កីឡា
មានទម្លាប់ ៣នេះ កម្ចាត់ខ្លាញ់ក្នុងថ្លើមការពារគ្រួសក្នុងថង់ទឹកប្រមាត់
Tror Sopheap
October 18 2025
661 views

ថ្លើមមានមុខងារសំខាន់ៗ មួយចំនួនដូចជា ការបន្សាបជាតិពុល គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងផលិតទឹកប្រមាត់ដើម្បីជួយដល់ការរំលាយអាហារ។ បើមុខងារថ្លើមត្រូវបានចុះខ្សោយ បណ្តាលឱ្យមានប្រតិកម្មប៉ះពាល់ដល់សរីរាង្គជាពិសេសជាតិពុល និងខ្លាញ់កើនឡើងក្នុងខ្លួនរបស់អ្នក។ ហើយពេលថ្លើមខ្លាញ់បង្កើនមានហានិភ័យនៃគ្រួសក្នុងថង់ទឹកប្រមាត់។ យោងតាមគេហទំព័រ The Times of India នេះ​ជា​ទម្លាប់ទាំង ៣នេះថែថ្លើមបណ្តេញជាតិពុល និងជាតិខ្លាញ់ចេញេពីរាងកាយ៖

១. វិធីសាមញ្ញមួយថែរក្សាថ្លើមរបស់អ្នកឱ្យមានសុខភាពល្អ និងដំណើរការល្អ គឺការធ្វើលំហាត់ប្រាណ។ ពេលអ្នកចាប់ផ្តើមធ្វើលំហាត់ប្រាណជាមួយលំហាត់សាមញ្ញដូចជាការដើរ ការត់តិច និងហាត់ Gym រយៈពេល 20នាទីនាំឱ្យថ្លើមរបស់អ្នកប្រសើរឡើង។ ព្រោះលំហាត់ប្រាណទៀងទាត់ជួយកាត់បន្ថយខ្លាញ់ក្នុងថ្លើមយ៉ាងល្អបំផុត។

២. ផឹកកាហ្វេ​ដាក់ស្ករតិច(ស្ករ៤០% ២០% និង០%) ជួយ​ឱ្យថ្លើម​មាន​ជាតិ​ខ្លាញ់​ល្អកើន ធ្វើឱ្យសរសៃ​ឈាមមានការដំណើរការស្រួលទៅកាន់ខួរក្បាល ជួយកាត់បន្ថយ​ជំងឺ​ក្រិន​ថ្លើម និង​ការពារហានិភ័យ​​ជំងឺមហារីក​ថ្លើមយ៉ាងពិសេសទៀត​។ អ្នកគួរផឹកកាហ្វេ ១ទៅ៣កែវក្នុងមួយថ្ងៃដើម្បីទទួលបានអត្ថប្រយោជន៍ពីជាតិកាហ្វេអ៊ីន។ កាហ្វេល្អសម្រាប់ថ្លើមអ្នកគួរផ្តល់អាទិភាពដល់កាហ្វេខ្មៅដោយគ្មានជាតិស្ករ ហើយជៀសវាងការបន្ថែមជាតិស្ករ ឬទឹកដោះគោច្រើនលើសកម្រិតព្រោះវាអាចផ្តល់ផលអាក្រក់ដល់ថ្លើមទៅវិញទេគឺស្ករច្រើនកើនជាតិខ្លាញ់ក្នុងថ្លើម។

៣. ទម្លាប់ដើរចេញពីស្រា ដូចជាដើរចេញពីជំងឺឱ្យថ្លើមមានសុខភាពល្អដែរ។ ព្រោះស្រាជាមិត្តនឹងជំងឺមហារីក ខូចសតិខួរក្បាល និងខូចថ្លើមជាដើម។ បើយោងតាមរយៈការចែករំលែករបស់វេជ្ជបណ្ឌិត ម៉ក់ សុភក្តិ បានចែករំលែកខ្លះៗមកថា​ មូលហេតុដែលអ្នកជំងឺអាចកើតមានបញ្ហាជំងឺក្រិនថ្លើមដោយមិនដឹង មកពីការទទួលទានគ្រឿងស្រវឹងច្រើនជាប្រចាំ។ មូលហេតុចម្បងផ្សេងទៀត គឺការឆ្លងមេរោគថ្លើមប្រភេទB និងប្រភេទC ហើយបើមិនមានមេរោគទាំង២នេះក្នុងខ្លួនរួចហើយបូករួមទាំងផឹកគ្រឿងស្រវឹងច្រើនទៀតគឺនឹងក្រិនថ្លើមកាន់តែលឿនបំផុត។ ប្តូរពីការផឹកស្រា មកផឹកកាហ្វេ និងទឹកវិញ ល្អដល់សុខភាពថ្លើម៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3330

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
#កុមារJuly 21 2026
អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
#សម្រស់July 21 2026
ហូបផ្លែឈើ ៤នេះ ជួយកាត់ស្រ្តេស បំប៉ន់សម្រស់ឱ្យក្មេងជាងវ័យ
#ព័ត៌មានJuly 20 2026
ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia