អាហារ
ពេលព្រឹកញ៉ាំផ្លែឈើទិព្វ ១នេះ ស្រូបខ្លាញ់ពោះក្បាល ហើយប៉ូវសរសៃឈាមខួរក្បាល
Tror Sopheap
October 14 2025
1.1 K views

អាហារពេលព្រឹកសំខាន់សម្រាប់សុខភាពណាស់។ បើអ្នកលើសគីឡូ ឬធាត់នោះ អ្នកហូបអាហារសម្បូរជាតិស្ករ និងខ្លាញ់ វាធ្វើឱ្យអ្នកលលើសឡើងគីឡូថែមទៀត។ គ្រាន់តែញ៉ាំផ្លែឈើ ១មុខនេះ ពេលព្រឹកមួយណាក៏បានដែរ ដឹងតែអ្នកស្រកក្បាលពោះមិនខានទេ។ តើមានផ្លែឈើអ្វីខ្លះ?

មានដឹងអត់ថា​ផ្លែប័រក៏មានប្រយោជន៍សម្រាប់ជួយអ្នកសម្រកគីឡូ ជួយការពារស្រ្តេស និងការពារសរសៃឈាមខួរក្បាល(ហូបផ្លែប័រប៉ូវសរសៃឈាមខួរក្បាលគិតបានល្អ កាត់បន្ថយស្រ្តេស ភាពតានតឹង)។ របបអាហារសម្រាប់អ្នកសម្រកគីឡូ គេមិនអាចរំលងផ្លែប័របានទេ។ តាមគេហទំព័រសុខភាពអន្តរជាតិ Healthline បានបញ្ជាក់ថា តាមរយៈការសិក្សាបានសង្កេតឃើញថា អ្នកញ៉ាំផ្លែប័រពេលព្រឹក ១ក្នុង១ថ្ងៃសម្រាប់រយៈពេល៦ខែជាប់គ្នា គឺជួយសម្រកក្បាលពោះ និងរក្សាបាននូវគីឡូថេរ។

អ្នកញ៉ាំផ្លែប័រមួយថ្ងៃមួយផ្លែ កម្ចាត់ជាតិពុលក្នុងសរសៃឈាម ស្រូបជាតិខ្លាញ់ឱ្យស្រកក្បាលពោះ និងជួយកាត់បន្ថយជាតិខ្លាញ់ក្នុងសរសៃឈាមខួរក្បាល។ យោងតាមការសិក្សាឆ្នាំ 2020 នៅក្នុង International Journal of Psychology ផ្លែប័រមានផ្ទុកសារធាតុ lutein ដែលឆ្លងកាត់របាំងឈាម និងខួរក្បាល ហើយអាចធ្វើឱ្យមុខងារនៃការយល់ដឹងកាន់តែប្រសើរឡើង ជំនួយដល់ខួរក្បាល បង្កើនការចងចាំ។ ដូច្នេះ បើអ្នកសម្រកខ្លាញ់ក្បាលពោះតឹងណែនល្អ អ្នកគួរបន្ថែមទម្លាប់លំហាត់ប្រាណ ហូបស៊ុត និងគេងឱ្យបានគ្រប់គ្រាន់ផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2899

អត្ថបទថ្មីៗ
#អាហារOctober 14 2025
ពេលព្រឹកញ៉ាំផ្លែឈើទិព្វ ១នេះ ស្រូបខ្លាញ់ពោះក្បាល ហើយប៉ូវសរសៃឈាមខួរក្បាល
#កីឡាOctober 14 2025
ចប់បាត់! បុរសៗ ហាត់ប្រាណបែបនេះ អាអូនតូចលែងងើបហើយ
#អត្ថបទ PROctober 14 2025
អបអរសាទរ! គ្លីនិកគ្រីស្តាល់ទទួលបានពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិនៅប្រទេសសាំងហ្គាពួរ ជាគ្លីនិកកែសម្ផស្សលើកខ្ទង់ច្រមុះឈានមុខគេនៅកម្ពុជាក្នុងឆ្នាំ2025
#សម្រស់October 14 2025
ចង់បានស្បែកស្អាតបែបធម្មជាតិ អស់លុយតិច សាកល្បងវិធី ៨ នេះ
#អាហារOctober 14 2025
មិនខកបំណង! ញ៉ាំអាហារ ១មុខនេះ ដាស់អារម្មណ៍រួ/មភេ//.ទបានយូរ
#ជំងឺOctober 14 2025
គួរដឹងអ្នកចូលចិត្តគេង! គេងច្រើនពេក ប្រយ័ត្ននាំជំងឺទាំងនេះចូលខ្លួន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia