សម្រស់
ចង់បានស្បែកស្អាតបែបធម្មជាតិ អស់លុយតិច សាកល្បងវិធី ៨ នេះ
Pov Saru
October 14 2025
247 views

ស្បែកគឺជាអវយវៈធំបំផុតនៃរាងកាយ និងជាខ្សែការពារដំបូងប្រឆាំងនឹងជាតិពុល ពន្លឺព្រះអាទិត្យ និងបាក់តេរី។ ប៉ុន្តែស្បែកក៏ងាយរងឥទ្ធិពលពីបរិយាកាស ជាតិអាហារ អារម្មណ៍ និងទម្លាប់ប្រចាំថ្ងៃផងដែរ។ តាមរយៈ Florida Medical Clinic ដើម្បីរក្សាស្បែកឱ្យភ្លឺថ្លា និងមានសុខភាពល្អ អ្នកអាចអនុវត្តតាមគន្លឹះសាមញ្ញៗទាំង ៨ នេះ។

១. ត្រូវស្គាល់ប្រភេទស្បែករបស់ខ្លួនឯងជាមុនសិន៖ អ្នកជំនាញខាងសើស្បែកអាមេរិកបានបែងចែកស្បែកជា ៥ ប្រភេទមានដូចជា ស្បែកខ្លាញ់ ស្បែកស្ងួត ស្បែកធម្មតា ស្បែកបន្សំ និងស្បែកងាយប្រតិកម្ម។ ការយល់ដឹងពីប្រភេទស្បែករបស់ខ្លួនឯងគឺពិតជាសំខាន់ បើយើងស្គាល់ពីប្រភេទស្បែកខ្លួនឯង វាងាយស្រួលឱ្យយើងជ្រើសរើសផលិតផលដែលត្រូវជាមួយស្បែក ទើបពេលប្រើប្រាស់ទៅទទួលបានប្រសិទ្ធភាពល្អ។

២. ត្រូវមានអនាម័យ និងការសម្អាតស្បែកឱ្យបានស្អាត៖ ត្រូវលាងមុខជារៀងរាល់ព្រឹក និងពេលល្ងាច ជាពិសេសបន្ទាប់ពីធ្វើការ ឬហាត់ប្រាណ។ ប្រើទឹកក្តៅឧណ្ណៗ និងសាប៊ូលាងមុខដែលត្រូវសម្រាប់ប្រភេទស្បែករបស់អ្នក។ ការលាងមុខឱ្យបានត្រឹមត្រូវដើម្បីកម្ចាត់ភាពកង្វក់ និងធូលីចេញពីស្បែក ក៏ដូចជាជួយជម្រុះកោសិកាស្បេកដែលងាប់ចេញ ដើម្បីបើករន្ធញើសឱ្យស្បែកអាចដកដង្ហើមបាន និងកាត់បន្ថយបញ្ហាកើតមុន។

៣. ត្រូវផ្ដល់សំណើមដល់ស្បែកឱ្យបានជាប្រចាំ៖ ស្បែកស្ងួតធ្វើឱ្យស្បែកមើលទៅចាស់ និងងាយរងការរលាក។ ការលាបក្រែមផ្តល់សំណើមបន្ទាប់ពីលាងមុខនឹងជួយរក្សាជាតិទឹកក្នុងស្បែក និងជំរុញការផលិតកូឡាជែន។ ការជ្រើសរើសក្រែមដែលមានអាស៊ីត Hyaluronic ឬ Ceramide អាចជួយឱ្យស្បែកមានភាពទន់រលោង និងជួយកាត់បន្ថយស្នាមជ្រួញតូចៗ។

