ជំងឺ
ហាត់ប្រាណប្រចាំហើយ សុខភាពមិនល្អសោះ! គ្រូពេទ្យប្រាប់១ ចំណុចគ្រប់គ្នាតែងមើលរំលង
Pov Saru
October 3 2025
2.4 K views

មនុស្សជាច្រើនជឿជាក់ថា ការហាត់ប្រាណជាប្រចាំគឺជាវិធីដ៏ល្អបំផុតក្នុងការរក្សាសុខភាព។ ពិតណាស់ ការធ្វើចលនា ធ្វើឱ្យរាងកាយសកម្ម គឺមានអត្ថប្រយោជន៍ជាច្រើនដូចជា ការពារជំងឺបេះដូង ជំងឺទឹកនោមផ្អែម ការរលាយខ្លាញ់ និងការរក្សាសាច់ដុំឱ្យរឹងមាំ។ ប៉ុន្តែវាមិនមានន័យថា អ្នកហាត់ប្រាណជាប្រចាំ គឺសុទ្ធតែមានសុខភាពល្អទាំងអស់គ្នានោះទេ វាគឺត្រូវការឱ្យអ្នកឧស្សាហ៍ទៅពិនិត្យសុខភាពជាប្រចាំនៅមន្ទីរពេទ្យដែរ។

វេជ្ជបណ្ឌិត មិញ ចាន់ភក្តី អ្នកឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅ នៃគ្លីនីក Family Clinic បានលើកឡើងថា ការថែទាំសុខភាពពិតប្រាកដ មិនមែនមានតែការហាត់ប្រាណនោះទេ ប៉ុន្តែត្រូវការភាពរួមបញ្ចូលគ្នារវាងការពិនិត្យសុខភាព ការចាក់វ៉ាក់សាំងការពារ និងការប្រុងប្រយ័ត្នលើទម្លាប់ប្រចាំថ្ងៃដូចគ្នា។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា បើស្ត្រីគួរតែទៅទទួលវ៉ាក់សាំងការពារមហារីកមាត់ស្បូន ហើយបើជាបុរសវិញគួរតែទៅទទួលវ៉ាក់សាំងការពារមេរោគថ្លើមប្រភេទ B។ នេះក៏ដោយសារតែ អ្នកដែលមានមេរោគថ្លើមប្រភេទ B ប្រសិនបើទទួលទានគ្រឿងស្រវឹង នឹងកាន់តែមានហានិភ័យធ្ងន់ធ្ងរចំពោះជំងឺថ្លើម។ 

ជាការពិតទៅ អ្នកដែលហាត់ប្រាណជាប្រចាំ ក៏អាចមានបញ្ហាលើសជាតិខ្លាញ់ ឬមានជាតិអាស៊ីតក្នុងឈាមខ្ពស់ដែរ។ ព្រោះមិនមានការធានាណាមួយដែលថាឱ្យតែរាងស្អាតគឺសុទ្ធតែមានសុខភាពល្អទេ។ ពាក្យថា “សុខភាព” មួយម៉ាត់មិនមែនសម្ដៅលើតែរូបរាងខាងក្រៅ ប៉ុន្តែវាទាមទារឱ្យអ្នកធ្វើការតាដាននិងត្រួតពិនិត្យសុខភាពជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់វេជ្ជបណ្ឌិត។ ហើយដើម្បីទទួលបានភាពជឿជាក់ក្នុងការថែរក្សាសុខភាព អ្នកគួរតែធ្វើ តេស្តឈាម ពិនិត្យទឹកនោម និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានជាប្រចាំ។ ដើម្បីការបង្ការ និងអាចរកឃើញភាពខុសប្រក្រតីណាមួយនៃសុខភាពរបស់យើងហើយអាចកែខៃវាបានទាន់ពេលវេលា នេះគឺជាចំណុចសំខាន់ក្នុងការរក្សាភាពរឹងមាំរបស់រាងកាយ។

គួរបញ្ជាក់ថា ការហាត់ប្រាណជាប្រចាំគឺជាទម្លាប់ល្អមួយ ប៉ុន្តែវាមិនគ្រប់គ្រាន់សម្រាប់ការរក្សាសុខភាពរបស់យើងឱ្យល្អនោះទេ។ អ្នកត្រូវបន្ថែមការពិនិត្យសុខភាព ការទទួលវ៉ាក់សាំងការពារ និងទម្លាប់រស់នៅប្រកបដោយវិន័យ។ ការស្វែងរក និងពិគ្រោះជាមួយគ្រូពេទ្យជាប្រចាំ គឺជាជំហានដ៏សំខាន់ក្នុងការធានាថា សុខភាពរបស់អ្នកត្រូវបានថែរក្សាយ៉ាងពេញលេញ។ 

ដូច្នេះបើអ្នកចង់ពិគ្រោះជំងឺ ឬចង់ទៅទទួលការព្យាបាល អាចទាក់បានតាមរយៈលេខ៖ 012 400 554 ឬតាមរយៈហ្វេសប៊ុកផេក៖ Sky Family Clinic

អត្ថបទដោយ៖ សារួ

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានApril 22 2026
តិចដាច់ភ្លើង! អគ្គិសនីកម្ពុជា៖ ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
#កីឡាApril 22 2026
លោកវេជ្ជ. កូយ រតនៈ បញ្ជាក់ថា ចង់សម្រួលសន្លាក់ឱ្យល្អប្រសើរ អ្នកគួរធ្វើរឿង ១នេះ
#ព័ត៌មានApril 22 2026
ក្រសួងសុខាភិបាល៖ ស្ត្រីអាយុ ៦៦ឆ្នាំ​ បានឆ្លងជំងឺ ១នេះ សូមប្រុងប្រយ័ត្នផង
#កុមារApril 21 2026
ឪពុកម្តាយធ្វើរឿង ៣នេះ ដើម្បីកុំឱ្យកូនញៀនលេងទូរស័ព្ទច្រើន
#អត្ថបទ PRApril 21 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីការចាប់គូរអាហារដែលត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន
#ព័ត៌មានApril 21 2026
រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាពតែមួយជាស្នូលនៃភាពរឹងមាំដោយផ្តោតសំខាន់លើសុខភាពមនុស្ស សត្វ និងបរិស្ថាន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia