អាហារ
មិនខកបំណង! ញ៉ាំអាហារ ១មុខនេះ ដាស់អារម្មណ៍រួ/មភេ//.ទបានយូរ
Tror Sopheap
October 14 2025
9.8 K views

បុរស​មានវ័យច្រើនតែងមានអារម្មណ៍ថា ​រាងកាយ​របស់​គាត់​ខ្សោយ គ្មាន​ចំណង់ និង​​ខ្សោយលិង្គ ធ្វើឱ្យខាងដៃគូឬប្រពន្ធ ស្មុគស្មាញក្នុងពេលរួមភេទម្តងៗ ផងដែរ។ ព្រោះផ្លូវភេទជារឿងមួយនៃសុភមង្គលក្នុងគ្រួសារ។ បើអ្នកមានបញ្ហាបែបនេះ តើអ្នកគួរធ្វើបែបណា? តាមវេជ្ជបណ្ឌិត Tra Anh Duy ជាអ្នកជំនាញខាងបន្តពូជបានលើកឡើងថា បុរសគួរញ៉ាំអាហារមួយមុខនេះ ល្អដល់សុខភាពផ្លូវភេទ ជួយដាស់អារម្មណ៍ ល្អដល់លំហូរឈាម គឺខ្ទឹមសនេះឯង។

តាមលោកវេជ្ជបណ្ឌិត Duy បានលើកឡើងបន្តថា ខ្ទឹមសមានផ្ទុកសារធាតុសកម្មមួយហៅថា allicin ដែលមានឥទ្ធិពលធ្វើឱ្យសរសៃឈាមរីកធំ ហូរឈាមស្រួលទៅកាន់លិង្គ។ វាជួយបង្កើនសមត្ថភាពលិង្គឡើងរឹងដោយពឹងផ្អែកទៅលើលំហូរឈាមទៅកាន់ corpora cavernosa ដើម្បីពង្រឹងលិង្គឱ្យរឹង។ នៅឆ្នាំ២០២៤ តាមការសិក្សា International Journal of Impotence Research បានរកឃើញថា ការផ្សំទឹកខ្ទឹមជាមួយថ្នាំ tadalafil (ថ្នាំងាប់លិង្គ) ធ្វើឱ្យអ្នកមានបញ្ហាលិង្គមានកម្លាំងលិង្គឡើងវិញ ហើយបន្តរួមភេទបានយូរនាំឱ្យដៃគូពេញចិត្តជាងមុន។

នៅក្នុងការពិសោធន៍លើសត្វកណ្ដុរឱ្យហូបខ្ទឹមស គេកត់សម្គាល់ឃើញថា ខ្ជឹមសជួយបង្កើនចំនួនមេជីវិតឈ្មោល និងចលនាមេជីវិតបានល្អ។ ហើយខ្ទឹមសជួយការពារជាលិកាពងស្វាសពីការខូចខាតអុកស៊ីតកម្ម និងធ្វើឱ្យប្រសើរឡើងក្នុងការមានកូនផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការញ៉ាំខ្ទឹមសច្រើនពេកក្នុងមួយថ្ងៃនោះ បែបជាកាត់បន្ថយអ័រម៉ូន Testosterone និងសម្លាប់មេជីវិតឈ្មោលក្នុងករណីខ្លះថែមទៀត។

អ្នកគួរហូបខ្ទឹមសលាយជាមួយអាហារផ្សេងៗ​ ជាការល្អ។ ការហូបខ្ទឹមសក្នុងបរិមាណ ៣ទៅ៧កំពឹសបានហើយ ឬហូបត្រឹមតែបាយឆ្ងាញ់។ បើអ្នកហូបខ្ទឹមសនេះ ក៏មើលលើរាងកាយអ្នកទទួលយកដែរ។ បើអ្នកហូបច្រើនជ្រុលរាល់ថ្ងៃនោះ វាបែបជាមានបញ្ហាដល់តម្រងនោម និងដល់ក្រពះ។ បើអ្នកកំពុងតែប្រើថ្នាំលើសឈាម និងថ្នាំព្យាបាលជំងឺណាមួយនោះ មុនញ៉ាំខ្ទឹមសនោះ អ្នកគួសួរពេទ្យជាមុន កុំឱ្យមានប្រតិកម្មជាមួយថ្នាំ។ មួយទៀតកុំបរិភោគខ្ទឹមសឆៅច្រើនពេក ជាពិសេសពេលពោះទទេ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3332

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia