ជីវិតមនុស្សចង់បានបំផុតសុខភាពរាងកាយរឹងមាំ និងសុខភាពផ្លូវចិត្តមានសន្តិភាព។ ប៉ុន្តែមុននឹងអ្នកអាចធ្វើរបៀបនេះបាន លុះត្រូវមានទម្លាប់ល្អទាំង ៩ដូចខាងក្រោមនេះសិន។ ទម្លាប់ទាំងនេះជួយឱ្យអារម្មណ៍ និងខួរក្បាលរបស់អ្នកស្រ្តេសពេក។ ព្រោះបញ្ហាស្រ្តេសជាដើមហេតុស្ទះសរសៃឈាម បញ្ហាបេះដូង និងជំងឺផ្លូវអារម្មណ៍ផងដែរ។
១. ទម្លាប់កម្សាំន្តអារម្មណ៍៖ ការដើរច្រើនក៏ជួយអាចកាត់បន្ថយហារនិភ័យជំងឺផ្លូវចិត្ដបានល្អដែរ។ លោក Adam Chekroud ជាជំនួយការម្នាក់ក្នុងសាកលវិទ្យាល័យ Yale សហរដ្ឋអាមេរិកបានប្រាប់សារព័ត៌មាន CNN ថា ពេលអ្នកបង្កើតទម្លាប់ដើរឱ្យបាន ៣ទៅ៤ដងក្នុងពេលមួយសប្តាហ៍ មានររយៈពេល៤៥នាទីនោះ សុខភាពអារម្មណ៍នឹងជម្រះភាពតានតឹង និងបញ្ហាស្រ្តេសចេញ។
២. ឆាប់ចូលគេង៖ បើអ្នកដេកមិនបានគ្រប់គ្រាន់ទេ អ្នកនឹងគ្មានថាមពល ឬខួរក្បាលមិនជ្រះស្រលះនោះទេ ហើយធ្វើកិច្ចការក៏មិនរហ័យដែរ។ តាមអ្នករស់នៅកោះអាយុវែង អូគីណាវ៉ា ពួកគាត់មានទម្លាប់ឆាប់ចូលគេងឱ្យលឿន ហើយឆាប់ភ្ញាក់ពីគេង ព្រោះពួកគាត់ជឿថា វិធីនេះឱ្យអាយុវែង និងអារម្មណ៍រីករាយ។
៣. ពង្រឹងរាងកាយ៖ បើរាងកាយខ្សោយ អ្វីៗ ដែលអ្នកធ្វើក្នុងជីវិតក៏រាងលំបាកដែរ។ លោក សំ កុសល ប្រាប់ថា ខ្ញុំមានទម្លាប់ហាត់ប្រាណពេលព្រឹកមានរយៈពេល ៣០នាទី ភាគច្រើនក្នុងការធ្វើលំហាត់ប្រាណបែបអាវ៉ង។ ចំពោះពេលល្ងាច ខ្ញុំចូលចិត្តលេងបាល់ទាត់ និងកន្លែងហាត់ប្រាណខ្លះ (Gym) ហើយឥឡូវនេះ ខ្ញុំបានសម្រកជាតិខ្លាញ់ជាច្រើនដែរ។
៣. ស្ងប់ស្ងាត់៖ តាមដំបូន្មានរបស់ឡៅ ជឺ ជាអ្នកប្រាជ្ញចិនបានពោលថា “ភាពស្ងប់ស្ងាត់ជាថាមពល”។ បើអ្នកមានអារម្មណ៍អត់ស្ងប់ទេ ចូលរក្សាអារម្មណ៍ឱ្យស្ងប់បើអ្នកដកពេលខ្លះនៅម្នាក់ឯង។
៤. អាហារជំនួយអារម្មណ៍៖ ការហូបអាហារ វាជាជំនួយអារម្មណ៍ឱ្យរីករាយ។ លោក សំ កុសល បាននិយាយថា ក្នុងមួយថ្ងៃគាត់ញ៉ាំផ្លែចេកមួយ និងផ្លែប៉ោម បើគ្មានផ្លែចេកទេ អាចញ៉ាំអ្វីផ្សេងបាន តែផ្លែប៉ោត្រូវតែញ៉ាំរាល់ថ្ងៃ។ ពីព្រោះផ្លែប៉ោមមានសារជាតិប្រូតេអ៊ិនច្រើនក្នុងការចិញ្ចឹមរាងកាយឱ្យបានល្អ។ ហើយលោកគ្រួបានបន្តថា ដើម្បីឱ្យរាងកាយរបស់យើងមានភាពរស់រវើក យើងត្រូវហូបអាហាស្រស់ឱ្យបានច្រើន ពីព្រោះផ្លែឈើជាអាហារស្រស់ដ៏ល្អចំពោះសុខភាព។ អ្នកត្រូវចាំថា ចំណូលអ្នកស្ថិតលើសុខភាព ថែសុខភាពដូចថែចំណូលចឹងដែរ។
៥. ផឹកទឹកក្រូចស្រស់៖ ផ្លែក្រូចមានជាតិវីតាមីនC ដែលផ្ដល់គុណប្រយោជន៍ ដើម្បីជួយបំបាត់បញ្ហាស្រ្តេស និងការពារឡើងគីឡូផងដែរ។
៦. ភ្ជាប់បេះដូងជាមួយធម្មជាតិ៖ តាមសាកលវិទ្យាល័យ Stanford របស់អាមេរិកដែលដឹកនាំដោយលោកសាស្រ្តាចារ្យ Greg Bratman បានធ្វើពិសោធន៍ជាមួយអ្នកចូលចិត្តទៅលេងតំបន់ធម្មជាតិ ព្រៃភ្នំ ដែលមានដើមឈើច្រើន មានទឹកជ្រោះ ក្នុងរយៈពេល៩០នាទី។ ហើយលទ្ធផលបានបញ្ជាក់ថា អារម្មណ៍ពួកគេគ្មានបញ្ហាស្រ្តេស និងអារម្មណ៍តានតឹងនោះទេ ហើយធ្វើឱ្យខួរក្បាលមានភាពស្រស់ថ្លាឡើងវិញផងដែរ។
៧. បញ្ចេញបញ្ហាពីក្នុងចិត្ត៖ ការចែករំលែកពីអារម្មណ៍ខ្លួនឯងទៅកាន់មនុស្សដែលអ្នកទុកចិត្តដូចជាបងប្អូន ម្តាយ និងមិត្តភក្តិ ដើម្បីដោះស្រាយបញ្ហាអារម្មណ៍ចេញមកខាងក្រៅ និងស្រាលខ្លួនជាងមុន។
៨. ចេះអភ័យទោស៖ ពេលអ្នកបង្កើតកំហុសលើរឿងណាមួយ ចូលអ្នកអភ័យទោសឱ្យខ្លួនឯងថា គ្មានមនុស្សល្អគ្រប់ដបនោះទេ វាគ្រាន់តែជាមេរៀនសម្រាប់ជីវិតតែប៉ុណ្ណោះ។ តាមសម្តេចសង្ឈទីបេមានប្រសាសន៍ថា ចូលអភ័យទោសឱ្យខ្លួនឯង និងសត្រូវរបស់អ្នក ជីវិតអ្នកនឹងសុខ។
៩. ពង្រីកគំនិត៖ ការមានសុខភាពខួរក្បាលបានល្អ អ្នកត្រូវតែចំណាយពេលវេលាក្នុងការអានយ៉ាងតិចចំនួន ៣០ នាទី និងសមាធិ១០នាទី នាំឱ្យខួរក្បាលស្ងប់ និងអារម្មណ៍ល្អ ការគិតក៏បានល្អដែរ៕អត្ថបទដោយ៖ ទ្រ សុភាព