អ្នកញ៉ាំអាហារសម្បូរជាតិខ្លាញ់ ជាតិផ្អែមលើសកម្រិត និងប្រៃច្រើននោះ ភាគច្រើននាំជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមដាក់ខ្លួនហើយ។ ជាពិសេសអ្នកផឹកស្រារាល់បំផ្លាញកោសិកាស្បែកឱ្យមើលទៅឆាប់ចាស់ជាងវ័យលឿនណាស់។ តើអ្នកចង់ឱ្យស្បែកស្អាតទេ? អ្នកមានសម្រស់ក្មេងជាងវ័យទេ? ហើយចង់រស់នៅមានអាយុវែងទេ? អ្នកគួរញ៉ាំអាហារទាំង ៣នេះ៖
១. ផ្លែក្រូចមានផ្ទុកនូវវីតាមីនC ជួយប្រឆាំងអុកស៊ីតកម្ម ហើយព្រមទាំងផ្ដល់អត្ថប្រយោជន៍ស្បែក និងសម្រស់របស់អ្នកកាន់តែក្មេងជាងវ័យមិនគួរជឿនោះទេ។ ព្រោះផ្លែក្រូចមានវីតាមីនCនេះហើយជួយជំរុញការផលិតខូឡាជែន និងប្រឆាំងការខូចខាតពីកាំរស្មី UV នៃពន្លឺព្រះអាទិត្យយ៉ាងល្អបំផុត។ បើអ្នកមានបញ្ហាក្រពះ គួរកុំហូបផ្លែក្រូចច្រើន វាមានជាតិអាស៊ីតច្រើន។
២. អ្នកញ៉ាំផ្លែទទឹមក៏មិនខុសបំណងនោះដែរ ព្រោះវាមានជាតិទឹកច្រើន កុំឱ្យរាងកាយខ្វះជាតិទឹក។ ជាពិសេសផ្លែទទឹមមានសារធាតុ Polyphenols ដើរតួប្រឆាំងនឹងអុកស៊ីតកម្ម ជួយឱ្យស្បែកមានសុខភាពល្អមិនចាញ់វីតាមីន C របស់ផ្លែក្រូចទេ។ ព្រោះសារធាតុ Polyphenols មានមុខងារពង្រឹងការប្រឆាំងរ៉ាឌីកាល់សេរីកាត់បន្ថយការរលាកនាំឱ្យអ្នកមានអាយុវែងហើយការពារសម្រស់អ្នកពីពន្លឺព្រះអាទិត្យទៀត។
៣. អ្នកចង់បានសម្រស់ស្អាត ក្មេងជាងវ័យ និងអាយុវែង មិនគួររំលងផ្លែប័រនេះទេ។ មកពីផ្លែប័រសម្បូរទៅដោយខ្លាញ់ល្អ មានជាតិប្រូតេអ៊ីន និងវីតាមីនដើម្បីជំនួយដល់ថាមពលដល់សម្រស់ និងសម្រកខ្លាញ់អាក្រក់។ បន្ថែមលើសពីនេះទៅទៀតនោះ ប្រូតេអ៊ីននៅក្នុងផ្លែប័រជួយទ្រទ្រង់រចនាសម្ព័ន្ធខូឡាជែន និងelastin នៅក្នុងស្បែករបស់អ្នកបានល្អ។ មានអ្នកជំនាញផ្តល់មតិឱ្យអ្នកញ៉ាំផ្លែប័រ ដើម្បីសម្រស់ក្មេងជាងវ័យ៕
ដូច្នេះ! បើអ្នកមានអាយុវែង និងសម្រស់ក្មេងជាងវ័យនោះ អ្នកគួរមានទម្លាប់ល្អបន្ថែមទៀតគឺទម្លាប់ហាត់ប្រាណ ផឹកទឹកមួយថ្ងៃ៣លីត្រជាង និងគេងឱ្យបានគ្រប់គ្រាន់ ច្បាស់ណាស់សម្រស់របស់អ្នកកាន់តែក្មេងជាងមិនខានឡើយ៕ អត្ថបទដោយ៖ ទ្រ សុភាព