៤. លាបឡេការពារពន្លឺព្រះអាទិត្យឱ្យជាប់៖ ព្រោះសត្រូវដ៏ធំបំផុតរបស់ស្បែកគឺពន្លឺព្រះអាទិត្យ កាំរស្មី UV អាចបណ្តាលឱ្យស្បែករលាក ចាស់មុនអាយុ ឬអាចកើតមហារីកស្បែក។ ដូច្នេះ ត្រូវលាបឡេការពារកម្តៅថ្ងៃជារៀងរាល់ព្រឹក មិនថាអ្នកស្ថិតនៅកន្លែងត្រជាក់ ឬមិនត្រូវនឹងកម្ដៅនៃព្រះអាទិត្យក៏ដោយ។ អ្វីដែលសំខាន់ត្រូវជ្រើសរើសប្រភេទឡេការពារកម្ដៅដែលមាន SPF យ៉ាងហោចណាស់ ៣០ ហើយបើអាចជៀសវាងការត្រូវកម្ដៅព្រះអាទិត្យច្រើនពេក។ 

៥. រៀបចំរបបអាហារឱ្យបានល្អ៖ អាហារដែលសម្បូរទៅដោយវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជា បន្លែស្លឹក បៃត ផ្លែឈើ ប្រេងអូលីវ តែបៃតង សូកូឡាខ្មៅ និងត្រីសមុទ្រជួយផ្តល់សារធាតុចិញ្ចឹមសម្រាប់ស្បែក។ វីតាមីន C និងវីតាមីន E ជួយការពារកោសិកាស្បែកពីការបំផ្លាញ និងជំរុញការផលិតកូឡាជែន។ ជាពិសេស កុំភ្លេចផឹកទឹកឱ្យបានគ្រប់គ្រាន់។ ការរក្សាជាតិទឹក ជួយឱ្យស្បែកមានភាពទន់ និងបន្សាបជាតិពុលក្នុងរាងកាយ។ ការផឹកទឹកឱ្យបានគ្រប់គ្រាន់មិនត្រឹមតែធ្វើឱ្យស្បែកភ្លឺថ្លានោះទេ ប៉ុន្តែអាចជួយដល់សុខភាពដែរ។ 

៦. កុំស្ត្រេសច្រើនពេក៖ ព្រោះអារម្មណ៍ក៏ជាផ្នែកមួយដែលធ្វើឱ្យស្បែកស្អាតដែរ ភាពតានតឹងធ្វើឱ្យរាងកាយបញ្ចេញអ័រម៉ូន cortisol ដែលបំផ្លាញ collagen និងបណ្តាលឱ្យស្បែកមើលទៅស្រអាប់ ឬកើតមុន។ ដើម្បីរក្សាអារម្មណ៍ស្ងប់ អ្នកអាចហាត់ធ្វើសមាធិ ឬចំណាយពេលធ្វើអ្វីដែលអ្នកស្រឡាញ់ដើម្បីកាត់ស្ត្រេស។ 

៧. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់៖ ការហាត់ប្រាណទៀងទាត់អាចធ្វើឱ្យស្បែកមានភាពស្រស់ថ្លា ប្រព័ន្ធឈាមដំណើរការបានល្អ។ លំហាត់ប្រាណ ជួយបង្កើនលំហូរឈាម ដឹកជញ្ជូនអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមទៅកោសិកាស្បែក។ វាក៏ជួយបន្សាបជាតិពុល និងបន្ថយស្ត្រេសផងដែរ។

៨. ការគេងឱ្យបានគ្រប់គ្រាន់៖ ការគេងជួយឱ្យស្បែកជួសជុលខ្លួនឯងឡើងវិញ បង្កើតកោសិកាថ្មី និងមិនធ្វើឱ្យរង្វង់ភ្នែកខ្មៅ ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ រាងកាយនឹងបញ្វេញអ័រម៉ូនស្ត្រេសច្រើន ដែលធ្វើឱ្យស្បែកមានសភាពស្រអាប់ និងងាយរងការរលាក។ 

ត្រូវចាំថា ស្បែកស្អាតមិនបានពឹងតែទៅលើផលិតផលតែមួយមុខ ឬផលិតផលថ្លៃៗទេ ប៉ុន្តែទម្លាប់តូចៗប្រចាំថ្ងៃរបស់យើងក៏ជាចំណែករួមមួយដ៏ធំផងដែរ ចាប់ផ្ដើមពីការលាងសម្អាតមុខ ផ្ដល់សំណើរដល់ស្បែកឱ្យបានជាប្រចាំ រៀបចំរបបអាហារឱ្យបានល្អ រស់នៅជាមួយភាពរីករាយ កាត់បន្ថយស្ត្រេស ជាដើម។ ប្រសិនបើអ្នកទាំងអស់គ្នាអាចអនុវត្តគន្លឹះទាំង ៨នេះបាន ស្បែករបស់អ្នកនឹងមិនត្រឹមតែស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសុខភាពល្អ និងភ្លឺថ្លាបែបធម្មជាតិថែមទៀតផង៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 95

អត្ថបទទាក់ទង

#សម្រស់

អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
Tror Sopheap
November 3 2025
2.2 K views

#សម្រស់

អ្នកជំនាញចែករំលែក 5គន្លឹះធ្វើឱ្យសក់វែងស្អាត សសៃសក់រឹងមាំ
Pov Saru
November 1 2025
858 views

#សម្រស់

សាមញ្ញហើយ ចាយលុយតិច! ញុំាផ្លែឈើ ៥ នេះជួយធ្វើឱ្យស្បែកភ្លឺថ្លា សុខភាពល្អ
Pov Saru
October 27 2025
697 views

#សម្រស់

ឈប់ភ័យរឿងមុខចាស់ជាងអាយុ អនុវត្តតែ ៣ ចំណុចនេះឱ្យបានរាល់ព្រឹកស្អាតដោយមិនបាច់ប្រើរបស់ថ្លៃ
Pov Saru
October 23 2025
1.4 K views

#សម្រស់

មិនចង់ចាស់មុនអាយុ! ឆាប់បញ្ឍប់ភ្លាមអាហារ ៥ ប្រភេទនេះ ធ្វើឱ្យស្បែកស្ងួត មានស្នាមជ្រួញ និងឡើងមុនមិនឈប់
Pov Saru
October 22 2025
629 views

#សម្រស់

ចង់ស្អាតដូចនារីជប៉ុន មិនបាច់ប្រើផលិតផលថ្លៃ ញុំាតែអាហារ ៣ នេះស្បែកស្អាត និងមានអាយុវែង
Pov Saru
October 22 2025
1.4 K views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
6.6 K views

#ចិត្តសាស្ត្រ

ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
Pov Saru
November 3 2025
3.1 K views

#សម្រស់

អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
Tror Sopheap
November 3 2025
2.2 K views

#អាហារ

ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 3 2025
1.1 K views

#សម្រស់

អ្នកជំនាញចែករំលែក 5គន្លឹះធ្វើឱ្យសក់វែងស្អាត សសៃសក់រឹងមាំ
Pov Saru
November 1 2025
858 views

#ជំងឺ

ទម្លាប់ប្រចាំថ្ងៃ ៤ បើមិនបញ្ឍប់ ប្រយ័ត្នខូចតម្រងនោមមិនដឹងខ្លួន
Pov Saru
November 2 2025
824 views
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 4 2025
ក្រុមប្រឹក្សាទឹកដោះគោកាលីហ្វ័រញ៉ា បានរៀបចំពិធីសម្ភោធផលិតផលទឹកដោះគោ Challenge នៅកម្ពុជា ដោយនាំយករសជាតិឆ្ងាញ់ស្រស់ដូចថ្ងៃផលិតដំបូង ពីកាលីហ្វ័រញ៉ាមកដល់គ្រួសារកម្ពុជា
#ចិត្តសាស្ត្រNovember 3 2025
ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
#ចិត្តសាស្ត្រNovember 3 2025
មិនចង់កន្លះជីវិតក្រោយឥតន័យ! គួរគិតឡើងវិញមុនសម្រេចិត្តរៀបការជាមួយបុរស ៤ ប្រភេទនេះ
#អាហារNovember 3 2025
ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
#សម្រស់November 3 2025
អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
#ចិត្តសាស្ត្រNovember 3 2025
អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia