អត្ថបទ PR
គាំទ្រឱសថ ផលិតផលស្នាដៃខ្មែរ របស់ សហគ្រាសផលិតឱសថ ជា ចំណាន ព្រោះទម្រាំមានសមត្ថភាពផលិតឱសថបានរហូត២៥៥មុខ គឺតស៊ូខ្លាំងណាស់ ឥឡូវក្រសួងសុខាភិបាល ទទួលស្គាល់ដែរ
Thida Pet
October 2 2025
67 views

យោងតាមរយៈ ស្ថាបនិកសហគ្រាសផលិតឱសថ លោក ជា ចំណាន គាត់បានចែករំលែកថា ការចាប់ផ្ដើម ផលិតឱសថរបស់សហគ្រាសគាត់ដំបូង គឺជួបការលំបាកខ្លាំងមែនទែន សូម្បីតែផ្លូវដែលជិតសហគ្រាសលោកផ្ទាល់ក៏ពិបាកធ្វើដំណើរដែរ ។ ជាពិសេសគឺការធ្វើ សហគ្រាសរបស់គាត់ផ្ទាល់តែម្ដង គឺដីលេចទឹក ត្រូវចាក់ដីទៀតទម្រាំតែធ្វើរូច  ហើយរោងចក្រ ផលិតឱសថារបស់គាត់គឺ ចេញប្លង់ គូសប្លង់សាងសង់ គឺសុទ្ធសឹងតែធ្វើដោយស្នាដៃកូនខ្មែរយើងផ្ទាល់តែម្ដង។

អ្វីដែលកាន់តែពិបាកទៀតពេលចាប់ផ្ដើមដំបូង គឺបច្ចេកទេស ទាក់ទងនឹងការផលិតឱសថនេះផ្ទាល់ ទាក់ទងនឹង សីតុណ្ហភាព សំណើម សម្ពាធ នៅក្នុងសិប្បកម្មរបស់គាត់ ព្រោះចាប់ផ្ដើមដំបូងគឺមិនសូវដឹងឡើយ ថាធ្វើបែបណា ក៏ប៉ុន្ដែលោកគឺមិនបោះបង់នឹងមានការតស៊ូខ្ពស់ខ្លាំងមែនទែន រហូតមានសមត្ថភាពអាចផលិតឱសថបាន និងពង្រីក សហគ្រាសធំខ្លាំងមែនទែន ហើយអាចផលិតឱសថបានច្រើនមុខទៀត។ លោកក៏បានសង្កត់ធ្ងន់ថា ដើម្បីផលិតឱសថបានគឺមិនងាយស្រួលទេ  បើសំណើមក៏មិនត្រូវ សម្ពាធក៏មិនត្រូវសីតុណ្ហភាពក៏មិនត្រូវ គឺមិនអាចធ្វើបានទេ ព្រោះការផលិតថ្នាំ​គឺមិនដូចការផលិតអ្វីផ្សេង គឺ ពិបាកខ្លាំងមែនទែន ពេលចាប់ផ្ដើមដំបូង។

25512552

2554

អ្វីដែលកាន់តែចាប់អារម្មណ៍បន្ថែម ពីការចាប់ផ្ដើមដំបូងនោះគឺ គឺគាត់បើកជា ឱសថស្ថានទេ ក៏ប៉ុន្ដែគាត់បានវិវត្តខ្លួន បង្កើតទៅជា រោងចក្រផលិតឱសថយ៉ាងធំមួយនៅប្រទេសកម្ពុជា តើមូលហេតុអ្វី? ឥឡូវទៅដឹងទាំងអស់គ្នា។

យោងតាមការបកស្រាយរបស់ស្ថាបនិក សហគ្រាសផលិតឱសថ លោក ជា ចំណានគាត់បានមើលឃើញជាច្រើនចំនុចថា ទី១ ការទៅទិញថ្នាំនៅប្រទេសគេ គឺពិបាកមិនងាយស្រួលទេ បើយើងចេះផលិតខ្លួនគឺល្អជាង ទុកចិត្តជាង ហើយតម្លៃក៏សមរម្យឱ្យបងប្អូនខ្មែរយើងអាចប្រើប្រាស់បាន។  ទី២  គឺជាចំណុចសំខាន់ ឱសថនៅប្រទេសគេមិនបានបង្ហាញជាក់លាក់ដូចឱសថក្នុងស្រុកទេ ។ ជាក់ស្ដែង ដូចអំឡុងឆ្នាំ ១៩០០ជាងឬ ក៏នៅអំឡុងឆ្នាំ ២ពាន់ជាង គឺមានឱសថក្លែងក្លាយខ្លះ ដែលផលិតមិនបានត្រឹមត្រូវ ដាក់លក់ ហើយយកមកប្រើប្រាស់មិនមានប្រសិទ្ធភាពទេ លោកមើលឃើញពីបញ្ហានេះ ព្រោះគឺកើតមានឡើងពិតមែន ក៏សម្រេចចិត្តបើកសហគ្រាសផលិតឱសថនៅក្នុងប្រទេសផ្ទាល់។

2553

2556បន្ទាប់ពី អាចផលិត ឱសថបានហើយ ពីដំបូងក៏ ផលិត មិនសូវបានច្រើនមុខ ប៉ុន្មានទេ គឺផលិត មិនបានច្រើនដូចសព្វថ្ងៃនេះទេ ដែលសព្វថ្ងៃនេះសហគ្រាសគាត់អាចផលិតបាន ២៥៥មុខ ។ តែពេលចាប់ផ្ដើមដំបូងគឺ បានតែ២៧មុខប៉ុណ្ណោះ តែពីមួយឆ្នាំទៅ១ឆ្នាំការផលិតក៏ចេះតែកើនឡើងជាបន្តបន្ទាប់។ ហើយជំនាន់ នៅអំឡុងឆ្នាំ ២០១១​សហគ្រាសរបស់គាត់ ត្រូវបានក្រសួងប្រកាសថា ជាប់ឈ្មោះជា សហគ្រាសអាចមានសមត្ថភាពផលិតឱសថបានច្រើនជាងគេ។ ពិតជាធម្មតាទោះបី ចេញក្រោយគេមែន តែអាចផលិតបានច្រើន នៅក្នុងឆ្នាំនោះ គាត់អាចផលិតបាន រហូតដល់ ១៧០-១៨០ទៅហើយ។

ជាក់ស្ដែងមកដល់ពេលបច្ចុប្បន្ននេះ បើនិយាយពីការសហគ្រាសផលិតឱសថ លោក ជា ចំណាន ការផលិត ឱសថនីមួយៗ គឺស្រាវជ្រាវច្បាស់លាស់ខ្លាំងណាស់ មិនមែនចេះតែផលិតទេ ព្រោះលោកនិងក្រុមគ្រួសារ លោក ផ្ទាល់ក៏ប្រើប្រាស់ថ្នាំចេញពីសហគ្រាសលោកផ្ទាល់ដូចគ្នា។ ហើយបើនិយាយពីការ ផលិតថ្នាំវិញ ក្នុង១មុខៗគឺត្រូវការស្រាវជ្រាវយូរឆ្នាំ ឱសថខ្លះប្រើពេល៣ឆ្នាំដើម្បីស្រាវជ្រាវ ទើបអាចផលិតចេញបាន។ ​ ចំពោះការ​ផលិតឱសថបាន គឺត្រូវផ្អែកទៅគោលការណ៍១ គឺ សីតុណ្ហភាព សំណើម សម្ពាធត្រឹមត្រូវគ្នាដែរឬអត់ ទើបអាចផលិតបាន រួមទាំងសារធាតុ និងវត្ថុធាតុដើមមានគុណភាព និងមានម៉ាសុីន ទំនើបៗសម្រាប់ផលិត រួមទាំងធនធានមនុស្សដែលមានសមត្ថភាពផង ទើបអាចផលិតបាន ។ 

2557

ទាក់ទងនឹងការផលិតគឺត្រូវផ្អែមតាមQA និងQCផងដែរ។​ QAគឺជាអ្នកផលិតឯកសារ។ ឧ. ការទិញសារធាតុគីមីមកធ្វើឱសថ ត្រូវការឆ្លងកាត់ កុងត្រូល លិខិតបញ្ជាក់សារធាតុនីមួយៗត្រឹមត្រូវ មិនមែនចេះតែយកចូលៗបានឡើយ។ មួយទៀតគឺ ខាងQC​គឺជាអ្នកពិនិត្យមើលថា​ឱសថដែលផលិតចេញមកនេះ គឺត្រឹមត្រូវដែរឬទេ ទាំងគុណភាព ប្រសិទ្ធភាព និងត្រូវតែស្របតាមក្រសួងសុខាភិបាលទៀត បើឃើញត្រឹមត្រូវហើយ ទើបអាចផលិតចេញលក់បាន។

បន្ថែមលើសពីនេះ បើនិយាយពីជំនាន់មុនផលិតថ្នាំបានហើយ ក៏ប៉ុន្ដែ ប្រជាជនយើងគឺមិនសូវឱ្យតម្លៃ ឱសថផលិតនៅក្នុងប្រទេស​ខ្លួនប៉ុន្មានទេ​​ គឺភាគច្រើនឱ្យតម្លៃឱសថក្រៅប្រទេសជាង ។ ក៏ប៉ុន្ដែមកដល់ពេលនេះ បងប្អូនគួរតែងាកមក គាំទ្រផលិតផល ក្នុងស្រុកយើងវិញ គឺជាឱសថ របសសហគ្រាសផលិតឱសថ លោក ជា ចំណាន គឺមានច្រើនមុខណាស់ ផលិតឱសថបានរហូតដល់២៥៥មុខ មានដូចជា ថ្នាំក្អក រាក ថ្នាំបៀមបំបាត់ឈឺក ថ្នាំផ្ដាសាយ ប្រេងកូឡា ប្រេងខ្យល់ក៏មានដែរ មានទឹកលាងរបួស  សេរ៉ូមប្រៃ វីតាមីន ថ្នាំបញ្ចុះកម្តៅ និងមានឱសថរាប់រយមុខទៀត ដែលបានដាក់ដំណើរនៅមន្ទីរពេទ្យធំៗ ដូចជាមន្ទីរពេទ្យកាល់ម៉ែត្រជាដើមពិតជាមានមោទនភាពខ្លាំងមែនទែន  គាំទ្រផលិតផលជាតិ ជួយលើកស្ទួយសេដ្ឋកិច្ចជាតិយើង។

2559

អ្វីដែលកាន់តែលើកសរសើរបន្ថែមទៀតនោះ ការផលិតឱសថរបស់សហគ្រាសផលិតឱសថ លោក ជា ចំណាន គឺផលិត ឱសថ តម្រូវតាមស្ថានភាពរបស់ប្រជាជនយើង  មានន័យថា អាចឱ្យបងប្អូនខ្មែរយើងគាត់មានលទ្ធភាពប្រើប្រាស់បាន ព្រោះមានតម្លៃសមរម្យ ធូរថ្លៃ តែឱសថប្រើមានប្រសិទ្ធភាព មានគុណភាព មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។ នៅសហគ្រាស ជា ចំណាន ផលិតផលរបស់គាត់គឺលក់ដាច់ច្រើន អ្វីដែលកាន់តែមានមោទនភាពទៀតនោះ គឺផលិតផលឱសថរបស់ សហគ្រាស ជា ចំណាន បានដាក់ចូលប្រើប្រាស់ ក្នុងមន្ទីរពេទ្យ កាល់ម៉ែត្រទៀត ពិតជាមិនសរសើរមិនបានឡើយ។

គ្រប់ឱសថ របស់សហគ្រាស ជា ចំណាន បងប្អូនអាចរកទិញបាននៅតាមបណ្ដាឱសថស្ថានទូទាំង 25ខេត្ត/ក្រុង

💥បញ្ជាក់៖ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការីមុននឹងប្រើ🫶សហគ្រាស ផលិតឱសថ ជា ចំណាន គឺជាមានផលិតឱសថ មានគុណភាព ប្រសិទ្ធភាព ទទួលស្គាល់ពីក្រសួងសុខាភិបាល

សម្រាប់ព័ត៌មានបន្ថែម៖ 011/010 414 999

Telegram: https://t.me/mktcmp

 25510

 

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1278

អត្ថបទទាក់ទង

#អត្ថបទ PR

គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
Kaochou Ly
November 4 2026
26 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
Sreymom Cha
October 9 2026
152 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
Sreymom Cha
September 26 2026
86 views

#អត្ថបទ PR

ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
Tror Sopheap
September 11 2026
323 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
Sreymom Cha
September 4 2026
140 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
Sreymom Cha
August 25 2026
90 views
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 4 2026
គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
#ព័ត៌មានOctober 26 2026
From Surplus to Something Special: A fund-raising event
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia