ជំងឺ
ប្រយ័ត្នផង! រោគសញ្ញាមទាំង១០ ស្រ្តីកើតមហារីកដៃស្បូន
Tror Sopheap
October 2 2025
4.6 K views

ស្រ្តីកើតជំងឺមហារីកដៃស្បូនជាបញ្ហាធំក្នុងជីវិត។ ជំងឺមហារីកដៃស្បូនអាចកើតឡើងពេលកោសិកានៃដៃស្បូនបានកកើតទៅជាដុំសាច់មួយដ៏កាចសាហាវ។ ហើយវាអាចសម្លាប់មនុស្សស្រីអស់ជាច្រើននាក់ថែមទៀត។ ហើយក៏ត្រូវបានគេដាក់ឈ្មោះជំងឺនេះថា ជំងឺឃាតករលាក់មុខ។ ហើយវាមិនងាយបង្ហាញពីរោគសញ្ញា និងពិបាកក្នុងការពិនិត្យណាស់។ តាមមន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital បានលើកឡើងថា ជំងឺមហារីកដៃស្បូន ( Ovarian cancer) ជាជំងឺមហារីកដែលអាចកើតនៅលើដៃស្បូនរបស់ស្ត្រីនៅផ្នែកខាងឆ្វេងឬខាងស្តាំ ឬទាំងសងខាងដែលមានរោគសញ្ញាដូចជា៖

១. ឈឺពោះ ជាពិសេសនៅផ្នែកខាងក្រោមនៃពោះ

២. ហើមពោះខុសពីធម្មតា

៣. វិបត្តិពោះវៀន ដូចជារាគឬទល់លាមកជាប់មិនបាត់

៤. កើនឡើងទំហំពោះ ដូចជាចង្អៀតចង្កេះខុសពីធម្មតា

៥. ពិបាកបត់ជើងតូច ញឹកញាប់

៦. មានធ្លាក់ឈាម អស់កម្លាំងខុសពីធម្មតាជាប់រយះពេលយូរ

៧. បាត់បង់ចំណង់អាហារ

៨. រលាកសរសៃឈាម

៩. កើនឬចុះទម្ងន់ខុសធម្មតា

១០. ឈឺចង្កេះ

ចំពោះកត្តាប្រឈមនឹងជំងឺមហារីកដៃស្បូននេះ មកពីកត្តាតំណពូជមានប្រហែល 10ទៅ 15%។ តាមអាយុចាស់លើសពី ៦០ឆ្នាំ ប៉ុន្តែក៏អាចកើតលើស្ត្រីវ័យក្មេងផងដែរ។ ការមករដូវនៅអាយុក្មេងមុន12ឆ្នាំ ឬអស់រដូវនៅអាយុលើសពី52ឆ្នាំ...។ អ្នកអាចមកការធ្វើរោគវិនិច្ឆ័យជាមួយការធ្វើអេកូពោះ CT ស្កេន ឬ MRI  និងការវិភាគកោសិកាសាច់ដោយការច្រឹប ឬដោយការវះកាត់។ សូមអញ្ជើញមកធ្វើការពិនិត្យពិគ្រោះនិងព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេសដើម្បីទទួលបានប្រសិទ្ធភាពនៃការព្យាបាលយ៉ាងពិតប្រាកដនៅមន្ទីរពេទ្យកាល់ម៉ែត៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3080

អត្ថបទទាក់ទង

#ជំងឺ

ក្រសួងសុខាងពភិបាល៖ រស់នៅរបៀបបែបនេះ ទើបអ្នកគ្មានជំងឺទឹកនោមផ្អែម មានសុខភាពល្អ
Tror Sopheap
February 11 2026
171 views

#ជំងឺ

ការពារល្អជាង...! ៤រោគសញ្ញាពីជំងឺទឹកនោមផ្អែម ដឹងទុកជាមុន ដើម្បីការពារដេកទេព្យ
Tror Sopheap
February 11 2026
227 views

#ជំងឺ

កុំចេះតែហ៊ាន! អ្នកឧហ្សាហ៍ស្រ្តេសច្រើន គេចមិនផុតពីជំងឺកាច ១នេះទេ
Tror Sopheap
February 9 2026
2.1 K views

#ជំងឺ

ដំណឹងល្អ! ស្រ្តីចាប់ពីអាយុនេះ ពិនិត្យជំងឺមហារីមាត់ស្បូនដោយមិនគិតថ្លៃនៅមន្ទីរពេទ្យហ្លួង ម៉ែ
Tror Sopheap
February 7 2026
4.2 K views

#ជំងឺ

បុរសប្រយ័ត្នផង! នេះជារោគសញ្ញាជំងឺរមួលទងពងស្វាស ប៉ះពាល់អាអូនតូច...
Tror Sopheap
February 6 2026
326 views

#ជំងឺ

តិចហូបលែងឆ្ងាញ់! នេះជារោគសញ្ញា និងមូលហេតុជំងឺច្រាលអាស៊ីតក្រពះធ្ងន់
Tror Sopheap
February 4 2026
2.6 K views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia