កីឡា
ចប់បាត់! បុរសៗ ហាត់ប្រាណបែបនេះ អាអូនតូចលែងងើបហើយ
Tror Sopheap
October 14 2025
5.3 K views

មានបុរសអាយុ ៤៥ឆ្នាំម្នាក់នៅវៀតណាម បានធ្វើលំហាត់ប្រាណក្នុងកម្រិតខ្លាំង រួមទាំងរត់ ជិះកង់ និងលេងដុំដែកលើកគីឡូធ្ងន់ៗ ជាប្រចាំថ្ងៃដើម្បីពង្រឹងរាងកាយឡើងវិញ ប៉ុន្តែបែបជាធ្វើឱ្យសុខភាពរាងកាយគាត់ចុះខ្សោយ និងសុខភាពផ្លូវភេទរបស់គាត់កាន់តែធ្លាក់ចុះយ៉ាងខ្លាំងគឺខ្សោយចំណងរួមភេទតែម្តង។ តាមលោកវេជ្ជបណ្ឌិត Tra Anh Duy ជាអ្នកជំនាញផ្លូវភេទបានលើកឡើងថា អ្នកមានអាយុរាងច្រើន ហើយបង្ខំធ្វើលំហាត់ប្រាណខ្លាំងពេក មិនត្រឹមតែបង្កបញ្ហាដល់រាងកាយទេ វាប៉ះពាល់ដល់អ័រម៉ូនតេស្តូស្តេរ៉ូនជាអរម៉ូនមេជីវិតចុះខ្សោយផងដែរ។

យោងតាមការសិក្សាបានចេញផ្សាយនៅក្នុង Journal of Endocrinology ថា ការធ្វើលំហាត់ប្រាណច្រើនហួសប្រមាណបានជះឥទ្ធិពលអវិជ្ជមានដល់សុខភាព ជាពិសេសបណ្តាលឱ្យងាប់លិង្គ និងការថយចុះចំណង់ផ្លូវភេទ”។ នៅពេលធ្វើលំហាត់ប្រាណច្រើនពេក រាងកាយមិនអាចគ្រប់គ្រាន់ផលិតអរម៉ូនបាន នាំឱ្យកើនឡើងនូវសារធាតុ cortisol គឺអរម៉ូនស្រ្តេស។ នេះបណ្តាលឱ្យមានផលវិបាកសុខភាពជាច្រើនជាពិសេសការថយចុះនៃអ័រម៉ូនតេស្តូស្តេរ៉ូនឬមេជីវិតថយចុះជាប្រចាំថ្ងៃ។

វេជ្ជបណ្ឌិត Duy បានបន្ថែមថា ចូរធ្វើលំហាត់ប្រាណឱ្យសមស្របនឹងស្ថានភាពសុខភាពរបស់អ្នកជាពិសេសបុរសដែលមានអាយុលើសពី ៤០ឆ្នាំត្រូវយកចិត្តទុកដាក់កុំធ្វើលំហាត់ប្រាណខ្លាំងពេក។ មានន័យថា ចូរធ្វើលំហាត់ប្រាណតាមសម្រួលមួយៗ ព្រោះរាងកាយមនុស្សយើងមិនអាចបង្ខំឱ្យរឹងមាំរយៈពេលខ្លីទេ។ ហើយត្រូវគេង និងហូបបន្លែ ផ្លែឈើឱ្យបានគ្រប់គ្រាន់ ទើបរាងកាយ និងលិង្គមានសុខភាពល្អឡើងវិញ។ លើសពីនេះ អ្នកចាំបាច់ត្រូវកាត់បន្ថយភាពតានតឹង កុំឱ្យបង្កបញ្ហាដល់អរម៉ូនមេជីវិត។

ដូច្នេះ! ចូរអ្នកហាត់ប្រាណពីក្មេង ហើយបន្តហាត់ជាប្រចាំថ្ងៃនោះ សុភាពរាងកាយ និងលិង្គរបស់អ្នកកាន់រឹងមាំ។ មិនងាយចុះខ្សោយដូចជាហាត់ប្រាណពេលអាយុច្រើននោះទេ។ មានរឿងមួយទៀត កុំហាត់ប្រាណគ្មានគ្រូ វាធ្វើឱ្យហាត់ប្រាណក្បួន ខុសសុខភាព ឬមានបញ្ហារាងកាយផងដែរ។ បើអ្នកហាត់ប្រាណហើយ មានអារម្មណ៍មិនស្រួលក្នុងខ្លួនទេ អ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យសុខភាព និងស្តាប់តាមការណែនាំគ្រូពេទ្យ ទើបហាត់ប្រាណទទួលបានផលល្អដល់សុខភាព៕ អត្ថបទដោយ៖​ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3137

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
11.9 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.3 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
5.9 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
5.5 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
4.1 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 16 2026
មន្ទីរ​សុខាភិបាល​ប្រកាសបិទទីតាំងពេទ្យផ្តល់សេវាឯកជន ២កន្លែង គ្មានច្បាប់​អនុញ្ញាត
#ព័ត៌មានMarch 16 2026
កុំឱ្យហួស! ប័ណ្ណបើកបរផុតកំណត់ អ្នកកាន់ឯកសារ ៤មុខនេះ ធ្វើនៅទីតាំងទាំងនេះ បានគ្រប់ខេត្ត
#ព័ត៌មានMarch 16 2026
ក្រសួងសុខាភិបាលប្រកាសពីស្រ្តីអាយុ ៤៥ឆ្នាំម្នាក់បានឆ្លងវីរុស ១នេះ និងវិធីបង្ការ
#កុមារMarch 15 2026
អ្នកចិត្តសាស្រ្តបញ្ជាក់ថា សូមឪពុកម្តាយកុំរឿងនេះ ទើបកូនមិនប៉ះពាល់ខ្លាំងដល់ផ្លូវចិត្ត
#ព័ត៌មានMarch 13 2026
ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
#ព័ត៌មានMarch 13 2026
អ្នកបង់ប.ស.ស គ្មានសមត្ថភាពការងារ គ្រួសារទទួលបានប្រាក់សោធន តែត្រូវគ្រប់លក្ខខណ្ឌ ៣នេះសិន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia