អាហារ
ចង់ឱ្យការចងចាំល្អ! កុំរំលងតែ១ ប្រភេទនេះឆ្ញាញ់ៗ ហើយជំនួយដល់ខួរក្បាល
Pov Saru
October 3 2025
159 views

ជឿទេថាការផឹកតែបៃតង អាចជួយឱ្យខួរក្បាលរបស់អ្នកនៅតែក្មេង។ ជាការពិតទៅ ភាពចាស់នៃខួរក្បាល កើតឡើងតាមអាយុ តាមពេលវេលា និងកើតជំងឺភ្លេចច្រើន។ កត្តាទាំងអស់នេះវាធ្វើឱ្យប៉ះពាល់ដល់ការចងចាំ ការសម្រេចចិត្ត ការផ្ដោតអារម្មណ៍ និងសមត្ថភាពក្នុងការបំពេញការងារប្រចាំថ្ងៃផងដែរ។

សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Harvard និងស្ថាប័នអន្តរជាតិបាននិយាយនៅក្នុងការស្រាវជ្រាវដែលបានចេញផ្សាយនាពេលថ្មីៗនេះនៅក្នុងទស្សនាវដ្តី Clinical Nutrition ថា អ្នកផឹកតែបៃតងដែលសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម 3 ទៅ 4 ពែងរាល់ថ្ងៃ ជួយរក្សារបបអាហារមេឌីទែរ៉ាណេ ហើយអាចកាត់បន្ថយហានិភ័យនៃភាពចាស់របស់ខួរក្បាល។ អ្នកស្រាវជ្រាវលើកឡើងបន្តថា អត្ថប្រយោជន៍នេះកើតឡើងពីលក្ខណៈប្រឆាំងនឹងការរលាកក្នុងតែបៃតង Walnut និងរុក្ខជាតិ Mankai ជាផ្នែកមួយនៃ smoothie ហើយបង្ហាញថាវាមានសមត្ថភាពអាចជួយកាត់បន្ថយជាតិស្ករនៅក្នុងឈាម។

ការរលាកជាការឆ្លើយតបតាមប្រព័ន្ធភាពស៊ាំ ប៉ុន្តែបើវាកើតមានជាបន្តបន្ទាប់ វាអាចបង្កគ្រោះថ្នាក់ និងបង្កើនហានិភ័យនៃជំងឺវង្វេង បេះដូង និងមហារីកនៅក្នុងខួរក្បាល។ ការរលាកកើនឡើងតាមអាយុ ហើយត្រូវបានភ្ជាប់ទៅនឹងបញ្ហាចងចាំថែមទៀត។ អាហារ និងភេសជ្ជៈមួយចំនួនត្រូវបានគេរកឃើញថាវាមានសមត្ថភាពពិសេសអាចការពារប្រឆាំងនឹងការគំរាមកំហែងពីបញ្ហាទាំងអស់នេះ។ ជាពិសេស តែបៃតង វាអាចជួយបន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួន ជួយប្រឆាំងនឹងការបាត់បង់ការចងចាំ ក៏ដូចជាការផ្ដោតអារម្មណ៍ផងដែរ។ នេះបើយោងតាមគ្លីនិក Cleveland។

តាមលោក Anat Meir ជាអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Harvard Chan បានសហការដឹកនាំការសិក្សាបាននិយាយថា ការសិក្សាអំពីប្រូតេអ៊ីនដែលកំពុងចរាចរនៅក្នុងឈាម វាធ្វើឱ្យឃើញពីដំណើរនៃភាពចាស់របស់ខួរក្បាលអាចកែខៃបានតាមរយៈការផ្លាស់ប្ដូររបៀបរស់នៅ និងការផ្លាស់ប្តូររបបអាហារ។ វិធីសាស្រ្តនេះផ្តល់ឱ្យយើងនូវបង្អួចដ៏រឹងមាំមួយចំពោះសុខភាពខួរក្បាល ដែលជួយបង្ហាញពីការផ្លាស់ប្តូរជីវសាស្រ្តមុនពេលរោគសញ្ញាអាចលេចឡើង។

សូមបញ្ជាក់ថា តែបៃតង គឺជាតែដែលបានចម្រាញ់ពីស្លឹកតែដោយមិនឱ្យវាឆ្អិនពេក ដើម្បីរក្សាក្លិនក្រអូបធម្មជាតិ និងសារធាតុចិញ្ចឹម។ ក្រៅពីមានរសជាតិឈ្ងុយឆ្ងាញ់ វាក៏មានអត្ថប្រយោជន៍ច្រើនដូចជា៖ ជួយបំផ្លាញជាតិអុកស៊ីតកម្ម ជួយបង្កើនថាមពល និងការផ្តោតអារម្មណ៍ ជួយថែរក្សាសុខភាពបេះដូង ជួយបន្ថយជាតិខ្លាញ់ និងការគ្រប់គ្រងទំងន់ ជាពិសេសវាជំនួយដល់ខួរក្បាល បង្កើនការចងចាំ កាត់បន្ថយភាពចាស់នៃខួរក្បាលបានផងដែរ។ ផឹកតែបៃតងរាល់ថ្ងៃបានទាំងរសជាតិឆ្ញាញ់ បានទាំងសុខភាពល្អ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
11.3 K views

#ជំងឺ

ប្រយ័ត្ន! ចេះតែងងុយគេងនេះជាសញ្ញាជំងឺធ្ងន់១ នាំឱ្យអ្នកឈានដល់ថ្នាក់ដេកពេទ្យ
Tror Sopheap
January 20 2026
6.8 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
6.5 K views

#អាហារ

ល្ងាចៗ បុរសធ្វើទម្លាប់ ១នេះ ស្វិតអាប្អូនតូច លើគ្រែខ្សោយ
Tror Sopheap
January 19 2026
5.9 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.2 K views

#ជំងឺ

ទម្លាប់គេងបើកភ្លើង អ្នកកំពុងហៅជំងឺធ្ងន់ទាំង ២នេះចូលខ្លួនហើយ
Tror Sopheap
January 20 2026
4.6 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia