សម្រស់
មិនបាច់បង្អត់អាហារ! អ្នកក៏អាចស្រកគីឡូ ឱ្យតែផឹកតែ ៣ នេះ ដុតខ្លាញ់យករាងស្លឹម
Pov Saru
October 2 2025
2.1 K views

ចង់សម្រកគីឡូឱ្យបានជោគជ័យ អ្នកត្រូវការច្រើនទាំងការតបអាហារ ការធ្វើលំហាត់ប្រាណ ការគេងឱ្យបានគ្រប់គ្រាន់ ថែរក្សាផ្លូវចិត្តឱ្យល្អ ជាពិសេសគឺការតាំងចិត្ត។ ទោះជាយ៉ាងណា ការជ្រើសរើសភេសជ្ជៈដែលមានប្រយោជន៍ក៏អាចជួយដុតខ្លាញ់ឱ្យអ្នកស្រកគីឡូលឿន។ តាមគេហទំព័រ Forbes Health បានបញ្ជាក់ថា ផឹកតែ ៣ប្រភេទនេះ ចំហាយខ្លាញ់ចេញពីរាងកាយឱ្យស្រកគីឡូមានប្រសិទ្ធភាពបំផុត៖ 

 
១.តែខ្មៅជាតែមានសមត្ថភាពដុតខ្លាញ់បានល្អ។ ព្រោះនៅក្នុងតែខ្មៅមានជាតិកាហ្វេអ៊ីនប្រហែល ៤៨ មីលីក្រាមក្នុងមួយកែវ សារធាតុនេះជួយបង្កើនល្បឿនរំលាយអាហារ និងជំរុញឱ្យរាងកាយដុតកាឡូរីកាន់តែច្រើន។ តាមរយៈការសិក្សាមួយឆ្នាំ ២០១៩ ការទទួលទានតែមានផ្ទុកជាតិកាហ្វេអ៊ីនអាចជួយកាត់បន្ថយជាតិខ្លាញ់ និង BMI (ប៉ុន្តែត្រូវញុំាវាក្នុងបរិមាណដែលសមល្មមប៉ុណ្ណោះ)។ នៅក្នុងតែខ្មៅក៏មានសារធាតុ Polyphenols ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មមានសារសំខាន់ក្នុងការការពារជំងឺទឹកនោមផ្អែមប្រភេទទី 2 និងជំងឺបេះដូងថែមទៀត។

២. តែបៃតងជាតែដែលត្រូវបានគេស្គាល់ថាមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់សុខភាព វាគាំទ្រដល់ការសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព។ ជាពិសេសជនជាតិជប៉ុននិយមផឹកតែនេះ មានរាងស្អាតៗ ខ្លាំង។ ព្រោះតែក្នុងតែបៃតងមានសារធាតុម្យ៉ាងឈ្មោះថា Catechin ជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយបង្កើនអុកស៊ីតកម្មខ្លាញ់ និងល្បឿនរំលាយអាហារ។ នៅក្នុងតែបៃតង មានជាតិកាហ្វេអ៊ីន ២៩មីលីក្រាមក្នុងមួយកែវ។ ការសិក្សាច្រើនបានបង្ហាញថា ការផឹកតែបៃតងជាប្រចាំអាចជួយកាត់បន្ថយទម្ងន់ និង BMI ប៉ុន្តែត្រូវប្រើពេលបន្តិច លើសពីនេះ តែបៃតងក៏អាចការពារកោសិកាពីរ៉ាឌីកាល់សេរី ដែលជួយបន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃដូចជាមហារីក និងជំងឺបេះដូងបានដែរ។

3. តែអ៊ូឡុង (Oolong Tea)ជាការរួមបញ្ចូលគ្នារវាងតែខ្មៅ និងតែបៃតង ព្រោះវាត្រូវបាន fermented តែផ្នែកខ្លះ។ មានសារធាតុចិញ្ចឹមច្រើន តែអ៊ូឡុងមានសារធាតុជាង 100 ប្រភេទ រួមទាំង catechins ដែលជួយបង្កើនការដុតខ្លាញ់។ វាអាចជួយការពារការធាត់ និងបន្ថយហានិភ័យជំងឺទឹកនោមផ្អែម។ សម្រាប់អ្នកដែលចង់បានរសជាតិមិនខ្លាំងពេកដូចជា តែខ្មៅ និងមិនស្រាលពេកដូចជា តែបៃតង តែអ៊ូឡុងគឺជាជម្រើសដ៏សម្រាប់អ្នក។

យ៉ាងណាក៏ដោយ ក្រៅពីតែទាំងនេះ តែរុក្ខជាតិដូចជា ខ្ញី, ម្ទេសប្លោក, cinnamon និង hibiscus ក៏អាចជួយលើសុខភាពទូទៅ ការរំលាយអាហារ និងការគ្រប់គ្រងជាតិស្ករ បានដែរ។ ដូច្នេះ ប្រសិនបើអ្នកចង់សម្រកទម្ងន់ ឬរក្សាទម្ងន់ឱ្យមានសុខភាពល្អ ការផឹកតែជាប្រចាំអាចជួយគាំទ្រដល់ដំណើរការនេះបាន។ ការទទួលទានអាហារមានសុខភាពល្អ ការធ្វើលំហាត់ប្រាណ និងការគេងគ្រប់គ្រាន់ នៅតែជាគន្លឹះសំខាន់ដែលអ្នកគួរតែអនុវត្តឱ្យបានជាប្រចាំ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានApril 22 2026
តិចដាច់ភ្លើង! អគ្គិសនីកម្ពុជា៖ ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
#កីឡាApril 22 2026
លោកវេជ្ជ. កូយ រតនៈ បញ្ជាក់ថា ចង់សម្រួលសន្លាក់ឱ្យល្អប្រសើរ អ្នកគួរធ្វើរឿង ១នេះ
#ព័ត៌មានApril 22 2026
ក្រសួងសុខាភិបាល៖ ស្ត្រីអាយុ ៦៦ឆ្នាំ​ បានឆ្លងជំងឺ ១នេះ សូមប្រុងប្រយ័ត្នផង
#កុមារApril 21 2026
ឪពុកម្តាយធ្វើរឿង ៣នេះ ដើម្បីកុំឱ្យកូនញៀនលេងទូរស័ព្ទច្រើន
#អត្ថបទ PRApril 21 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីការចាប់គូរអាហារដែលត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន
#ព័ត៌មានApril 21 2026
រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាពតែមួយជាស្នូលនៃភាពរឹងមាំដោយផ្តោតសំខាន់លើសុខភាពមនុស្ស សត្វ និងបរិស្ថាន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia