កីឡា
ចង់យករាងស្អាត ចង់ស្រកគីឡូ គ្រាន់តែអ្នកតាមទម្លាប់ ៣នេះ ដឹងតែបានផលមិនខាន
Tror Sopheap
October 5 2025
285 views

យើងមើលទៅហាក់ដូចជាការសម្រគីឡូជារឿងពិបាកបំផុត។ រឿងពិបាកព្រោះតែអ្នកគ្មានទម្លាប់ល្អនេះឯង។ បើអ្នកបង្កើតល្អម្តងបន្តិចៗ នោះ ការស្រកគីឡូដឹងតែបានផលមិនខានទេ។ ជាពិសេសពេលអ្នកចង់សម្រកគីឡូឱ្យបានផលឆាប់បំផុតនោះ ធ្វើឱ្យអ្នកបាក់ទឹកចិត្តទៅវិញទេ។ គ្រាន់តែអ្នកធ្វើតាមទម្លាប់ទាំង ៣នេះ គីឡូនឹងស្រកដោយអត់ដឹងខ្លួនមិនខានឡើយ។

១. តមអាហារពេលយប់ ដើម្បីឱ្យរាងកាយរបស់អ្នកដុតជាតិខ្លាញ់បានលឿន។ ពេលអ្នកតមអាហារពេលយប់ បន្ទាប់ហូបបាយ​ពេលល្ងាចរួច។ ​បើអ្នក​ចង់​ញ៉ាំ​​​ គួរ​ញ៉ាំតែ​ក្តៅ​ ឬយ៉ាអួរមួយ​កំប៉ុង​​បានហើយ។ ពេលដុសធ្មេញហើយ អ្នកមិនគួរញុំាអាហារអ្វីផ្សេងទៀតនោះទេ។ ការហូប​អាហារ​ពេលយប់បន្ថែមនាំឱ្យអ្នកឆាប់ឡើងគីឡូទៅវិញទេ។ តាមលោកស្រីវេជ្ជបណ្ឌិត Nour Makarem ជាអ្នកស្រាវជ្រាវផ្នែកជំងឺបេះដូងនៅសកលវិទ្យាល័យ Columbia Vagelos College of Physicians and Surgeons លើកឡើងថា ទម្លាប់ញ៉ាំអាហារពេលយប់ជ្រៅនេះ ធ្វើឱ្យអ្នកមានអត្រាជំងឺបេះដូងខ្ពស់។ ហើយទម្លាប់នេះដើរតួនាទីយ៉ាងសំខាន់ក្នុងការឡើងគីឡូ ថែមទាំងរងសម្ពាធឈាមខ្ពស់ និងកើតជំងឺទឹកនោមផ្អែម មួយរយៈពេលក្រោយទៀត។

២. កាត់បន្ថយអាហារមានជាតិខ្លាញ់ ទើបអ្នកស្រកគីឡូមានរាងស្អាតតាមក្តីប្រាថ្នា។ ការសម្រកគីឡូអ្នកត្រូវព្យាយាមកាត់បន្ថយអាហារមានជាតិខ្លាញ់អាក្រក់ដូចជាភីហ្សា ចេកចៀន និងអាហារមានស្ករកែច្នៃច្រើន។ អ្នកគួរហូបអាហារបែបផ្លែចេក បែបផ្លែប៉ោម និងទំពាំងបាយជូរជាដើម។ ហើយញ៉ាំបន្លែស្រស់ៗ និងត្រី ឬសាច់គ្មានជាតិខ្លាញ់ តែសូមចៀសវាងការចម្អិនដោយប្រើខ្លាញ់ដដែលៗ។ ពេលហូបអាហារបែបនេះ ទើបអ្នកមានឃើញពីលទ្ធផលស្រកគីឡូមិនខានឡើយ។

៣. អ្នកធាត់ភាគច្រើនមានបញ្ហាបេះដូង លើសឈាម និងបាក់ទឹកចិត្តព្រោះតែគ្មានលំហាត់ប្រាណនេះឯង។ តាមលោកវេជ្ជបណ្ឌិត Doug Mc. Guff មានប្រសាសន៍ថា ការសម្រកគីឡូ យើងត្រូវប្រើប្រាស់រាងកាយមួយនេះឱ្យដូចជាម៉ាស៊ីនដុតជាតិខ្លាញ់។ ការធ្វើលំហាត់ប្រាណទម្ងន់ (Gym) ជួយឱ្យយើងសម្រកជាតិខ្លាញ់បានលឿន”។ បញ្ហាធាត់លែងមានហើយគ្រាន់តែចំណាយពេលបន្តិចហាត់ប្រាណត្រឹមតែ ១៥ទៅ៣០នាទី អ្នកកនឹងឃើញពីលទ្ធផលស្រកគីឡីដោយមានវិន័យហាត់ប្រាណជាប្រចាំថ្ងៃមិនខានទេ៕ 

ដូច្នេះហើយ! សូមអ្នកដាក់វិន័យលើខ្លួនឯងម្តងបន្តិច វិន័យនាំអ្នកស្រកគីឡូមិនខានឡើយ។ ដូចជាអ្នកដាក់វិន័យខ្លួនឯងឱ្យហាត់ប្រាណម្តង ៥នាទី ហើយស្អែកហាត់ប្រាណ ១០ទៅ១៥នាទី និងហូបអាហារសុខភាពបែបបន្លែ និងផ្លែឈើ ខ្លាញ់ក្នុងខ្លួនរបស់អ្នកដឹងតែស្រកមិនខានឡើយ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2864

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia