អាហារ
៣ទម្លាប់នេះជួយដេញជាតិពុលចេញពីថ្លើម ហើយឱ្យតម្រងនោមមានសុខភាពល្អ
Tror Sopheap
October 3 2025
1.2 K views

តម្រងនោម និងថ្លើមធ្វើការឥតឈប់ឈរទេ ដើម្បីចម្រោះជាតិពុលចេញពីរាងកាយ ឱ្យអ្នករស់នៅមានសុខភាពល្អ និងរស់នៅអាយុវែង។ អ្នកអាចស្រមៃបន្តិចមើលថា ពេលតម្រងនោម និងថ្លើម អសមត្ថភាពបណ្តេញជាតិពុល តើសុខភាពរបស់អ្នកទៅជាយ៉ាងណា? កុំឱ្យខូចតម្រងនោម និងថ្លើមទាន់ អ្នកគួរមាន ៣ទម្លាប់នេះក្នុងជីវិតប្រចាំថ្ងៃ។

ផឹកទឹកក្រូចឆ្មាក្តៅតិចៗ ពេលព្រឹក លាងសម្អាតជាតិពុលពីតម្រងនោម និងថ្លើមបានល្អបំផុត។ មកពីទឹកក្រូចឆ្មារក្តៅមួយកែវមានអត្ថប្រយោជន៍ជួយកសាងតម្រងនោម និងថ្លើមឱ្យរឹងមាំ។ ព្រោះក្រូចឆ្មាសម្បូរទៅដោយវីតាមីនC ជាសារធាតុប្រឆាំងអុកស៊ីតកម្មដើម្បីកម្ចាត់ជាតិពុល និងបង្កើនមុខងារថ្លើម។ ការផឹកទឹកក្រូចឆ្មានៅពេលព្រឹកជាប្រចាំ វាជួយថែក្រលៀនដោយការបង្កើនជាតិទឹក បន្ថែមអាស៊ីតទឹកក្រូចឆ្មាដែលមានលក្ខណៈបណ្តេញជាតិពុល ឱ្យឈាមមានសុខភាពល្អ និងកម្ចាត់កាកសំណល់អាក្រក់ចញពីខ្លួន។ បើអ្នកមានបញ្ហាក្រពះ មិនគួរផឹកទឹកក្តៅជាមយយក្រូចឆ្មាទេ គួរផឹកទឹកក្តៅ ឬទឹកធម្មតា ទើបមិនធ្វើទុក្ខដល់សុខភាព។

ការហាត់យូហ្គាជាក្បាច់លំហាត់ដកដង្ហើមមួយៗ ការអង្គុយបត់ជើង និងពត់ខ្លួនទៅមុខយឺតសរសៃរ ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការបន្សាបជាតិពុលចេញពីសរីរាង្គ។ ឥរិយាបថហាត់យូហ្គាទាំងនេះជម្រុញលំហូរឈាម បង្កើនប្រព័ន្ធរំលាយអាហារ និងលើកកម្ពស់ការលុបបំបាត់ជាតិពុល។ ការហាត់យូហ្គាក៏ធ្វើឱ្យប្រសើរឡើងមុខងាររបស់ថ្លើម និងតម្រងនោមដោយកាត់បន្ថយភាពជាតិពុលដោយសារភាពតានតឹង និងចរាចរឈាមដើរស្រួល។

ទម្លាប់ចុងក្រោយនេះជាការហូបបន្លែនិងផ្លែឈើទាំងអស់នេះជួយតម្រងនោម និងថ្លើមមានសុខភាពល្អដូចជាស្ពៃក្តោប ម្ទេសប្លោកក្រហម ផ្កាខាត់ណាខៀវ ផ្លែប៊ឺរី ខ្ទឹមស ផ្លែប៉ោម និងសណ្តែកក្រហម...សុទ្ធតែជួយដល់ការបន្សាបជាតិពុលចេញពីថ្លើម និងតម្រងនោម។ ព្រោះអាហារទាំងនេះភាគច្រើនមានការពារប្រឆាំងនឹងភាពតានតឹងអុកស៊ីតកម្មបានល្អបំផុត ដើម្បីឱ្យតម្រងនោម និងថ្លើមបង្កើនជាតិពុល៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2862

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia