អត្ថបទ PR
អបអរសាទរ! គ្លីនិកគ្រីស្តាល់ទទួលបានពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិនៅប្រទេសសាំងហ្គាពួរ ជាគ្លីនិកកែសម្ផស្សលើកខ្ទង់ច្រមុះឈានមុខគេនៅកម្ពុជាក្នុងឆ្នាំ2025
Pheakdey Pao
October 14 2025
262 views

អបអរសាទរ! គ្លីនិកគ្រីស្តាល់ទទួលបានពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិនៅប្រទេសសាំងហ្គាពួរ ជាគ្លីនិកកែសម្ភស្សលើកខ្ទង់ច្រមុះឈានមុខគេនៅកម្ពុជាក្នុងឆ្នាំ2025

នេះមិនមែនជាលើកទី១នោះទេ​ដែលគ្លីនិកវះកាត់កែសម្ផស្សគ្រីស្គាល់ (Crystal Esthetic Center) ឈ្នះបានពានរង្វាន់ បញ្ជាក់ពីកម្រិតស្តង់ដារ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ជាគ្លីនិកកែសម្ភស្សឈានមុខគេនៅប្រទេសកម្ពុជា។ ដោយនៅក្នុងឆ្នាំ២០២៥នេះ គ្លីនិកគ្រីស្គាល់ (Crystal Esthetic Center) ទទួលបានពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិមួយបន្ថែមទៀតក្នុងកម្មវិធី Global Health Aesthetics & wellness 2025 នៅប្រទេសសាំងហ្គាពួរពីស្ថាប័នសុខភាពពិភពលោកអាស៊ីប៉ាស៊ីហ្វិ (Global Health Asia Pacific)។

3e

យោងតាមការលើកឡើងរបស់វេជ្ជបណ្ឌិត ម៉ម គឹមអេង ឯកទេសវះកាត់កែសម្ផស្ស និងជាស្ថានិកផ្ទាល់នៃគ្លីនិកគ្រីស្គាល់ (Crystal Esthetic Center) បានឱ្យដឹងថា នេះគឺជាលើកទី៣ហើយដែលគ្លីនិកគ្រីស្តាល់ (Crystal Esthetic Center) ទទួលបានពានរង្វាន់ជាគ្លីនិកវះកាត់កែសម្ភស្សឈានមុខនៅកម្ពុជា​។ សម្រាប់វេជ្ជបណ្ឌិតផ្ទាល់ពិតជារំភើបខ្លាំងជាមួយនឹងសមិទ្ធផលថ្មីនេះ ​ខណៈពេលដែលគ្លីនិកគ្រីស្តាល់(Crystal Esthetic Center) អាចឈ្នះបានពានរង្វាន់៣ឆ្នាំជាប់គ្នាហើយ ក្រោយពីការខិតខំប្រឹងបន្តការអភិវឌ្ឍន៍ជានិច្ចនូវស្តង់ដារគ្លីនិក ពង្រឹងទាំងគុណភាព ប្រសិទ្ធភាព ផ្តល់នូវទំនុកចិត្តខ្ពស់ជូនអតិថិជន។

Photo 2025 10 14 16 16 00

ជាមួយគ្នានេះ វេជ្ជបណ្ឌិត ម៉ម គឹមអេង ក៏បានបន្ថែមឱ្យដឹងដែរថា ក្នុងកម្មវិធី Global Health Aesthetics & wellness 2025 មិនត្រឹមតែជាកម្មវិធីផ្តល់ពានរង្វាន់ទៅកាន់គ្លីនិកឆ្នើមនៅតំបន់អាស៊ីនោះទេ ក៏ជាកម្មវិធីចែករំលែកនូវបទពិសោធន៍ល្អៗពីសំណាក់ក្រុមវេជ្ជបណ្ឌិតតំណាងឱ្យគ្លីនិកថែរក្សាសម្រស់ វះកាត់និងកែសម្ផស្ស ជាច្រើនមកពីបណ្តាប្រទេសផ្សេងៗផងដែរ។ ក្នុងនោះវេជ្ជបណ្ឌិតតំណាងឱ្យគ្លីនិកគ្រីស្តាល់ (Crystal Esthetic Center) ក៏បានចែករំលែកនូវបទពិសោធន៍ផ្ទាល់លើការវះកាត់កែសម្ផស្ស ការកែគន់សោភ័ណភាពសម្រស់ជូនអតិថិជនប្រកបគុណភាព សុវត្ថិភាព ទទួលបានលទ្ធផលជាទីគាប់ចិត្ត ក៏ដូចជាបង្ហាញនូវភាពរីកចម្រើនឆ្ពោះទៅមុខជាមួយនឹងបច្ចេកវិទ្យាទំនើបៗជំនាន់ចុងក្រោយបង្អស់ដែលគ្លីនិកគ្រីស្តាល់ (Crystal Esthetic Center) បានផ្តល់ជូនអតិថិជនផងដែរ។

563424281 1136388128689458 4783718832867752718 N (1)

គួរបញ្ជាក់បន្ថែមឱ្យដឹងដែរថា គ្លីនិកគ្រីស្គាល់ (Crystal Esthetic Center) ជាគ្លីនិកផ្តល់សេវាកម្មថែរក្សាសម្រស់ កែសម្ផស្សដោយវះកាត់ និងមិនវះកាត់ ដែលមានវេជ្ជបណ្ឌិត ម៉ម គឹមអេង ឯកទេសវះកាត់កែសម្ផស្សជាស្ថានិកផ្ទាល់ និងមានក្រុមវេជ្ជបណ្ឌិតឯកទេសល្បីៗដែលបទពិសោធន៍ជាច្រើនឆ្នាំលើជំនាញសើស្បែក និងកែសម្ផស្ស។ គ្រប់បុគ្គលិកប្រចាំគ្លីនិក មានចំណេះជំនាញច្បាស់លាស់ទៅតាមផ្នែកនីមួយៗ និងតែងតែទទួលបានការបណ្តុះបណ្តាលបន្ថែមជានិច្ច ដើម្បីធានាបានថា អាចផ្តល់នូវសេវាកម្មគ្រប់ផ្នែកប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ។ ទន្ទឹមនឹងនេះទៀតសោត គ្លីនិកគ្រីស្តាល់ (Crystal Esthetic Center) ជាគ្លីនិកដែលមានបំពាក់នូវគ្រឿងបរិក្ខារទំនើបៗ ឧបករណ៍សម្ភារៈប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យាម៉ាស៊ីនជា Version ជំនាន់ចុងក្រោយ ដោយអាចផ្តល់ឱ្យអតិថិជននូវការថែទាំ ការព្យាបាល និងដោះស្រាយគ្រប់បញ្ហាសម្រស់តាំងពីចុងជើងដល់ចុងសក់ប្រកបដោយគុណភាព ប្រសិទ្ធភាពខ្ពស់​ ជួយទាញយកភាពស្រស់ស្អាត ក្មេងជាងវ័យ ស្របតាមស្តង់ដារលំដាប់អន្តរជាតិ។

សម្រាប់បងប្អូនចង់ស្អាត ចង់កែកុនសម្រស់ត្រង់ផ្នែកមិនពេញចិត្តណាមួយ ឬផ្លាស់ប្តូរសម្រស់ឱ្យមើលទៅក្មេងជាងវ័យ ស្អាតជាងមុន កុំភ្លេចគ្លីនិកគ្រីស្គាល់ (Crystal Esthetic Center) ឯកទេសខាងផ្នែកវះកែកាត់កែសម្ផស្សកម្រិតខ្ពស់ ដែលមានទីតាំងនូវរាជធានីភ្នំពេញ អាគារលេខ 111 ផ្លូវលេខ 7 ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ច្រកចូលទល់មុខផ្សារដីហុយ)។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកលេខ៖ 077 656 263 / 016 968 861 ឬអាចឆាតទៅកាន់ផេក Crystal Clinic 

https://www.facebook.com/Crystal.clinic1

564523976 1136387848689486 5863541248051662108 N

1e

564142359 1136387805356157 739896237351637660 N

Photo 2025 10 14 20 59 13

4e

Photo 2025 10 14 16 15 59

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទទាក់ទង

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីការចាប់គូរអាហារដែលត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន
Sreymom Cha
April 21 2026
272 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
189 views

#អត្ថបទ PR

នៅពេលដែលអ្នកជំនាញអាហារូបត្ថម្ភ ចុងភៅអាជីព និងគ្រួសារសម័យថ្មី មានជម្រើសដូចគ្នា ដើម្បីលើកកម្ពស់ការរស់នៅឱ្យមានសុខភាពល្អ
Daneth Mech
March 25 2026
272 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីវិធីសាស្រ្តដែលទឹកជួយទ្រទ្រង់ប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ
Sreymom Cha
March 20 2026
122 views

#អត្ថបទ PR

តារាសម្តែង សិទ្ធី នីកា បង្ហាញអាថ៌កំបាំងក្នុងការបំពេញការងារផង និងថែរក្សាគ្រួសារផង
Daneth Mech
March 10 2026
255 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ #GivetoGain៖ ហេតុអ្វីបានជាការថែទាំសុខភាពខ្លួនឯង គឺជាកាតព្វកិច្ចដែលអ្នកមិនគួរមើលរំលង?
Sreymom Cha
March 8 2026
40 views
អត្ថបទថ្មីៗ
#ជំងឺMay 3 2026
ដំណឹងល្អ! មន្ទីរពេទ្យ ១នេះ ពិនិត្យរកជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ ចំនួន ៥ថ្ងៃ
#ជំងឺMay 3 2026
ប្រយ័ត្នតិច! ៤រោគសញ្ញាបញ្ជាក់ថា អ្នកកំពុងតែមានជំងឺខ្សោយក្រពះពោះវៀនហើយ
#ចិត្តសាស្ត្រMay 1 2026
ចង់មានក្តីសុខ! នេះជាក្បួននាំឱ្យប្រជាជនហ្វាំងឡង់មិនចេះស្រ្តេស គ្មានសម្ពាធផ្នែកផ្លូវចិត្ត
#ចិត្តសាស្ត្រMay 1 2026
៣វិធីសាស្រ្តនេះ ជួយប្រជាជនហ្វាំងឡង់រស់នៅមានសុភមង្គលជាងគេលើលោក
#អាហារApril 30 2026
ប្រហែល ៧០%! អ្នកផឹកស្រាជាប្រចាំ ងាយប្រឈមបញ្ហាខួរក្បាលធ្ងន់ធ្ងរទាំង ៧នេះ
#ចិត្តសាស្ត្រApril 30 2026
កត្តា ១នេះធ្វើឱ្យប្តីប្រពន្ធរស់នៅមិនចុះសម្រុងនឹងគ្នា និងគ្មានក្តីសុខទៀត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia