់ដូចជាមីកំប៉ុង សាច់កំប៉ុង សាច់ក្រក ឬស្ពៃកំប៉ុង ទាំងអស់នេះសុទ្ធសឹងតែជាអាហារដែលត្រូវបានគេបន្ថែមគ្រឿងដើម្បីរក្សារសជាតិ និងអាយុកាលរបស់វា ហើយគ្រឿងបន្ថែមទាំងនោះគឺសុទ្ធមិនល្អសម្រាប់សុខភាពឡើយ។ ដូច្នេះ ជាតិស្ករ អំបិល និងសារធាតុខ្លាញ់អាក្រក់ទាំងនោះនឹងប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ និងអ័រម៉ូនរបស់ស្ត្រី។ មានមនុស្សស្រីជាច្រើនដែលចូលចិត្តញុំាអាហារបែបនេះជាញឹកញាប់ ហើយដឹងទេថាវាមានហានិភ័យខ្ពស់នៃការរលាកស្បូន ដុះដុំសាច់ ឬឈឺពោះផ្នែកក្រោម។
3. ការមិនផឹកទឹកគ្រប់គ្រាន់៖ ទោះបីទឹកមិនមែនជាប្រភេទអាហារ ប៉ុន្តែការផឹកទឹកមិនគ្រប់គ្រាន់ត្រូវបានគេចាត់ចូលថាជាមូលហេតុចម្បងមួយដែលធ្វើឱ្យខូចក្រលៀនទាំងវ័យក្មេង។ ការមិនផឹកទឹកគ្រប់គ្រាន់ធ្វើឱ្យតម្រងនោមធ្វើការខ្លាំង អាចបណ្តាលឱ្យមានការរលាក ឬធ្វើឱ្យមានគ្រួសក្នុងតម្រងនោម។ ដូច្នេះអ្នកគួរបង្កើតទម្លាប់ផឹកទឹកឱ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ យ៉ាងហោចណាស់ ២.៥ ទៅ ៣ លីត្រ ឬឱ្យបាន ៨ កែវក្នុងមួយថ្ងៃ។ ទឹកមិនត្រឹមជួយក្រលៀនទេ ប៉ុន្តែជួយឱ្យស្បែកស្អាត និងធ្វើឱ្យប្រព័ន្ធរំលាយអាហារធ្វើការល្អផងដែរ។
សរុបមក បើអ្នកចង់រក្សាសុខភាពស្បូន និងក្រលៀនឱ្យរឹងមាំយូរអង្វែង អ្នកគួរតែចាប់ផ្តើមពីរបបអាហារដូចជា កាត់បន្ថយអាហារប្រៃ ជៀសវាងអាហារកែច្នៃ ផឹកទឹកឱ្យបានគ្រប់គ្រាន់។ ត្រូវចាំថា “អាហារមិនមែនគ្រាន់តែសម្រាប់បំប៉នខ្លួនទេ តែវាអាចក្លាយជាថ្នាំព្យាបាល ហើយក៏អាចក្លាយជាថ្នាំពុលបំផ្លាញខ្លួនយើងដែរ៕