ជំងឺ
គួរដឹងអ្នកចូលចិត្តគេង! គេងច្រើនពេក ប្រយ័ត្ននាំជំងឺទាំងនេះចូលខ្លួន
Pov Saru
October 14 2025
208 views

ការគេងគឺជាផ្នែកសំខាន់មួយនៃជីវិតមនុស្សយើង វាជាពេលវេលាដែលរាងកាយនិងខួរក្បាលទទួលបានការសម្រាក ដើម្បីស្ដារកម្លាំងឡើងវិញ បង្កើនប្រសិទ្ធភាពនៃប្រព័ន្ធភាពស៊ាំ និងជួយឱ្យមានការចងចាំល្អ។ តាមគេហទំព័រ webmd បានចែករំលែកថា មនុស្សពេញវ័យគួរតែគេងចន្លោះពី ៧ ដល់ ៩ ម៉ោងក្នុងមួយយប់ ដើម្បីឱ្យរាងកាយអាចស្ដារកម្លាំងបានល្អបំផុត។ ប៉ុន្តែបើគេងលើសពីចំនួនម៉ោងនេះជាប្រចាំ វាមិនមែនជារឿងល្អទេ ព្រោះអាចនាំឱ្យកើតមានបញ្ហាសុខភាពជាច្រើនដូចជា៖

១. បង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម៖ មនុស្សជាច្រើនគិតថាជំងឺនេះកើតឡើង មកពីការញ៉ាំអាហារដែលមានជាតិផ្អែមពេក ប៉ុន្តែការសិក្សាបានបង្ហាញថា ទម្លាប់គេងមិនទៀងទាត់ ឬគេងយូរពេកក៏អាចធ្វើឱ្យដំណើរការប្រើប្រាស់ស្ករនៅក្នុងរាងកាយមានបញ្ហាដែរ។ វាបណ្តាលឱ្យកម្រិតជាតិស្ករក្នុងឈាមខូចប្រក្រតី ហើយបន្ថែមហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២។

២. ធ្វើឱ្យឡើងទម្ងន់ ឬធាត់លឿន៖ ការសិក្សាច្រើនបង្ហាញថា មនុស្សដែលគេងប្រហែល ៩ ដល់ ១០ ម៉ោងក្នុងមួយយប់ មានហានិភ័យធាត់ខ្ពស់ជាងមនុស្សដែលគេងត្រឹម ៧ ឬ ៨ ម៉ោង។ វាអាចបណ្តាលមកពីការប្រែប្រួលនៃសារធាតុអ័រមូនដែលគ្រប់គ្រងការរៀបរៀងធ្វើឱ្យមនុស្សមានចំណង់ចង់ញ៉ាំច្រើន ឬញ៉ាំអាហារមិនទៀងទាត់។

៣. បណ្តាលឱ្យឈឺក្បាលជារឿយៗ៖ មនុស្សខ្លះមានប្រតិកម្មខុសប្រក្រតីជាមួយសារធាតុ serotonin នៅក្នុងខួរក្បាល ពេលដែលគេងលើសពីធម្មតា។ ការគេងយូរពេកអាចធ្វើឱ្យសារធាតុនេះរំខាន ហើយបណ្តាលឱ្យមានការឈឺក្បាល ឬមានអារម្មណ៍ថាចង់គេងគ្រប់ពេល។ ជាពិសេសអ្នកដែលចូលចិត្តគេងពេលថ្ងៃ ធ្វើឱ្យប៉ះពាល់ដល់ការគេងនៅពេលយប់ ហើយបង្កឱ្យមានការឈឺក្បាលនៅពេលព្រឹក។

៤. ជំងឺធ្លាក់ទឹកចិត្ត៖ ដូចដែលមនុស្សជាច្រើនបានដឹងហើយថា ការគេងមិនលក់អាចនាំឱ្យមានអារម្មណ៍អស់កម្លាំង ឬបាក់ទឹកចិត្ត។ ប៉ុន្តែការសិក្សាថ្មីមួយបានបង្ហាញថា ការគេងច្រើនពេកក៏អាចប៉ះពាល់ដូចគ្នា។ វាអាចធ្វើឱ្យសភាពអារម្មណ៍បាក់ទឹកចិត្តកាន់តែធ្ងន់ធ្ងរ ព្រោះបណ្តាលឱ្យដំណើរការគ្រប់គ្រងអារម្មណ៍ និងសារធាតុគីមីនៅក្នុងខួរក្បាលរំខាន។

៥. បង្កឱ្យមានបញ្ហាបេះដូង និងសរសៃឈាម៖ ការសិក្សាមួយដែលធ្វើលើស្ត្រីជាង ៧២,០០០ នាក់បានរកឃើញថា ស្ត្រីដែលគេងចន្លោះពី ៩ ដល់ ១១ ម៉ោងក្នុងមួយយប់ មានហានិភ័យឆាប់ជួបជំងឺសរសៃឈាមបេះដូងប្រហែល ៣៨% ខ្ពស់ជាងស្ត្រីដែលគេងប្រហែល ៧ ម៉ោង។ ទោះបីមិនទាន់ដឹងមូលហេតុពិតប្រាកដក៏ដោយ ប៉ុន្តែអ្នកស្រាវជ្រាវជឿថា វាអាចពាក់ព័ន្ធនឹងការបាក់ទឹកចិត្ត និងការគេងមិនមានគុណភាពល្អ។

ដោយសារហេតុទាំងនេះ ការគេងឱ្យបានគ្រប់គ្រាន់គឺពិតជាសំខាន់ណាស់សម្រាប់សុខភាព។ ពេលយប់គួរគេងឱ្យបានពេញ ៧ ដល់ ៨ ម៉ោង បិទអេក្រង់ទូរស័ព្ទមុនគេង ធ្វើឱ្យបន្ទប់ស្ងប់ស្ងាត់ និងកុំញ៉ាំអាហារពេលយប់ជ្រៅពេក។ ពេលរាងកាយបានសម្រាកគ្រប់គ្រាន់ អ្នកនឹងមានកម្លាំង មានថាមពល និងអារម្មណ៍ល្អសម្រាប់ការចាប់ផ្តើមនៅថ្ងៃថ្មី។ សារសំខាន់គឺ ការគេងឱ្យបានគ្រប់គ្រាន់ជាប្រភពនៃសុខភាពល្អ ប៉ុន្តែការគេងច្រើនពេកអាចក្លាយជាមូលហេតុនៃជំងឺ។ យើងគួរតែគោរពតាមតម្រូវការរបស់រាងកាយ ដោយគេងឱ្យត្រឹមត្រូវ និងទៀងទាត់ជារៀងរាល់ថ្ងៃ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia